ព័ត៌មាន
កម្ពុជាប្តេជ្ញាចិត្តឥតងាករេ ដើម្បីសម្រេចបានពិភពលោកគ្មានអាវុធនុយក្លេអ៊ែរ និងគ្មានការសាកល្បងអាវុធនេះ
នៅទីក្រុងញូវយ៉ក នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ថ្មីៗនេះ ដោយថ្លែងនៅក្នុងកិច្ចប្រជុំពេញអង្គកម្រិតខ្ពស់ ដើម្បីប្រារព្ធទិវាអន្តរជាតិប្រឆាំងនឹងការធ្វើតេស្តនុយក្លេអ៊ែរ ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូត តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំនៅអង្គការសហប្រជាជាតិ (អ.ស.ប.) បានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តឥតងាករេរបស់កម្ពុជា ដើម្បីសម្រេចបានពិភពលោកគ្មានអាវុធនុយក្លេអ៊ែរនិងគ្មានការសាកល្បងអាវុធនេះ ហើយក៏បានទទូចឱ្យប្រទេសទាំងអស់បង្ហាញឆន្ទៈនយោបាយដើម្បីធ្វើឱ្យសន្ធិសញ្ញាហាមប្រាមការសាកល្បងអាវុធនុយក្លេអ៊ែរគ្រប់ជ្រុងជ្រោយចូលជាធរមាន។
ឯកអគ្គរាជទូត ក៏បានស្វាគមន៍រដ្ឋមានអាវុធនុយក្លេអ៊ែរ ដែលចង់ចុះហត្ថលេខា និងផ្តល់សច្ចាប័នលើពិធីសារសន្ធិសញ្ញាស្តីពីតំបន់អាស៊ី-អាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ ដោយគ្មានខដាក់លក្ខខណ្ឌ ហើយអំពាវនាវដល់រដ្ឋមានអាវុធនុយក្លេអ៊ែរផ្សេងទៀតសូមឱ្យធ្វើដូចគ្នាដែរ៕



-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន7 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន7 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣