ព័ត៌មាន
អង្គភាពប្រឆាំងអំពើពុករលួយធ្វើការសម្រេចលើពាក្យបណ្តឹងចំនួន៣៣ ក្នុងខែសីហា ឆ្នាំ២០២៦
អង្គភាពប្រឆាំងអពើពុករលួយ (អ.ប.ព) បានធ្វើការសម្រេចលើពាក្យបណ្តឹងចំនួន៣៣ពាក្យបណ្តឹង និងបញ្ជូនសំណុំរឿងមួយករណី នៅសាលាដំបូងរាជធានីភ្នំពេញ សម្រាប់ខែសីហា ឆ្នាំ២០២៦។នេះបើតាមរបាយការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយបង្ហាញនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ។
កិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ លើកទី១៣ អាណត្តិទី៤ បានដំណើរការនៅរសៀលថ្ងៃទី៣១ខែសីហា ឆ្នាំ២០២៦នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ។កិច្ចប្រជុំនេះ រៀបចំនៅអង្គភាពប្រឆាំងអំពើពុករលួយ រាជធានីភ្នំពេញ។
នៅក្នុងកិច្ចប្រជុំឯកឧត្តម យ៉ិនទៀង ពុទ្ធិរិទ្ធិ ប្រធានស្តីទីអង្គភាពប្រឆាំងអំពើពុករលួយ បានបង្ហាញរបាយការណ៍ថា នៅខែសីហា ឆ្នាំ២០២៦ អង្គភាពប្រឆាំងអំពើពុករលួយ បានដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេចលើពាក្យប្ដឹង ដែលមានសរុបចំនួន ៣៣ ពាក្យប្ដឹង និងបានបញ្ជូនសំណុំរឿងមួយករណី ទៅសាលាដំបូងរាជធានីភ្នំពេញ។មួយអំពីសំណុំរឿងនោះ៖ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ អង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជូនសំណុំរឿង និងជនសង្ស័យ ៣នាក់ រួមមាន (១).ឈ្មោះ ថូ សំណាង ភេទ ប្រុស មុខរបរ ទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឋានៈ អគ្គនាយក ដែលជាប់សង្ស័យក្នុងអំពើបំផ្លាញដោយចេតនា និងគែបំបាត់ ដោយទុច្ចរិត បទរំលោភអំណាច និងបទសម្អាតប្រាក់ និងជនសង្ស័យ ២នាក់ ទៀតរួមមាន (១)-ឈ្មោះ ណុប រដ្ឋា ភេទ ប្រុស មុខរបរ អនុប្រធានការិយាល័យកិច្ចគាំពារពលរដ្ឋខ្មែរ នាយកដ្ឋាន កិច្ចការកុងស៊ុល និង (២)-ឈ្មោះ យស់ រ៉ាណេ ភេទ ប្រុស មុខរបរ អតីតមន្ត្រីកិច្ចសន្យា នៃ នាយកដ្ឋានកិច្ចការកុងស៊ុល ដែលជាប់សង្ស័យក្នុងអំពើសមគំនិត បំផ្លាញដោយចេតនា និងគែបំបាត់ដោយទុច្ចរិត បទរំលោភអំណាច និងបទសម្អាតប្រាក់។
ក្នុងសំណុំរឿងនេះ អង្គភាពប្រឆាំងអំពើពុករលួយ បានរកឃើញថា ឈ្មោះ ថូ សំណាង បានលួចយកសន្លឹកទិដ្ឋាការ ប្រភេទ C និង Cex ជាង ៦ ០០០ សន្លឹកប្រើប្រាស់ ដោយខុសច្បាប់ ហើយជាង ៤ ០០០ សន្លឹកទៀតខ្លួនបានបំផ្លាញចោល។ អង្គភាពប្រឆាំងអំពើពុករលួយ ក៏បានរកឃើញថា សន្លឹកទិដ្ឋាការ ដែលបានលួចបញ្ចេញដោយខុសច្បាប់នោះ ត្រូវបានប្រើប្រាស់ដោយជនបរទេស ដែលជាពួក Online Scams ។
គួរបញ្ជាក់ដែរថា អង្គភាពប្រឆាំងអំពើពុករលួយមានបេសកកម្មដឹកនាំការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយគ្រប់រូបភាព គ្រប់វិស័យ និងគ្រប់ជាន់ថ្នាក់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា តាមរយៈការចាត់វិធានការអប់រំ បង្ការ ទប់ស្កាត់និងអនុវត្តច្បាប់បង្រ្កាបបទល្មើសពុករលួយ ដោយមានការចូលរួមពីសាធារណៈជន និង ប្រតិបត្តិការ។អត្ថបទ៖ទូច សោភ័ណ














-
ព័ត៌មាន1 week agoនាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានព្រមានចាត់វិធានការក្តៅ ដោយគ្មានការលើកលែងចំពោះជនប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់
-
ព័ត៌មាន1 week agoរោងចក្រផ្តុំ និងដំឡើងរថយន្តដ៏ធំមួយនៅខេត្តកំពង់ឆ្នាំងនឹងសម្ភោធដាក់អោយដំណេីរការជាផ្លូវការ ស្អែកនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត
-
ព័ត៌មាន1 week agoសម្ដេចធិបតី ប្រកាសឆ្មក់ចុះពិនិត្យតាមមណ្ឌលសុខភាពនៅម៉ោង២ទៀបភ្លឺ ដើម្បីប្រាកដថាបើក២៤ម៉ោង
-
ព័ត៌មាន7 days agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន1 week agoអគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ នៅជាន់ទី២ បង្កការខូចខាតសម្ភារៈមួយចំនួនធំ
-
ព័ត៌មាន5 days agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន4 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន2 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ