ព័ត៌មាន
អ្នកនយោបាយជឿជាក់ថាសំណើរបស់សម្ដេចតេជោបង្កើតក្រុមអ្នកសង្កេតការណ៍សភានឹងសម្រេចបានក្នុងពេលឆាប់ៗខាងមុខ
អ្នកនយោបាយបានបង្ហាញការជឿជាក់ថា សំណើរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចកល្រកម្ពុជា ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភានឹងសម្រេចបានក្នុងពេលឆាប់ៗខាងមុខ។ ការស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់ គឺផ្គុំជាមួយយន្តការដែលមានស្រាប់ដើម្បីធានាថាការត្រួតពិនិត្យអន្តរជាតិមានភាពរឹងមាំក្នុងការទប់ស្កាត់ការប៉ះទង្គិចគ្នាតាមព្រំដែន។
នៅក្នុងញត្តិរបស់គណបក្សនយោបាយបានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការផ្តល់ចេញនូវគំនិតផ្តួចផ្តើមជាយុទ្ធសាស្ត្ររបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ស្នើឲ្យបង្កើតអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់ ដែលជាយន្តការការទូតសភា អន្តរជាតិ ដើម្បីសន្តិភាព និងចូលរួមតាមដានក្នុងការដោះស្រាយទប់ស្កាត់មហិច្ឆតាបង្កសង្គ្រាមឈ្លានពានរាំរៃ ដែលបង្កឡើងដោយរដ្ឋភាគីថៃបានឈ្លានពានមកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា។
គណបក្សនយោបាយមើលឃើញថា ក្រោមគំនិតផ្តួចផ្តើមបង្កើតអ្នកសង្កេតការណ៍សភា សម្រាប់បទឈប់បាញ់ គឺជាយន្តការការទូតអន្តរសភា ដោយបានបង្ហាញអំពីតម្លៃសន្តិភាពរបស់កម្ពុជានៅលើតុអន្តរជាតិដោយប្រាប់ពិភពលោកថា កម្ពុជាមិនទទួលយកការដោះស្រាយជម្លោះ ដោយកម្លាំងយោធាឈ្លានពានឡើយ គឺត្រូវតែសម្រេចតាមច្បាប់ ដោយកិច្ចព្រមព្រៀង និងយន្តការសន្តិវិធី។
គណបក្សនយោបាយក៏បានគាំទ្រទាំងស្រុងនូវការសម្រេចបានលទ្ធផលដ៏គួរឲ្យមោទនភាព នៃសន្និសីទអន្តរសភា លើកទី២ ដោយសង្ឃឹមថាប្រធានសភានៃបណ្តាប្រទេសចូលរួមទាំង៣០ប្រទេស គឺពិតជា សម្រេចបាននូវការបង្កើតក្រុមអ្នកសង្កេតការណ៍សភាដោយជោគជ័យ។
សូមជម្រាបថា ក្នុងពិធីបើកសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីតតាំងនឹងការគំរាមកំហែងនៃការប្រើប្រាស់កម្លាំង និងទប់ស្កាត់ការឈ្លានពានទឹកដីមិនឱ្យបង្កជាភាពវឹកវរ បណ្តាញតំបន់របស់យើងត្រូវតែដើរតួឈាន មុខក្នុងការស្តារឡើងវិញនូវគោលការណ៍គ្រឹះអន្តរជាតិ ដែលបានកកើតចេញពីផេះផង់ និងការបំផ្លិចបំផ្លាញដោយសង្គ្រាមលោក ពីរលើកជាប់ៗគ្នា។ យើងត្រូវតែការពារយ៉ាងម៉ឺងម៉ាត់ នូវគោលការណ៍ដ៏ពិសិដ្ឋនៃអធិបតេយ្យរបស់រដ្ឋ បូរណភាពទឹកដី និងការដោះស្រាយ ជម្លោះដោយសន្តិវិធី ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន ក៏ដូចជាស្មារតីអមតៈនៃលិខិតូបករណ៏សភា ដូចជា ធម្មនុញ្ញសន្តិភាពសកល ដែលត្រូវបានអនុម័តនៅរាជធានីភ្នំពេញនេះផ្ទាល់តែម្តង។ លើសពីនេះ យើងក៏អាចពិចារណាបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់ ផ្តុំគ្នាជាមួយយន្តការដែលមានស្រាប់ ដើម្បីធានាថា ការត្រួតពិនិត្យជាអន្តរជាតិមានភាពរឹងមាំគ្រប់គ្រាន់ ក្នុងការទប់ស្កាត់ការប៉ះទង្គិចគ្នាតាមព្រំដែនខ្នាតតូច មិនឱ្យរីករាលដាលទៅជាសង្គ្រាមរ៉ាំរ៉ៃ៕ អត្ថបទ៖ វង្ស សុភាព












-
ព័ត៌មាន1 week agoនាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានព្រមានចាត់វិធានការក្តៅ ដោយគ្មានការលើកលែងចំពោះជនប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់
-
ព័ត៌មាន1 week agoរោងចក្រផ្តុំ និងដំឡើងរថយន្តដ៏ធំមួយនៅខេត្តកំពង់ឆ្នាំងនឹងសម្ភោធដាក់អោយដំណេីរការជាផ្លូវការ ស្អែកនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត
-
ព័ត៌មាន1 week agoសម្ដេចធិបតី ប្រកាសឆ្មក់ចុះពិនិត្យតាមមណ្ឌលសុខភាពនៅម៉ោង២ទៀបភ្លឺ ដើម្បីប្រាកដថាបើក២៤ម៉ោង
-
ព័ត៌មាន7 days agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន1 week agoអគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ នៅជាន់ទី២ បង្កការខូចខាតសម្ភារៈមួយចំនួនធំ
-
ព័ត៌មាន5 days agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន4 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន2 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ