ព័ត៌មាន
ក្រសួងព័ត៌មានជំរុញអនុវត្តយុទ្ធសាស្រ្តព័ត៌មានបែបបុរេសកម្មពាក់ព័ន្ធនឹងជម្លោះព្រំដែនកម្ពុជា-ថៃ
ក្រសួងព័ត៌មាន បាន និងកំពុងអនុវត្តយ៉ាងសកម្ម និងម៉ឺងម៉ាត់បំផុតនូវយុទ្ធសាស្ត្រព័ត៌មានបែបបុរេសកម្មពាក់ព័ន្ធជម្លោះព្រំដែនកម្ពុជា-ថៃ ទៅកាន់សាធារណមតិជាតិ និងអន្តរជាតិឱ្យបានដឹងពីការពិត ដែលប្រទេសថៃរំលោភច្បាប់អន្តរជាតិ ដោយឈ្លានពានទឹកដីកម្ពុជា។
តាមរយៈបណ្តាញទំនាក់ទំនងតេឡេក្រាម នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តម ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានប្រាប់BTVឲ្យដឹងថា ក្នុងក្របខ័ណ្ឌយុទ្ធសាស្រ្តផ្សព្វផ្សាយរបស់ក្រសួងព័ត៌មានទាក់ទងនឹងបញ្ហាព្រំដែន នៃការឈ្លានពានរបស់ថៃមកលើប្រទេសកម្ពុជា គឺក្រសួងព័ត៌មានបាន និងកំពុងអនុវត្តយ៉ាងសកម្ម និងម៉ឺងម៉ាត់បំផុតនូវយុទ្ធសាស្ត្រព័ត៌មានបែបបុរេសកម្ម ចាប់តាំងពីថ្ងៃដំបូងដែលភាគីថៃបានបង្កហេតុឈ្លានពានមកលើទឹកដីកម្ពុជា រហូតមកទល់ពេលនេះ និងបន្តទៅមុខទៀតក្នុងការបញ្រ្ជាបដល់សាធារណមតិជាតិ អន្តរជាតិ បានដឹងអំពីការពិត ដែលការពិតនោះគឺប្រទេសថៃបានបង្កហេតុឈ្លានពានមកលើទឹកដីកម្ពុជា បង្កើតលេសនានា ដោយគ្មានមូលដ្ឋាន ដើម្បីកាន់កាប់ដឹកទីកម្ពុជា ដោយខុសច្បាប់ រំលោភលើបូរណភាពទឹកដីរបស់កម្ពុជា ផ្ទុយនឹងច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងជាធរមាន។
ឯកឧត្តមបន្តថា នៅក្នុងសមរភូមិព័ត៌មាន និងការគ្រប់គ្រងសមរភូមិសតិអារម្មណ៍ជាអន្តរជាតិ ការទាញយកកម្លាំងផ្សព្វផ្សាយពីសារព័ត៌មានអន្តរជាតិស្តីពីទង្វើរំលោភបំពានអមនុស្សធម៌ និងខុសច្បាប់របស់ភាគីថៃ ជាផ្នែកយុទ្ធសាស្ត្រមួយដ៏មានសារៈសំខាន់។ ក្នុងន័យនេះ ក្រសួងព័ត៌មានបានបន្តបង្កើនសំឡេងរបស់កម្ពុជាទៅកាន់ពិភពលោកដើម្បីផ្សព្វផ្សាយអំពីការពិត តាមរយៈសារព័ត៌មានអន្តរជាតិធំៗ ពីជុំវិញពិភពលោក ដែលពួកគេបានមកយកព័ត៌មានដោយផ្ទាល់ និងបានផលិតផ្សព្វផ្សាយជាភាសាអង់គ្លេស បារាំង ចិន និងភាសាដទៃទៀត ដើម្បីឱ្យប្រជាជននៅលើពិភពលោកបានយល់ដឹង និងមើលឃើញយ៉ាងច្បាស់ ឥតមន្ទិល អំពីទង្វើឃោរឃៅ និងការបំពានច្បាប់យ៉ាងធ្ងន់ធ្ងររបស់ភាគីថៃ។ តាមរយៈកិច្ចការខិតខំនេះ អន្តរជាតិក៏បានយល់ច្បាស់អំពីជំហរប្រកបដោយយុទ្ធសាស្ត្រត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហា ដោយសន្តិវិធី និងផ្អែកលើគោលការណ៍ច្បាប់អន្តរជាតិ ព្រោះសហគមន៍អន្តរជាតិឃើញច្បាស់ពីឆន្ទៈពិតប្រាកដរបស់កម្ពុជាក្នុងការរក្សាសន្តិភាព ស្ថិរភាព និងភាពជាអ្នកជិតខាងល្អ ផ្ទុយស្រឡះពីទង្វើឈ្លានពាន។ លើសពីនេះ ការផ្សព្វផ្សាយក៏បានចែកចាយផ្ទាល់ទៅកាន់បណ្តាញព័ត៌មានអន្តរជាតិ អង្គទូត វេទិកាជាតិ និងថ្នាក់តំបន់ ក៏ដូចជាតាមរយៈព្រឹត្តិការណ៍ខ្នាតអន្តរជាតិ ដែលកម្ពុជាធ្វើជាម្ចាស់រៀបចំ និងកម្ពុជាបានទៅចូលរួម សំដៅបង្ហាញ ជូនសាធារណជនជាតិ អន្តរជាតិគ្រប់មជ្ឈដ្ឋាន ពីការពិតដែលមិនអាចប្រកែកបាន៖ គឺអំពើឈ្លានពានទឹកដី និងការរំលោភលើអធិបតេយ្យភាពរបស់កម្ពុជា ព្រមទាំងការបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ ដោយភាគីថៃ។
ក្រៅពីនេះ ឯកឧត្តមក៍បានស្នើដល់សារព័ត៌មានជាតិ អន្តរជាតិ និងអ្នកដែលមានឥទ្ធិពលនៅក្នុងបណ្តាញសង្គមលើកយកអង្គហេតុពីទង្វើឈ្លានរបស់ភាគីថៃ ហើយរំលេចពីគោលជំហររបស់ប្រទេសកម្ពុជាដែលប្រកាន់ភ្ជាប់ការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្សព្វផ្សាយទៅកាន់អន្តរជាតិឲ្យបានផុលផុស។
គួររម្លឹកដែរថា ចាប់តាំងពីប្រទេសថៃបង្កសង្គ្រាមឈ្លានពានប្រទេសកម្ពុជា ចំនួនពីរលើក កាលពីឆ្នាំ២០២៥មក រាជរដ្ឋាភិបាលកម្ពុជាបានប្រកាន់ភ្ជាប់គោលជំហរដោះស្រាយជម្លោះព្រំដែនជាមួយភាគីថៃ ដោយសន្តិវិធី តាមរយៈការគោរពច្បាប់អន្តរជាតិ និងប្រកាសដាច់ខាតមិនទទួលស្គាល់ការកំណត់ខ្សែរបន្ទាត់ព្រំដែនដោយប្រើកម្លាំងនោះឡើយ។ អត្ថបទ៖ទូច សោភ័ណ





-
ព័ត៌មាន1 week agoនាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានព្រមានចាត់វិធានការក្តៅ ដោយគ្មានការលើកលែងចំពោះជនប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់
-
ព័ត៌មាន1 week agoរោងចក្រផ្តុំ និងដំឡើងរថយន្តដ៏ធំមួយនៅខេត្តកំពង់ឆ្នាំងនឹងសម្ភោធដាក់អោយដំណេីរការជាផ្លូវការ ស្អែកនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត
-
ព័ត៌មាន1 week agoសម្ដេចធិបតី ប្រកាសឆ្មក់ចុះពិនិត្យតាមមណ្ឌលសុខភាពនៅម៉ោង២ទៀបភ្លឺ ដើម្បីប្រាកដថាបើក២៤ម៉ោង
-
ព័ត៌មាន7 days agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន1 week agoអគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ នៅជាន់ទី២ បង្កការខូចខាតសម្ភារៈមួយចំនួនធំ
-
ព័ត៌មាន5 days agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន4 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន2 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ