ព័ត៌មាន
ថ្នាក់ដឹកនាំ នាំយកអំណោយស្បៀងអាហារ និងថវិកា ទៅឧបត្ថម្ភជូនកងកម្លាំងប្រដាប់អាវុធឈរជើងការពារព្រំដែនក្នុងខេត្តព្រះវិហារ!
នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ជិត គន្ធុល អគ្គធិការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្ដម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បាននាំយកស្បៀងអាហារ រួមទាំងថវិកា ដែលជាអំណោយដ៏ថ្លៃថ្លារបស់ចៅៗ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី និងមហាឧបាសក លីន គ្រី ទៅប្រគល់ជូននាយទាហាន នាយទាហានរង ពលទាហាន និងនាយ-ពលនគរបាល ដែលកំពុងឈរជើងបំពេញភារកិច្ចការពារបូរណភាពទឹកដី តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ទិសទី១ ខេត្តព្រះវិហារ។
ក្នុងឱកាសដ៏មានសារៈសំខាន់នោះ លោកឧត្តមសេនីយ៍ទោ មៀត សាមុត មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ បានថ្លែងមតិស្វាគមន៍ និងសម្តែងនូវការថ្លែងអំណរយ៉ាងជ្រាលជ្រៅបំផុត ចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដែលតែងតែយកចិត្តទុកដាក់ និងស្វះស្វែងជួយឧបត្ថម្ភគាំទ្រជាស្បៀងអាហារ គ្រឿងឧបភោគបរិភោគ រួមទាំងថវិកា ជូនដល់កងកម្លាំងប្រដាប់អាវុធនៅសមរភូមិមុខនាពេលនេះ។
ជាមួយគ្នានេះដែរ ឯកឧត្តម ជិត គន្ធុល ក៏បានពាំនាំនូវសារផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុត ពីសំណាក់បងប្អូននៅសមរភូមិក្រោយ ជូនដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ដែលកំពុងឈរជើងការពារទឹកដី។ ឯកឧត្តមបានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះស្មារតីលះបង់ដ៏ខ្ពង់ខ្ពស់របស់កងទ័ពគ្រប់រូប ព្រមទាំងបានបញ្ជាក់ពីជំនឿចិត្តយ៉ាងមុតមាំលើការដឹកនាំរបស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក្នុងការដោះស្រាយរាល់បញ្ហាប្រឈមផ្សេងៗដោយសន្តិវិធី។
ជាកិច្ចបញ្ចប់ ឯកឧត្តមក៏បានប្រសិទ្ធពរជ័យសិរីសួស្តី ជូនដល់នាយទាហាន នាយទាហានរង ពលទាហាន និងនាយ-ពលនគរបាលទាំងអស់ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន និងទទួលបានជោគជ័យគ្រប់ភារកិច្ចក្នុងការបម្រើជាតិមាតុភូមិ។










-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន7 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន7 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣