ព័ត៌មាន
មន្រ្តីជំនាញបញ្ជាក់ពីការហក់ឡើងកម្ពស់ទឹកស្ទឹងសង្កែ និងអំពាវនាវឱ្យពលរដ្ឋរស់នៅតាមបណ្តោយស្ទឹងបង្កើនការប្រុងប្រយ័ត្ន
បាត់ដំបង៖ លោក ខៃ សុដា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានបញ្ជាក់ពីមូលហេតុនៃការហក់ឡើងកម្ពស់ទឹកស្ទឹងសង្កែ និងអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋរស់នៅតាមបណ្តោយស្ទឹងសង្កែ ពិសេសអ្នកស្រុកឯកភ្នំបង្កើនការប្រុងប្រយ័ត្នខ្ពស់។
លោក ខៃ សុដា បានឱ្យដឹងនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦នេះថា ទឹកជំនន់ស្ទឹងសង្កែបានមកពីប្រភពពីរគឺ ស្ទឹងគ្រញូង និងស្ទឹងបរឡាងនៃស្រុកសំឡូត។ការហក់ឡើងកម្ពស់ទឹកស្ទឹងសង្កែដោយសារនៅថ្ងៃទី២៨ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦មានភ្លៀងធ្លាក់ខ្លាំងនៅផ្នែកខាងលើនៃស្រុកសំឡូតហើយទឹកបានហូរចូលអាងសេកសកហួសសមត្ថភាពស្តុកទើបតម្រូវឱ្យបើកទ្វារទឹកចូលស្ទឹងសង្កែ។
លោក ខៃ សុដា បញ្ជាក់បន្ថែមថា ការហក់ឡើងនៃកម្ពស់ទឹកស្ទឹងសង្កែបណ្ដាលឱ្យមានការលិចលង់នៅតំបន់ខ្លះៗនៅស្រុកឯកភ្នំ។
លោកប្រធានមន្ទីរ បានសង្កត់ធ្ងន់ថា នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦នេះ កម្ពស់ទឹកនៅផ្នែកខាងលើនៃស្រុកសំឡូតបានស្រកអស់ ហើយទ្វារទឹកអាងសេកសកត្រូវបានបិទបន្តិចម្តងៗនៅសល់ហូរតិចតួច។តាមស្ថានភាពនេះទឹកនៅផ្នែកខាងក្រោមនឹងស្រកជាបន្តបន្ទាប់នៅល្ងាចនេះ ឬថ្ងៃស្អែក។ទោះជាយ៉ាងណាលោកនៅតែអំពាវនាវឱ្យប្រជាពលរដ្ឋនៅផ្នែកខាងក្រោមក្នុងភូមិសាស្រ្តស្រុកឯកភ្នំបន្តប្រុងប្រយ័ត្នខ្ពស់។
ពាក់ព័ន្ធនឹងស្ថានភាពនៃកើនឡើងកម្ពស់ទឹកស្ទឹងសង្កែនេះ អាជ្ញាធរក្រុង ស្រុក នៅតាមបណ្ដោយដងស្ទឹងសង្កែ ជាពិសេសស្រុកឯកភ្នំដែលជាស្រុកនៅផ្នែកខាងក្រោម បានចេញសេចក្ដីជូនដំណឹងសូមឱ្យបងប្អូនប្រជាពលរដ្ឋរស់នៅតាមបណ្ដោយដងស្ទឹងមានការប្រុងប្រយ័ត្នខ្ពស់ចំពោះកុមារ និងសម្ភារៈផ្សេងៗជាដើម៕
-
ព័ត៌មាន1 week agoនាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានព្រមានចាត់វិធានការក្តៅ ដោយគ្មានការលើកលែងចំពោះជនប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់
-
ព័ត៌មាន1 week agoរោងចក្រផ្តុំ និងដំឡើងរថយន្តដ៏ធំមួយនៅខេត្តកំពង់ឆ្នាំងនឹងសម្ភោធដាក់អោយដំណេីរការជាផ្លូវការ ស្អែកនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត
-
ព័ត៌មាន1 week agoសម្ដេចធិបតី ប្រកាសឆ្មក់ចុះពិនិត្យតាមមណ្ឌលសុខភាពនៅម៉ោង២ទៀបភ្លឺ ដើម្បីប្រាកដថាបើក២៤ម៉ោង
-
ព័ត៌មាន1 week agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន1 week agoអគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ នៅជាន់ទី២ បង្កការខូចខាតសម្ភារៈមួយចំនួនធំ
-
ព័ត៌មាន5 days agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន4 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន2 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ