ព័ត៌មាន
រដ្ឋមន្រ្ដីក្រសួងបរិស្ថាន ដឹកនាំគណៈប្រតិភូកម្ពុជា ទៅចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) ស្តីពីការប្រែប្រួលអាកាសធាតុ នៅរដ្ឋធានីឌីលី ប្រទេសទីម័រឡេស្តេ
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នាល្ងាច ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ទៅចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី នៃក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) ស្តីពីការប្រែប្រួលអាកាសធាតុ នៅប្រទេសទីម័រឡេស្តេ។
នៅក្នុងអំឡុងពេលបំពេញការងារ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត នឹងថ្លែងសន្ទរកថាគន្លឹះ ដែលលើកឡើងអំពីអាទិភាពរបស់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) ដែលជំរុញឱ្យកាន់តែខ្លាំងក្លា និងភាពងាយស្រួលជាងមុន លើហិរញ្ញវត្ថុអាកាសធាតុ និងការគាំទ្រជាក់ស្តែង សម្រាប់ប្រទេសដែលងាយរងគ្រោះ ព្រមទាំងអាទិភាពជាយុទ្ធសាស្ត្រសម្រាប់ COP31។
ឯកឧត្តមរដ្ឋមន្រ្តី គ្រោងនឹងថ្លែងទៅកាន់សហគមន៍អន្តរជាតិជាថ្មីថា កម្ពុជាមានប្តេជ្ញាចិត្តរបស់ តាមរយៈផែនការសកម្មភាព NDC 3.0 ដែលកំណត់គោលដៅ តាមលក្ខខណ្ឌក្នុងការកាត់បន្ថយការភាយឧស្ម័នផ្ទះកញ្ចក់ រហូតដល់ ៥៥ ភាគរយ ត្រឹមឆ្នាំ២០៣៥ និងការឆ្ពោះទៅគោលដៅកម្ពុជាជាប្រទេសអព្យាក្រឹតកាបូនត្រឹមឆ្នាំ២០៥០។ កម្ពុជានៅតែជំរុញឱ្យមានការរក្សាសីតុណ្ហភាពត្រឹម ១.៥ អង្សាសេ នៅតែជាកត្តាចាំបាច់បំផុត ក្នុងការការពារជីវិតរស់នៅ ការថែរក្សាប្រព័ន្ធអេកូឡូស៊ី និងការសម្រេចបានការអភិវឌ្ឍប្រតកបដោយចីរភាព។
សូមបញ្ជាក់ថា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) ស្តីពីការប្រែប្រួលអាកាសធាតុ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ នៅរាជធានីឌីលី (Dili) ប្រទេសប្រទេសទីម័រឡេស្តេ (Timor-Leste)។ កិច្ចប្រជុំនេះធ្វើឡើងបន្ទាប់ពីប្រទេសនេះ បានទទួលតំណែងជាប្រធានដឹកនាំក្រុមប្រទេស LDC លើការប្រែប្រួលអាកាសធាតុ សម្រាប់អាណត្តិ ឆ្នាំ២០២៦-២០២៧។ ថ្នាក់ដឹកនាំប្រទេសអភិវឌ្ឍន៍តិចតួច (LDC) ទាំង ៤៤ នឹងធ្វើការពិនិត្យនិងពិភាក្សា លើបញ្ហានៃការប្រែប្រួលអាកាសធាតុ ជំរុញឱ្យមានការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់ការបន្ស៊ាំ (Adaptation Finance) និងការខូចខាត បាត់បង់ (Loss and Damage) ព្រមទាំងការរក្សាកម្រិតកំដៅផែនដី មិនឱ្យលើសពី ១,៥ អង្សាសេ។ លទ្ធផលនៃកិច្ចប្រជុំ នឹងបញ្ជូនទៅកាន់កិច្ចប្រជុំកំពូល លើកទី៣១ នៃសន្និសីទភាគីនៃអនុសញ្ញាក្របខ័ណ្ឌ អង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP31) នៅទីក្រុងអង់តាលយ៉ា (Antalya) ប្រទេសទួរគីយ៉េ (Turkiye) នាខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខ។
ការកោតសរសើររបស់គណៈប្រតិភូអ៊ីស្រាអែលចំពោះដំណើរការជ្រើសរើសពលកររបស់កម្ពុជា គឺជាសញ្ញាវិជ្ជមានសម្រាប់ការពង្រីកកិច្ចសហប្រតិបត្តិការការងារ និងបង្កើនឱកាសឱ្យពលករកសិកម្មកម្ពុជាកាន់តែច្រើន អាចទទួលបានការងារស្របច្បាប់នៅអ៊ីស្រាអែលនាពេលខាងមុខ៕

-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន7 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន7 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣