ព័ត៌មាន
កាកបាទក្រហមកម្ពុជា ផ្តល់ផ្ទះ១ខ្នងដល់គ្រួសារទីទ័លក្រ និងមានកូនភ្លោះបី នៅស្រុកភ្នំស្រួច
កំពង់ស្ពឺ៖ ផ្ទះមួយខ្នង ដែលជាអំណោយរបស់កាកបាទក្រហមកម្ពុជាត្រូវបានប្រគល់ជូនដល់ប្រជាពលរដ្ឋមួយគ្រួសារ ដែលមានជីវភាពទីទ័លក្រ គ្មានទីពឹងកំពុងរស់នៅក្នុងបន្ទប់ជួល និងកូនភ្លោះបីនាក់ នៅក្នុងភូមិវាលធំ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ការប្រគល់ផ្ទះបានធ្វើឡើងនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមវត្តមានឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ និងលោកជំទាវ ម៉េង វ៉ាន់ដានីន ជាម ច័ន្ទសោភ័ណ។
ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានឱ្យដឹងថា លោក កែវ រស្មី ៣៤ឆ្នាំ និងប្រពន្ធឈ្មោះ រ៉ន ស្រីរដ្ឋ ៣១ឆ្នាំ មានកូន៥នាក់រស់ក្នុងបន្ទុក។ បច្ចុប្បន្នគ្រួសារមួយនេះរស់ក្នុងបន្ទប់ជួល ក្រោមការជ្រោមជ្រែងពីប្តីជាអ្នករត់កង់បី ដែលរកព្រឹកខ្វះល្ងាច។ ហើយក្នុងកំឡុងពេលដែលគ្រួសារនេះទទួលបានកូនប្រុសភ្លោះបី គឺមានជីវភាពកាន់តែលំបាកខ្លាំង ដោយកូនភ្លោះទាំងបីត្រូវបានបំបៅដោយទឹកបបរ។ ឯកឧត្ដមបន្តថា ក្រោយទទួលបានព័ត៌មាននេះ សាខាកាកបាទក្រហមខេត្តក៏បានចុះពិនិត្យ និងនាំជាស្បៀងឧបភោគ បរិភោគ រួមទាំងទឹកដោះគោ ដើម្បីជួយសម្រាលបន្ទុក ។ ទន្ទឹមនោះ ដោយពិនិត្យឃើញគ្រួសារនេះរស់នៅក្នុងបន្ទប់ជួល គ្មានដីធ្លី ផ្ទះសម្បែង ក៏សម្រេចផ្តល់ដីសម្បទានមួយកន្លែងទំហំ ៨៧៧ម៉ែត្រការ៉េព្រមទាំងសង់ផ្ទះមួយខ្នងទំហំ ៥គុណនិង៦ម៉ែត្រដែលមានបន្ទប់ទឹកមួយ ដើម្បីផ្តល់ឱ្យជ្រកកោនបានសមរម្យ។
ក្នុងឱកាសប្រគល់ផ្ទះនោះ ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថា កាកបាទក្រហមកម្ពុជា គឺជាអង្គការមនុស្សធម៌មួយដែលតែងតែស្ថិតនៅជិតបងប្អូនប្រជាពលរដ្ឋគ្រប់កាលៈទេសៈ និងខ្វល់ខ្វាយ គិតគូពីសុខទុក្ខរបស់បងប្អូនគ្រប់ពេលវេលា ដូចពាក្យស្លោកថា ទីណាមានការលំបាក ទីនោះតែងតែមានកាកបាទក្រហមកម្ពុជាជានិច្ច។ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានធ្វើឱ្យប្រជាពលរដ្ឋដែលមានជីវភាពទីទ័លក្រ ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយនិងកុមារកំព្រា នៅគ្រប់មូលដ្ឋានមានក្តីសង្ឃឹមឡើងវិញ ពិសេសគេចផុតពីការស្រែកឃ្លាន មានការហូបចុកគ្រប់គ្រាន់ និងមានទីជម្រករស់នៅបានសមរម្យ តាមរយៈការជួយឧបត្ថម្ភស្បៀងសង្គ្រោះបឋម និងសង់ទីជម្រកផ្តល់ជូនជាបន្តបន្ទាប់។
ឯកឧត្ដមប្រធានគណៈកម្មាធិការបន្ថែមថា ផ្ទះមួយខ្នងនេះគឺជាអំណោយកាកបាទក្រហមកម្ពុជាដែលបានផ្តល់ជូននាពេលនេះគឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ពីការគិតគូរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះបងប្អូនដែលកំពុងជួបការលំបាក កំពុងរងទុកវេទនា ដើម្បីអាចរស់នៅសមរម្យ និងមានការហូបចុកគ្រប់គ្រាន់។
ឯកឧត្ដមបណ្ឌិតក៏បានណែនាំបន្ថែម ដោយសុំឱ្យជួយថែរក្សា និងខិតខំបង្កបង្កើនផល ចិញ្ចឹមសត្វ ដើម្បីស្ទួយជីវភាពគ្រួសារ។ ត្រូវជំរុញកុមារតូចឱ្យចូលសាលារៀននៅពេលគ្រប់អាយុសិក្សា ដើម្បីអនាគតពួកគេ។
សូមបញ្ជាក់ថា ក្នុងពិធីប្រគល់ផ្ទះមួយខ្នងដល់គ្រួសារទីទ័លក្រខាងលើ ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តក៏បានផ្តល់នូវស្បៀងសង្គ្រោះបឋម ដល់គ្រួសាររងគ្រោះ និងងាយរងគ្រោះបំផុត គ្រួសារយុទ្ធជន និវត្តន៍ជនចំនួន៤៥គ្រួសារបន្ថែមផងដែរ ដើម្បីសម្រាលជីវភាពប្រចាំថ្ងៃ៕







-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន7 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន7 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣