ព័ត៌មាន
ឯកឧត្តម វង សូត លើកទឹកចិត្តនិស្សិតជ័យលាភីអាហារូបករណ៍ ខិតខំក្រេបយកចំណេះដឹង និងជំនាញ ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិ
នាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា បានស្វាគមន៍ អបអរសាទរ និងផ្តល់អនុសាសន៍ដល់និស្សិតជ័យលាភីអាហារូបករណ៍រាជរដ្ឋាភិបាល ដែលត្រៀមចេញទៅបន្តការសិក្សាថ្នាក់បណ្ឌិត អនុបណ្ឌិត បរិញ្ញាបត្រ និងវេជ្ជសាស្ត្រ នៅសហព័ន្ធរុស្ស៊ី និងសហភាពអឺរ៉ុប សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧។
ឯកឧត្តម ចាត់ទុកការទទួលបានអាហារូបករណ៍នេះថា ជាមោទនភាពសម្រាប់និស្សិត គ្រួសារ និងសង្គមជាតិ ព្រមទាំងជាសក្ខីភាពបង្ហាញពីសមត្ថភាព ការខិតខំប្រឹងប្រែង និងឆន្ទៈរបស់យុវជនកម្ពុជា។
ឯកឧត្តមបានបន្តថា សហព័ន្ធរុស្ស៊ី និងសហភាពអឺរ៉ុប សុទ្ធតែជាដៃគូសំខាន់របស់កម្ពុជា និងបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍប្រទេស។ សហព័ន្ធរុស្ស៊ី តាំងពីសម័យសហភាពសូវៀត រហូតមកដល់បច្ចុប្បន្ន តែងតែគាំទ្រកម្ពុជា ជាពិសេសក្នុងវិស័យអប់រំ និងការអភិវឌ្ឍន៍ធនធានមនុស្ស។ចំណែកសហភាពអឺរ៉ុប គឺជាដៃគូសហប្រតិបត្តិការដ៏សំខាន់ និងជាទីផ្សារនាំចេញទំនិញដ៏ធំរបស់កម្ពុជា ព្រមទាំងបានផ្តល់ការគាំទ្រដល់កម្ពុជាលើវិស័យសំខាន់ៗ ដូចជា អប់រំ ជំនាញវិជ្ជាជីវៈ អភិបាលកិច្ចល្អ សិទ្ធិមនុស្ស កសិកម្ម ការគ្រប់គ្រងធនធានធម្មជាតិ និងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យជាដើម។
ឯកឧត្តម វង សូត បានលើកទឹកចិត្តឱ្យនិស្សិតខិតខំសិក្សា ក្រេបយកចំណេះដឹង និងជំនាញទំនើបៗ ព្រមទាំងមានភាពអត់ធ្មត់ ឆន្ទៈមោះមុត និងជម្នះរាល់ការលំបាក ដើម្បីយកចំណេះដឹង និងបទពិសោធន៍ដែលទទួលបាន មករួមចំណែកកសាង និងអភិវឌ្ឍប្រទេសជាតិ។
ជាមួយគ្នានេះ ឯកឧត្តមបានផ្តាំផ្ញើឱ្យនិស្សិតគោរពច្បាប់ និងបទបញ្ជារបស់ប្រទេសសាមី និងគ្រឹះស្ថានសិក្សា រក្សាសុខភាព សេចក្តីថ្លៃថ្នូរ វិន័យ សីលធម៌ និងសាមគ្គីភាពក្នុងនាមជានិស្សិតខ្មែរ។
ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យនិស្សិតបំពេញតួនាទីជា «ទូតសុច្ឆន្ទៈ និងទូតវប្បធម៌» ដោយចូលរួមផ្សព្វផ្សាយអំពីវប្បធម៌ ប្រពៃណី ប្រវត្តិសាស្ត្រ និងសមិទ្ធផលរបស់កម្ពុជា។ ចូលរួមការពារ និងបដិសេធគ្រប់ព័ត៌មានដែលមានចេតនាបំភ្លៃការពិត និងប៉ះពាល់ដល់ផលប្រយោជន៍ជាតិ។ ជាពិសេស ត្រូវចូលរួមពន្យល់ដល់មិត្តភក្តិអន្តរជាតិអំពីបញ្ហាពាក់ព័ន្ធនឹងអធិបតេយ្យភាព បូរណភាពទឹកដី និងស្ថានការណ៍ជាក់ស្តែងនៅកម្ពុជា៕





-
ព័ត៌មាន1 week agoនាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានព្រមានចាត់វិធានការក្តៅ ដោយគ្មានការលើកលែងចំពោះជនប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់
-
ព័ត៌មាន1 week agoរោងចក្រផ្តុំ និងដំឡើងរថយន្តដ៏ធំមួយនៅខេត្តកំពង់ឆ្នាំងនឹងសម្ភោធដាក់អោយដំណេីរការជាផ្លូវការ ស្អែកនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត
-
ព័ត៌មាន1 week agoសម្ដេចធិបតី ប្រកាសឆ្មក់ចុះពិនិត្យតាមមណ្ឌលសុខភាពនៅម៉ោង២ទៀបភ្លឺ ដើម្បីប្រាកដថាបើក២៤ម៉ោង
-
ព័ត៌មាន7 days agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន1 week agoអគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ នៅជាន់ទី២ បង្កការខូចខាតសម្ភារៈមួយចំនួនធំ
-
ព័ត៌មាន5 days agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន4 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន2 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ