ព័ត៌មាន
អាជ្ញាធរថៃដោះលែងប្រជានេសាទខ្មែរ ២នាក់ និងម្នាក់ទៀតមិនទាន់ដោះលែង
អាជ្ញាធរថៃបានដោះលែងប្រជាពលរដ្ឋខ្មែរដែលជាកម្មករនេសាទចំនួន ២នាក់ ឲ្យមានសេរីភាពវិញហើយកាលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ ដោយខាងអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ ទៅទទួលពួកគាត់ពីអាជ្ញាធរថៃក្នុងការជួយសម្រួលបែបបទដើម្បីចេញមកកាន់ប្រទេសកម្ពុជាវិញ។

ឯកឧត្តម ចាន់ រតនា អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានប្រាប់ BTV ថា : ពលករខ្មែរ ៣នាក់ដែលថៃចាប់ទៅកាលពីខែកុម្ភៈ ឆ្នាំ២០២៦ ចាប់ពីដែនទឹកកម្ពុជាទៅហើយគេយកទៅកាត់ទោសឲ្យជាប់ពន្ធនាគារ ឥឡូវគេដោះលែងអ្នកកម្មករទូក២នាក់មកវិញកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦។ ហើយកុងស៊ុលយើងនៅស្រះកែវបានទៅទទួល និងពិនិត្យជួយសម្រួលការរៀបចំបែបបទដើម្បីចេញមកកាន់ស្រុកខ្មែរវិញ។ ហើយគេបានបញ្ជូនកម្មករទូកយើង២នាក់ មកប៉ុស្តិ៍រដ្ឋបាលខ្លងយ៉ៃ ដើម្បីបញ្ជូនមកតាមច្រកចាំយាម ខេត្តកោះកុង។ ហើយដោយឡែកម្នាក់ទៀតដែលជាអ្នកបើកទូកដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦ បានគេដោះលែង។ នៅសល់ម្នាក់ដែលគេបន្តឃុំដាក់ពន្ធនាគារ។ យើងកំពុងទាមទារយកទូកមកវិញ ហើយថៃទាមទារឲ្យម្ចាស់ទូកដាក់ឯកសារតាមរយៈមេធាវី និងរៀបចំបែបបទទៅតុលាការដើម្បីសុំយកទូកត្រឡប់មកវិញ។
សូមជម្រាបថា តុលាការខេត្តត្រាត ប្រទេសថៃ បានកាត់ទោសអ្នកនេសាទកម្ពុជាចំនួន ៣នាក់ ដោយក្នុងនោះ ២នាក់កាត់ទោសឱ្យជាប់ពន្ធនាគារចំនួន ៤ខែ និងពិន័យជាប្រាក់ក្នុងម្នាក់ ៩ម៉ឺនបាត ស្មើប្រមាណណ ១០លានរៀល និងអ្នកបើកទូកនេសាទ ម្នាក់ទៀត ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារចំនួន ១ឆ្នាំ៤ខែ និងពិន័យជាប្រាក់ជាង ១២ម៉ឺនបាត ឬ ស្មើប្រមាណ ១៤លានរៀល។ កម្មករនេសាទចំនួន ៣នាក់ត្រូវទាហានជើងទឹកថៃចាប់នៅក្បែរកោះយ៉រ ខេត្តកោះកុង កាលពី ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦។ នៅថ្ងៃដដែលនេះ ក្រសួងការបរទេសក៏បានចេញលិខិតតវ៉ាមួយ ដោយបញ្ជាក់ថកងទ័ពជើងទឹកថៃបានបើកនាវារំលោភចូលដែនសមុទ្រកម្ពុជា ដើម្បីចាប់អ្នកនេសាទទាំងនោះ៕ អត្ថបទ: វង្ស សុភាព



-
ព័ត៌មាន1 week agoនាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានព្រមានចាត់វិធានការក្តៅ ដោយគ្មានការលើកលែងចំពោះជនប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់
-
ព័ត៌មាន1 week agoរោងចក្រផ្តុំ និងដំឡើងរថយន្តដ៏ធំមួយនៅខេត្តកំពង់ឆ្នាំងនឹងសម្ភោធដាក់អោយដំណេីរការជាផ្លូវការ ស្អែកនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត
-
ព័ត៌មាន1 week agoសម្ដេចធិបតី ប្រកាសឆ្មក់ចុះពិនិត្យតាមមណ្ឌលសុខភាពនៅម៉ោង២ទៀបភ្លឺ ដើម្បីប្រាកដថាបើក២៤ម៉ោង
-
ព័ត៌មាន7 days agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន1 week agoអគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ នៅជាន់ទី២ បង្កការខូចខាតសម្ភារៈមួយចំនួនធំ
-
ព័ត៌មាន5 days agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន4 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន2 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ