ព័ត៌មាន
មន្ទីរទេសចរណ៍ខេត្តបាត់ដំបងជំរុញម្ចាស់ និងអ្នកគ្រប់គ្រងរមណីយដ្ឋានទេសចរណ៍នៅជាប់ប្រភពទឹកពង្រឹងសុវត្ថិភាពជូនភ្ញៀវ
បាត់ដំបង៖ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានដឹកនាំមន្រ្តីចុះពិនិត្យស្ថានភាពតាមគោលដៅ និងរមណីយដ្ឋានទេសចរណ៍នៅអមដងស្ទឹងសង្កែ ក្នុងស្រុកសំឡូត និងរតនមណ្ឌលបន្ទាប់ពីមានការហក់ឡើងនៃទឹកជំនន់ស្ទឹងសង្កែ។
លោក ហម អរុណ បានឱ្យដឹងថា មកដល់ពេលនេះកម្ពស់ទឹកស្ទឹងសង្កែនៅផ្នែកខាងលើមានការថយចុះមកវិញហើយ នឹងអាចបន្តស្រកចុះជាប្រក្រតីក្នុងពេលឆាប់ៗដ៏ខ្លីខាងមុខនេះ។
លោក ហម អរុណ ឱ្យដឹងបន្ថែមថា ក្នុងអំឡុងនៃការកើនឡើងកម្ពស់ទឹកនេះសង្កែមានរមណីយដ្ឋាន និងគោលដៅទេសចរណ៍មួយចំនួនបានរងផលប៉ះពាល់ដូចជា ការបាក់រលំដើមឈើមួយចំនួន ការហូរច្រោះដី ការចាក់បង្គរដីល្បាប់នៅកន្លែងមួយចំនួន ការខូចខាតរោងក្យូស និងសម្ភារៈមួយចំនួន។
លោក ហម អរុណ គូសបញ្ជាក់ថា បន្ទាប់ពីទឹកស្រកចុះ ម្ចាស់និងអ្នកគ្រប់គ្រងរមណីយដ្ឋានទេសចរណ៍បាននិងកំពុងរៀបចំកែលម្អកន្លែងដែលរងផលប៉ះពាល់ឡើងវិញ ដើម្បីទទួលភ្ញៀវទេសចរមកកម្សាន្តសប្បាយក្នុងរដូវកាលបៃតងជាបន្ត។
ក្នុងឱកាសនោះ លោក ហម អរុណ បានណែនាំដល់ម្ចាស់ និងអ្នកគ្រប់គ្រងរមណីយដ្ឋានទេសចរណ៍ដែលនៅជាប់ប្រភពទឹកទាំងអស់ត្រូវយកចិត្តទុកដាក់គិតគូរខ្ពស់ពីសុវត្ថិភាពភ្ញៀវនៅក្នុងរដូវវស្សាដែលកម្ពស់ទឹកមានការហក់ឡើងអាចបង្កឱ្យមានហានិភ័យផ្សេងៗ។
លោក ហម អរុណ ណែនាំដល់ម្ចាស់រមណីយដ្ឋានគោលដៅទេសចរណ៍ទាំងអស់ត្រូវរៀបចំនៃអនាម័យបរិស្ថានឱ្យបានល្អ,គិតគូរអំពីចំណត,ការសម្អាតថែរក្សាបន្ទប់ទឹកសម្រាប់ការទទួលភ្ញៀវ និងការផ្តល់នូវសេវាប្រកបដោយបដិសណ្ឋារកិច្ចជូនភ្ញៀវឱ្យមានភាពកក់ក្ដៅ។
លោក ហម អរុណ អំពាវនាដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិអញ្ជើញមកទស្សនាសម្រាកលម្ហែកម្សាន្តនៅក្នុងខេត្តបាត់ដំបងឱ្យបានច្រើនកុះករនៅក្នុងរដូវកាលបៃតងដែលមានទេសភាពធម្មជាតិស្រស់បំព្រងគួរជាទីគយគន់។
សូមជម្រាបថា ខេត្តបាត់ដំបង គឺជាទឹកដីដ៏ស្រស់ប្រិមប្រិយមានទាំងរមណីយដ្ឋានបែបប្រវត្តិសាស្រ្ត វប្បធម៌ ប្រពៃណី សិល្បៈ ម្ហូបអាហារ និងមានគោលដៅទេសចរណ៍សរុបចំនួន១១៥កន្លែងក្នុងនោះរួមមាន៖ រមណីយដ្ឋានទេសចរណ៍ចំនួន២២កន្លែង សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ចំនួន៤កន្លែង តំបន់គោលដៅទេសចរណ៍ចំនួន៥៤កន្លែង សារមន្ទីរចំនួន២កន្លែង ទេសចរណ៍បែបសាសនាចំនួន២៩កន្លែង និងគោលដៅកសិទេសចរណ៍ចំនួន៤កន្លែង៕
-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន7 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន7 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣