ព័ត៌មាន
រដ្ឋនិងឯកជន រំពឹងថា វិស័យឧស្សាហកម្មក្នុងឆ្នាំ២០២៦ នឹងមានកំណើនខ្ពស់ជាងការំពឹងទុក
រាជរដ្ឋាភិបាល និងវិស័យឯកជន រំពឹងថា វិស័យឧស្សាហកម្មកម្ពុជានៅក្នុងឆ្នាំ២០២៦នេះ នឹងមានកំណើនខ្ពស់ជាងការំពឹងទុក គាំទ្រដោយអនុវិស័យបម្រើការនាំចេញ ជាពិសេសអនុវិស័យកម្មន្តសាលមិនមែនកាត់ដេរ គួបផ្សំការបន្តចលនាការរឹងមាំនៃឧស្សាហកម្ម បម្រើទីផ្សារក្នុងស្រុក ជាពិសេសឧស្សាហកម្មផ្គុំ និងដំឡើងរថយន្ត។
វិស័យឧស្សាហកម្មកម្ពុជា គឺជាចន្ទល់នៃសេដ្ឋកិច្ច ដោយបាននិងកំពុងបន្តដើរតួនាទីយ៉ាងសំខាន់ គាំទ្រដល់កំណើនសេដ្ឋកិច្ច ជាតិ ព្រមទាំងបន្តទាក់ទាញការអភិវឌ្ឍរោងចក្រ និងសកម្មភាពផលិតកម្មផ្សេងៗនៅក្នុងប្រទេស។ ជុំវិញវិស័យឧស្សាហកម្មនេះ ត្រូវ បានរាជរដ្ឋាភិបាលព្យាករណ៍មានកំណើន ៧,២% នៅដើមឆ្នាំ និងនៅក្នុងឆមាសទី១ ឆ្នាំ២០២៦ វិស័យនេះត្រូវបានទម្លាក់មកនៅ ត្រឹម ៦,៩% ប៉ុណ្ណោះ តែទោះបីយ៉ាងណា នៅមានអនុវិស័យសំខាន់ៗមួយចំនួនមានកំណើនខ្លាំង បន្តគាំទ្រដល់ទីផ្សារនាំចេញ ជា ពិសេសអនុវិស័យកម្មន្តសាលមិនមែនការដេរ ដែលនឹងអាចសម្រេចបានកំណើនខ្ពស់ជាងការរំពឹងទុកក្នុងរង្វង់អត្រា ៣៨% ស្របពេល អនុវិស័យកាត់ដេរ នឹងមានកំណើនថមថយបន្តិចបន្ទួចជាង ១០% ខណៈអនុវិស័យសំណង់បានបន្តកំណើនយឺតក្នុងរង្វង់ ០,៧%។
បណ្ឌិត ហុង វណ្ណៈ ជំនាញសេដ្ឋកិច្ច វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិរាជបណ្ឌិតសភាកម្ពុជា លើកឡើងថា បច្ចុប្បន្នសកល លោកនៅបន្តហ៊ុមព័ន្ធដោយហានីភ័យនិងមិនប្រាកដប្រជាខ្ពស់ មកលើកសកម្មភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មសកល ក្នុងនោះសម្រាប់ កម្ពុជាក៏ទទួលឥទ្ធិពលបញ្ហាខាងលើនេះផងដែរ ប៉ុន្តែដោយកម្ពុជាបានត្រៀមលក្ខណៈនិងសម្របខ្លួននៃផលប៉ះពាល់ទាំងនោះ និងការ ខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលពង្រីកទីផ្សារ ជាពិសេសការដោះស្រាយជុំវិញពន្ធបដិការ និងការលើកទឹកចិត្តដល់ការនាំចូលទំនិញ ពីសហរដ្ឋអាមេរិកដោយរួចពន្ធ រួមជាមួយទីផ្សារអឺរ៉ុប និងការនាំចេញនៅក្រោមក្របខណ្ឌ RCEP ជាដើម បានធ្វើឱ្យចលនាការនាំចេញ នៅតែបន្តកំណើនល្អ។ លោកបណ្ឌិត សង្ងត់ធ្ងន់ថា ខណៈកម្ពុជាទប់ទល់បាននូវបញ្ហាទាំងនេះ នឹងអាចធ្វើឱ្យការនាំចេញរបស់កម្ពុជា នៅតែបន្តកំណើន ដែលគាំទ្រខ្លាំងដោយវិស័យឧស្សាហកម្ម។
ចំណែកការនាំចេញវិញ, បណ្ឌិត សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូកម្ពុជា លើកឡើងផងដែរថា ខណៈពិភពលោកកំពុង ជួបវិបត្តិ តែទីផ្សារនាំចេញទំនិញរបស់កម្ពុជានៅតែបន្តកំណើនកើនឡើង បញ្ហាទាំងនេះបង្ហាញឱ្យឃើញភាពរឹងមាំនៃឧស្សាហកម្មក្នុង ស្រុក និងភាពខ្លាំងរបស់ថ្នាក់ដឹកនាំ តាមរយៈការជំរុញបង្កើតនូវកិច្ចសហប្រតិបត្តិការផ្សេងៗ ជាពិសេសការបន្តស្រូបយកការវិនិយោគ បង្កើតរោងចក្រផលិតបម្រើទីផ្សារនាំចេញ និងផ្គត់ផ្គង់ក្នុងស្រុកជាដើម ជាក់ស្តែងអនុវិស័យកម្មន្តសាលមិនមែនកាត់ដេរ បានកំពុងដើរ តួរយ៉ាងសំខាន់ ដែលអាចចាត់ទុកជាចន្ទល់សេដ្ឋកិច្ចទី២ ជួយជ្រោមជ្រែងដល់ទីផ្សារនាំចេញ និងគាំទ្រដល់កំណើនសេដ្ឋកិច្ច។
ជុំវិញវិស័យឧស្សាហកម្ម បើយោងតាមរបាយការណ៍វាយតម្លៃឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, វិស័យនេះ នឹងមានកំណើន ៦,៩% គាំទ្រដោយអនុវិស័យបម្រើការនាំចេញ ជាពិសេសអនុវិស័យកម្មន្តសាលមិនមែនកាត់ដេរ។ អនុវិស័យកាត់ ដេរ ត្រូវបានវាយតម្លៃឡើងវិញ មានកំណើនថមថយបន្តិច អាចសម្រេចបានត្រឹម ៧.៦%។ គិតត្រឹមរយៈពេល ៦ ខែ ដើមឆ្នាំ២០២៦ ការនាំចេញផលិតផលកាត់ដេរ បន្តមានកំណើនក្នុងអត្រា ៦៣% ។ ដោយឡែកអនុវិស័យកម្មន្តសាលមិនមែនកាត់ដេរ ត្រូវបានវាយ តម្លៃឡើងវិញថា សម្រេចបានកំណើនក្នុងអត្រា ១០,៣% ជាក់ស្តែងគិតត្រឹមរយៈពេល ៦ ខែ ដើមឆ្នាំ២០២៦ ការនាំចេញផលិតផល កម្មន្តសាលមិនមែនកាត់ដេរ សម្រេចបានកំណើនខ្ពស់ជាងការរំពឹងទុកជិត ៣៨% ក្នុងនោះគ្រឿងបង្គុំអេឡិចត្រូនិកមានកំណើនល្អ ជិត ៧០%, គ្រឿងបន្លាស់យានយន្ត ៣៣%, កង់ជិត ១៣%, គ្រឿងសង្ហារិមជិត ៣៦% និងសំបកកង់រថយន្តជាង ៥៥%៕អត្ថបទ៖ សុន រ៉ាឌី


-
ព័ត៌មាន1 week agoនាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានព្រមានចាត់វិធានការក្តៅ ដោយគ្មានការលើកលែងចំពោះជនប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់
-
ព័ត៌មាន1 week agoរោងចក្រផ្តុំ និងដំឡើងរថយន្តដ៏ធំមួយនៅខេត្តកំពង់ឆ្នាំងនឹងសម្ភោធដាក់អោយដំណេីរការជាផ្លូវការ ស្អែកនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត
-
ព័ត៌មាន1 week agoសម្ដេចធិបតី ប្រកាសឆ្មក់ចុះពិនិត្យតាមមណ្ឌលសុខភាពនៅម៉ោង២ទៀបភ្លឺ ដើម្បីប្រាកដថាបើក២៤ម៉ោង
-
ព័ត៌មាន7 days agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន1 week agoអគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ នៅជាន់ទី២ បង្កការខូចខាតសម្ភារៈមួយចំនួនធំ
-
ព័ត៌មាន5 days agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន4 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន2 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ