ព័ត៌មាន
ថៃកំពុងដើរបញ្ចុះបញ្ចូលបណ្តាប្រទេសមួយចំនួននៅលើពិភពលោក ឲ្យមកនិយាយជាមួយកម្ពុជាកុំឲ្យយកបបញ្ហាខ្លួនឈ្លានពានកម្ពុជាលើកឡើងក្នុងវេទិកាកិច្ចប្រជុំហ្រ្វង់កូហ្វូនី
ខណៈកិច្ចប្រជុំហ្វ្រង់កូហ្វូនី ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកាន់តែឃិតជិតមកដល់នោះ រដ្ឋាភិបាលថៃបានបញ្ជាឲ្យមន្រ្តីរបស់ខ្លួនដើរបញ្ចុះបញ្ចូលបណ្តាប្រទេសមួយចំនួននៅលើពិភពលោក ឲ្យមកនិយាយលួងលោមកម្ពុជាកុំឲ្យយកបញ្ហាដែលខ្លួនបានឈ្លានពានមកលើកម្ពុជាលើកឡើងនៅលើវេទិកាដ៏ធំមួយនេះ។
សូមបញ្ជាក់ថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅរាជធានីភ្នំពេញ នាចុងឆ្នាំ២០២៦នេះ ដោយព្រឹត្តិការណ៍ដ៏សំខាន់មួយនេះ នឹងមានការចូលរួមពីប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលប្រមាណ៩០ប្រទេសនៅលើពិភពលោក។
បន្ទាប់ពីថៃបានកំពុងដើរបញ្ចុះបញ្ចូលបណ្តាប្រទេសមួយចំនួន នៅលើពិភពលោកជាពិសេសប្រ ទេសដែលជាសមាជិកនិយាយភាសាបារាំងនោះ ឯកឧត្តម លុយ ដេវីត ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រ ទេសបារាំង បានលើកឡើងនៅក្នុងបណ្តាញសង្គមហ្វេសបុកថា ឯកឧត្តមពិតជាគួរឲ្យអស់សំណើចណាស់ បន្ទាប់ពីឯកអគ្គរាជទូតរបស់ថៃបានដើរទៅបញ្ចុះបញ្ចូល ប្រទេសដទៃឲ្យមកបញ្ចុះបញ្ចូលឯកឧត្តមកុំឲ្យ លើកឡើងអំពីបញ្ហាជម្លោះព្រំដែនកម្ពុជា និងថៃទៅនិយាយក្នុងវេទិកាហ្រ្វង់កូហ្វូនី។
យ៉ាងណាក៏ដោយតាមបណ្តាញផេកហ្វេសបុកផ្លូវការនៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តម លុយ ដេវីត បានលើកឡើងថា«គួរឱ្យអស់សំណើចមែន! ឯកអគ្គរាជទូតផ្ទះលេខ២ បានព្យាយាមឱ្យឯកអគ្គរដ្ឋទូតនៃប្រទេសទីបីមួយ មកបញ្ចុះបញ្ចូលខ្ញុំ កុំឱ្យលើកឡើងពីបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ នៅក្នុងវេទិកាហ្វ្រង់កូហ្វូនី (Francophonie)។ ខ្ញុំបានឆ្លើយតបយ៉ាងច្បាស់ថា៖ «ប្រទេសរបស់លោកបានឈ្លានពានប្រទេសរបស់ខ្ញុំ ហើយថែមទាំងព្យាយាមបំភ្លៃការពិត ដោយប្រែក្លាយខ្មៅទៅជាស និងសទៅជាខ្មៅ។ ក្នុងនាមជាអ្នកការទូតកម្ពុជា ខ្ញុំមានកាតព្វកិច្ចការពារផលប្រយោជន៍ជាតិ ការពារការពិត និងប្រាប់សហគមន៍អន្តរជាតិឱ្យបានដឹងច្បាស់ថា តើភាគីណាជាអ្នកឈ្លានពាន និងភាគីណាជាជនរងគ្រោះ។ ដូច្នេះគ្មានហេតុផលអ្វីដែលខ្ញុំត្រូវនៅស្ងៀមនោះទេ»។
សូមរំលឹកថា បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានថ្លែងនៅក្នុងសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កាលពីថ្ងៃទី២៦ដល់ថ្ងៃទី២៨ ខែសីហា កន្លងទៅនេះថា កងកម្លាំងប្រដាប់អាវុធថៃ បានកំពុងកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ ហើយបានយកឡេសថាតំបន់ខ្លះដែលពួកគេកំពុងកាន់កាប់ជាតំបន់ល្បែងឆបោកនោះ បានធ្វើឲ្យប្រធានព្រឹទ្ធសភារបស់ថៃមានប្រតិកម្មយ៉ាងខ្លាំង បន្ទាប់ពីដឹងថាប្រសាសន៍របស់បុរសខ្លាំងកម្ពុជាលើកឡើងនេះបានធ្វើឲ្យខ្លួនរងភាព អាម៉ាស់ និងដឹងពីពុធត្បុតល្បិចច្រើនរបស់ខ្លួន ជាពិសេសគឺបញ្ហាដែលទាហានថៃបានឈ្លានពានមកលើ ដែនអធិបតេយ្យរបស់កម្ពុជានេះតែម្តង៕អត្ថបទ៖ បាន ចក់




-
កីឡា1 week agoម្ចាស់ផ្ទះកម្ពុជា បន្ដគ្រងជើងឯកពានបាល់ទះសម្ដេចធិបតី រដូវកាលទី២ ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងជំរុញការស្ថាបនាជួសជុលកែលម្អផ្លូវជាច្រើនខ្សែដែលរងការខូចខាត
-
ព័ត៌មាន1 week agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន1 week agoACU ទទួលបានជំនួយសម្ភារៈបច្ចេកទេសពីចិន ចូលរួមលើកកម្ពស់ប្រសិទ្ធភាពបង្រ្កាបអំពើពុករលួយនៅកម្ពុជា
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញវឌ្ឍនភាព និងការចាប់ផ្តើមអនុវត្ត “កម្មវិធីលើកកម្ពស់ជីវភាពគ្រួសារយុទ្ធជន តាមរយៈគំរូផលិតកម្មកសិកម្មទំនើប”
-
ព័ត៌មាន6 days agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ
-
ព័ត៌មាន1 week agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង