ព័ត៌មាន
រយៈពេល៧ខែឆ្នាំនេះ កំពង់ផែស្វយ័តភ្នំពេញទទួលបានកុងតឺន័រឆ្លងកាត់ជាង ៤១ ម៉ឺន TEUs កើន ២៧%
កំពង់ផែស្វយ័តភ្នំពេញ នៅក្នុងរយៈពេល៧ខែ ឆ្នាំ២០២៦ ទទួលបានបរិមាណកុងតឺន័រឆ្លងកាត់ សម្រេចបានជាង ៤១ ម៉ឺន TEUs កើនឡើង ២៧ ភាគរយ ធៀបរយៈពេលដូចគ្នានិងឆ្នាំមុន ក្នុងនោះប្រភេទទំនិញឆ្លងកាត់សំខាន់មានវាយនភ័ណ្ឌ សម្ភារៈសំណង់ និង សម្ភារៈប្រើប្រាស់ក្នុងផ្ទះជាដើម។

លោកស្រី ហ៊ឺ ផានិន អគ្គនាយករងអាជីវកម្ម និងប្រតិបត្តិការផែនៃកំពង់ផែស្វយ័តភ្នំពេញ (ក.ស.ភ.) លើកឡើងក្នុងបទ បង្ហាញ ស្តីពីកាលានុវត្តភាពភស្តុភាររកម្មកម្ពុជា នៅក្នុងវេទិកាធុរកិច្ច និងនវានុវត្តន៍ឆ្នាំ២០២៦ នៅចុងសប្តាហ៍កន្លងមកថា ជុំវិញការ ដឹកជញ្ជូនតាមផ្លូវទឹកនេះឃើញថា ការចរាចរណ៍ទំនិញឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញ មានកំណើនកើនឡើងពីមួយទៅមួយឆ្នាំ ជាក់ ស្តែងនៅក្នុងឆ្នាំ២០២៥ កំពង់ផែស្វយ័តភ្នំពេញទទួលបាន ៦០ ម៉ឺន TEUs មានទំនិញឆ្លងកាត់សំខាន់ៗជាច្រើនប្រភេទ ជាក់ស្តែង ការដឹកជញ្ជូនបម្រើទីផ្សារនាំចេញរួមមាន៖ វាយនភណ្ឌ ៦៦ ភាគរយ, សម្ភារៈប្រើប្រាស់ក្នុងផ្ទះ ១៣ ភាគរយ, សំណង់ ៨ ភាគរយ, គ្រឿងអេឡិចត្រូនិច ៧ ភាគរយ, និងផ្សេងៗ ៦ ភាគរយ។ ចំណែកការនាំចូលវិញរួមមាន៖ សម្ភារៈសំណង់ ៤០ ភាគរយ, សម្ភារៈប្រើ ប្រាស់ក្នុងផ្ទះ ១៩ ភាគរយ, អាហារនិងភេសជ្ជៈ ១៩ ភាគរយ, វត្ថុធាតុដើមវាយនភណ្ឌ ៩ ភាគរយ និងផ្សេង ២១ ភាគរយ។
លោកស្រី បន្តឱ្យដឹងថា ចំពោះនៅក្នុងរយៈពេល ៧ខែ ឆ្នាំ២០២៦នេះ កំពង់ផែស្វយ័តភ្នំពេញ ទទួលបានបរិមាណកុងតឺន័រ ឆ្លងកាត់មានចំនួនជាង ៤១ ម៉ឺន TEUs កើនឡើងប្រមាណ ២៧ ភាគរយ បើធៀបរយៈពេលដូចគ្នានិងឆ្នាំ២០២៥ (ដែលមានជាង ៣២ ម៉ឺន TEUs ប៉ុណ្ណោះ) ហើយនៅឆ្នាំ២០២៦នេះ ការដឹកជញ្ជូនកំពង់ផែស្វយ័តភ្នំពេញ ត្រូវបានព្យាករណ៍ថា នឹងទទួលបានកុង តឺន័រឆ្លងកាត់ក្នុងរង្វង់ ៦៦ ម៉ឺន TEUs កើនឡើង ១០ ភាគរយ បើធៀបទៅនិងបំណាច់ឆ្នាំ២០២៥។

ជុំវិញផែនការ, កំពង់ផែស្វយ័តភ្នំពេញបានព្យាករណ៍ថា នៅក្នុងឆ្នាំ២០២៦ នឹងមានកុងតឺន័រឆ្លងកាត់ក្នុងរង្វង់ ៦៦ម៉ឺន TEUs, ឆ្នាំ២០២៧ មានចំនួន ៧៣ ម៉ឺន TEUs, ឆ្នាំ២០២៨ ចំនួន ៨០ ម៉ឺន TEUs, ឆ្នាំ២០២៩ មាន ៨៨ ម៉ឺន TEUs និងនៅឆ្នាំ២០៣០ មានចំនួនប្រមាណ ៩៧ ម៉ឺន TEUs។
សូមបញ្ជាក់ថា កំពង់ផែស្វយ័តភ្នំពេញ មានចំណតផែមានចំនួន ៧ កន្លែងរួមមាន៖ ចំណតផែកុងតឺន័រ LM ១៧ នៅឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល មានសមត្ថភាព ១ លាន TEUs ខណៈបច្ចុប្បន្នទទួលបានកុងតឺន័រត្រឹម ៦០ ម៉ឺន TEUs ។ ចំណែក ផែណបចំនួន៦ផ្សេងទៀត មានចំនួន ៦ ម៉ឺន TEUs បច្ចុប្បន្នបានប្រើប្រាស់ត្រឹម ២០ ភាគរយ នៃសមត្ថភាពសរុបប៉ុណ្ណោះ៕ អត្ថបទ៖ សុន រ៉ាឌី


-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន7 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន7 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣