ព័ត៌មាន
សហរដ្ឋអាមេរិកនៅតែជាទីផ្សារនាំចេញធំជាងគេរបស់កម្ពុជា
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បានលើកឡើងថា កម្ពុជាបាននាំចេញទំនិញទៅកាន់ទីផ្សារសហរដ្ឋអាមេរិកក្នុងទំហំទឹកប្រាក់ ៩ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល ៧ខែឆ្នាំ២០២៦ កើនឡើងជាង ៣០ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ សហរដ្ឋអាមេរិកនៅតែជាទីផ្សារនាំចេញធំជាងគេរបស់កម្ពុជា ដែលមានចំណែកទីផ្សារ ៤៣% នៃការនាំចេញសរុប។
ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ក្នុងរយៈពេល ៧ខែឆ្នាំ២០២៦ កម្ពុជាបាននាំចេញទំនិញទៅកាន់ទីផ្សារសហរដ្ឋអាមេរិកមានទឹកប្រាក់ ៩,០៤៥ លានដុល្លារអាមេរិក ហក់ឡើង ៣០,៦០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ឯកឧត្តម បន្តថា សហរដ្ឋអាមេរិកនៅតែជាដៃគូពាណិជ្ជកម្មធំជាងគេរបស់កម្ពុជាដែលមានចំណែកទីផ្សារ ៤២,៨១ ភាគរយនៃការនាំចេញសរុប។ ក្នុងនោះ ផលិតផលកាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរ (GFT) របស់កម្ពុជានៅតែជាទីផ្សារសំខាន់សម្រាប់សហរដ្ឋអាមេរិក បើទោះជា កម្ពុជាមានពន្ធបដិកាជាមួយសហរដ្ឋអាមេរិកក៏ដោយ។ កម្ពុជានៅតែមានទំនុកចិត្តថា វិស័យ GFT នឹងបន្តរីកចម្រើនតទៅទៀត ដោយសារ ការបោះទុនវិនិយោគ និងតម្រូវទីផ្សារ ពីវិស័យនេះនៅតែមានសញ្ញាវិជ្ជមានគួរឱ្យកត់សម្គាល់។
សូមបញ្ជាក់ថា ក្រៅពីសហរដ្ឋអាមេរិក ទីផ្សារបណ្តាប្រទេសនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ហៅថា RCEP ដែលមានសមាជិក ១៥ប្រទេស រួមមាន ប្រទេសអាស៊ាន ១០ និងប្រទេសដៃគូ ៥ គឺ ចិន,ជប៉ុន, កូរ៉េខាងត្បូង,អូស្ត្រាលី, និងនូវែលសេឡង់ គឺជាដៃគូពាណិជ្ជកម្មរបស់កម្ពុជាឈរលំដាប់ទី២ ដែលមានចំណែកទីផ្សារ ៣០,៣៤ ភាគរយនៃការនាំចេញសរុប ដែលមានចំនួន ២១,១៣ ពាន់លានដុល្លារអាមេរិក។អត្ថបទ៖ ធូ វិរៈ




-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន7 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន7 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣