ព័ត៌មាន
ពិព័រណ៍ផលិតផលក្នុងស្រុក «ភូមិមួយ ផលិតផលមួយ» ត្រូវបានបង្ហាញជូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង
ពិព័រណ៍ « ផលិតផលក្នុងស្រុក ភូមិមួយផលិតផលមួយ»ត្រូវបានធ្វើឡើងនៅខេត្តកំពង់ឆ្នាំង កាលពីរាត្រីថ្ងៃ២៩ ខែសីហា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ផល សុជាតិ អគ្គលេខាធិការគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ និងលោក យ៉ង់ ភារម្យ អភិបាលរងខេត្តកំពង់ឆ្នាំង ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរអង្ភភាពជុំវិញខេត្ត អាជ្ញាធរក្រុងស្រុក សហគ្រាសធុនតូច និងមធ្យម (SME) មកពីបណ្តាខេត្តនិងរាជធានីផងដែរ ។

លោក យ៉ង់ ភារម្យ អភិបាលរងខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ការរៀបចំពិព័រណ៍ «ផលិតផលក្នុងស្រុក ភូមិមួយផលិតផលមួយ» គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ក្នុងការបង្ហាញ និងផ្សព្វផ្សាយពីសក្តានុពលផលិតផលក្នុងស្រុករបស់ខេត្តកំពង់ឆ្នាំង ទៅកាន់ទីផ្សារអោយកាន់តែធំទូលំទូលាយ ទាំងក្នុង និងក្រៅប្រទេស ។ ពិពណ៌នេះ មិនត្រឹមតែជាការបង្កើតឱកាសទីផ្សារសម្រាប់សិប្បកម្ម និងផលិតផលប្រពៃណីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកម្លាំងជំរុញសេដ្ឋកិច្ចសហគមន៍ ជួយបង្កើតការងារ បង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានអោយកាន់តែប្រសើរឡើងថែមទៀត ។
ឯកឧត្តម ផល សុជាតិ អគ្គលេខាធិការគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការចលនាភូមិមួយផលិតផលមួយ មន្ទីរ-អង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងសិប្បករទាំងអស់ ដែលបានរួមសហការរៀបចំព្រឹត្តិការណ៍នេះឱ្យប្រព្រឹត្តទៅដោយជោគជ័យ។ សូមអំពាវនាវដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមគាំទ្រ និងទិញផលិតផលខ្មែរ ឱ្យបានច្រើនកុះករ ដើម្បីលើកទឹកចិត្តដល់ស្នាដៃកូនខ្មែរ និងរួមចំណែកពង្រឹងសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន។ ភូមិមួយផលិតផលមួយគឺជាចលនារស់រវើកមួយសម្រាប់ជំរុញនិងបង្កើននូវជីវភាពសេដ្ឋកិច្ចរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ទូទាំងប្រទេសក៏ដូចជានៅក្នុងខេត្ត ងើបផុតពីភាពក្រីក្រ និងជួយឱ្យគាត់ ចេះពង្រឹងសមត្ថភាព និងបង្កើនសមត្ថភាពសម្រាប់ផលិត នៅអ្វីមួយដែលគាត់អាចផលិតបាន។
ឯកឧត្ដមបន្តថា ភូមិ១ផលិតផល១ គឺជាផលិតផលដែលផលិតឡើងដោយប្រជាជនតាមភូមិឋានមួយឬច្រើន ឆ្លុះបញ្ចាំងពីលក្ខណៈវប្បធម៌ប្រពៃណីតាមបែបបុរាណ និងតាមបែបសម័យទំនើប ដែលផ្ដល់ នូវកិត្យានុភាព ហើយជលិតផលទាំងនោះមានសក្តានុពល ពង្រឹងពង្រីកបានបរិមាណគុណភាព និង សោភណ្ឌភាព និងត្រូវបានទទួលការយល់ព្រមចុះបញ្ជីរដោយគណៈកម្មការជាតិជំរុញចលនាភូមិ១ផលិតផល១ ។
ពិព័រណ៍ផលិតផលក្នុងស្រុក «ភូមិមួយផលិតផលមួយ» ខេត្តកំពង់ឆ្នាំង ឆ្នាំ២០២៦ មានការតាំងបង្ហាញផលិតផលសក្តានុពលជាច្រើនរួមមានក្រមាបន្លែសុវត្ថិភាព ផលិតផលកែច្នៃ និងម្ហូបអាហារប្រចាំតំបន់ល្បីៗជាច្រើនមុខ ដែលឆ្លុះបញ្ចាំងពីភាពវៃឆ្លាត ការច្នៃប្រឌិត និងសមត្ថភាពផលិតរបស់ប្រជាសហគមន៍ក្នុងខេត្តកំពង់ឆ្នាំង ៕ កាំង ហុងវាស្នា



-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន7 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន7 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣