ព័ត៌មាន
ពលរដ្ឋខ្មែរនៅអាម៉េរិកជឿជាក់ថា កម្ពុជានឹងមានកិត្យានុភាពបន្ថែមទៀត ក្រោយបញ្ចប់សន្និសីទ ISC-2
ក្រោយពេលកម្ពុជារៀបចំធ្វើជាម្ចាស់សន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ (ISC-2) កាលពីចុងសប្តាហ៍មុន បញ្ចប់ទៅដោយជោគជ័យ ពលរដ្ឋរស់ខ្មែររស់នៅសហរដ្ឋអាម៉េរិកជឿជាក់ថា ប្រទេសកម្ពុជានឹងមានកិត្យានុភាពបន្ថែមទៀតនៅក្នុងឆាកអន្តរជាតិ ជាពិសេសការបង្ហាញការពិតទៅអន្តរជាតិឱ្យបានដឹងពីប្រទេសថៃមិនគោរពច្បាប់អន្តរជាតិ ដោយបានឈ្លានពានដែនអធិបតេយ្យភាពកម្ពុជា។
តាមរយៈវីឌីអូឃ្លីបដែលBTV ទទួលបាននៅព្រឹកថ្ងៃទី៣១ខែសីហា ឆ្នាំ២០២៦នេះ ពលរដ្ឋខ្មែររស់នៅសហរដ្ឋអាម៉េរិក ក្នុងរដ្ឋ Tennessee បានលើកឡើងថា ក្នុងនាមប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក ក្នុងរដ្ឋ Tennessee ពួកយើងមានមោទនភាព និងសាទរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានរៀបចំសន្និសីទប្រធានសភា នៃអន្តរសភា ប្រកបដោយជោគជ័យ។ ការរៀបចំនេះ គឺជាកិត្តិយសសម្រាប់កម្ពុជា និងជាឱកាសបង្ហាញពីសមត្ថភាព កិត្យានុភាព និងការទទួលខុសត្រូវរបស់កម្ពុជាលើឆាកអន្តរជាតិ។
ពលរដ្ឋទាំងនោះបន្តថា ក្នុងពេលសន្និសីទប្រធានសភា នៃអន្តរសភា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានថ្លែងសារពាក់ព័ន្ធនឹងបញ្ហាព្រំដែនពីប្រទេសថៃឈ្លានពានកម្ពុជា ទៅកាន់វេទិកាអន្តរជាតិ ពិតជាមានសារៈសំខាន់ ព្រោះធ្វើដូចនេះ គឺបានផ្តល់ពត៌មាន និងទស្សនៈរបស់កម្ពុជា ដល់សហគមន៍អន្តរជាតិយល់ដឹងកាន់តែច្បាស់ពីគោលជំហរកម្ពុជាប្រកាន់ភ្ជាប់ការគោរពច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយភាគីថៃ និងម្យ៉ាងវិញទៀតក៍ជាសាស្ត្រការទូតដ៏ឆ្លាតវៃរបស់រាជរដ្ឋាភិបាលផងដែរ។
គួរបញ្ជាក់ដែរថា សន្និសីទប្រធានសភា នៃអន្តរជាតិ លើកទី២(ISC-2) ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងរៀបចំដោយព្រឹទ្ធសភានៃព្រះរាណាជាចក្រកម្ពុជា បានប្រព្រឹត្តិទៅដោយជោគជ័យ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ខែសីហា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ សន្និសីទអន្តរសភាដ៏សំខាន់នេះ មានការចូលរួមពីប្រតិភូសរុបចំនួន១៣០រូប តំណាងឲ្យ៣០ប្រទេស និងអង្គការអន្តរសភា និងអង្គការអន្តរជាតិពាក់ព័ន្ធ ត្រូវបានរៀបចំឡើងក្រោមមូលបទ៖ «សាមគ្គីភាពដើម្បីសន្តិភាព និងវិបុភាពរួម៖ការពង្រឹងច្បាប់អន្តរជាតិ និងការដោះស្រាយជម្លោះដោយសន្តិវិធី» មូលបទនេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមរបស់សភានានា ក្នុងការលើកកម្ពស់សន្តិភាព ការគោរពច្បាប់អន្តរជាតិ ពហុភាគីនិយម កិច្ចសន្ទនា ការទូតសភា និងការដោះស្រាយជម្លោះដោយសន្តិវិធីក្នុងបរិបទដែលពិភពលោកកំពុងប្រឈមនឹងបញ្ហាជាច្រើនផ្នែក ដូចជា៖ សន្តិសុខ សេដ្ឋកិច្ច សង្គម និងការអភិវឌ្ឍ។ អត្ថបទ៖ទូច សោភ័ណ









-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន7 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន7 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣