ព័ត៌មាន
គោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
អគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃ បានឱ្យដឹងថា គិតចាប់ពីថ្ងៃទី១ ខែកញ្ញាតទៅ សមត្ថកិច្ចនឹងចាប់ផ្តើមរឹតបន្តឹងលើការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដោយមានការផាកពិន័យ ក្នុងនោះទីតាំងចំនួន៥ មានដូចជា រាជធានីភ្នំពេញ ខេត្តព្រះសីហនុ កណ្តាល កំពង់ស្ពឺ និងស្វាយរៀង នឹងត្រូវរឹតបន្តឹងខ្លាំងជាងគេ ដោយសារអត្រាគ្រោះថ្នាក់ចរាចរណ៍ខ្ពស់។
ការលើកឡើងនេះរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិ ធ្វើឡើងក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការប្រើប្រាស់សេវាកម្មធនាគារ កាណាឌីយ៉ា ក.អ សម្រាប់ប្រតិបត្តិការបង់ប្រាក់ពិន័យអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នៅរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦នេះ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក បានមានប្រសាសន៍បន្តថា ដោយពិនិត្យឃើញស្ថានភាពគ្រោះថ្នាក់ ដែលកើតឡើងយ៉ាងគំហុកនាពេលចុងក្រោយនេះ ជាពិសេស៥គោលដៅខាងលើ ដែលគិតត្រឹមរយៈពេល ៦ខែកន្លងទៅនេះ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បានស្នើសុំទៅប្រមុខរាជរដ្ឋាភិបាល ដើម្បីរឹតបន្តឹងច្បាប់នេះឡើងវិញ។ ឯកឧត្តម បានបន្តថា កន្លងទៅកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក គ្រាន់តែធ្វើការអប់រំ មិនធ្វើការផាកពិន័យទេ បានន័យថា អប់រំឱ្យប្រជាពលរដ្ឋចូលរួមគោរពច្បាប់ ប៉ុន្តែសង្កេតឃើញថា នៅតែមានកំណើនខ្ពស់។
ការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកយ៉ាងម៉ឺងម៉ាត់ ចាប់ពីថ្ងៃទី១ ខែកញ្ញានេះតទៅ ជាពិសេសនៅក្នុងភូមិសាស្ត្រគន្លឹះទាំង៥ខាងលើ គឺជាវិធានការដាច់ខាត និងចាំបាច់បំផុតរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីទប់ស្កាត់ និងកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ឱ្យនៅកម្រិតទាបបំផុត។ ជោគជ័យនៃយុទ្ធនាការនេះ មិនមែនពឹងផ្អែកតែលើការផាកពិន័យរបស់សមត្ថកិច្ចនោះទេ ប៉ុន្តែទាមទារដាច់ខាតនូវការចូលរួមគោរពច្បាប់ដោយស្មោះត្រង់ និងស្មារតីទទួលខុសត្រូវខ្ពស់ពីគ្រប់អ្នកបើកបរ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន និងសង្គមជាតិទាំងមូល៕
អត្ថបទ៖ ឈិត បូរ៉ាវី






-
ព័ត៌មាន1 week agoនាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានព្រមានចាត់វិធានការក្តៅ ដោយគ្មានការលើកលែងចំពោះជនប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់
-
ព័ត៌មាន1 week agoរោងចក្រផ្តុំ និងដំឡើងរថយន្តដ៏ធំមួយនៅខេត្តកំពង់ឆ្នាំងនឹងសម្ភោធដាក់អោយដំណេីរការជាផ្លូវការ ស្អែកនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត
-
ព័ត៌មាន1 week agoសម្ដេចធិបតី ប្រកាសឆ្មក់ចុះពិនិត្យតាមមណ្ឌលសុខភាពនៅម៉ោង២ទៀបភ្លឺ ដើម្បីប្រាកដថាបើក២៤ម៉ោង
-
ព័ត៌មាន1 week agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន1 week agoអគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ នៅជាន់ទី២ បង្កការខូចខាតសម្ភារៈមួយចំនួនធំ
-
ព័ត៌មាន5 days agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន4 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន2 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ