ព័ត៌មាន
ក្រសួងអប់រំ៖ បេក្ខជនប្រឡងជាប់បាក់ឌុបឆ្នាំនេះជាប់និទ្ទេស A ជាង ២ ០០០នាក់ ក្នុងនោះ រាជធានីភ្នំពេញជាប់ច្រើនជាងគេរហូតដល់ចំនួន ៧៨៣នាក់
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសថា បេក្ខជនប្រឡងជាប់បាក់ឌុបឆ្នាំនេះសរុប ១២៥ ៩៧៥នាក់ ត្រូវជា ៨៤.០៦ភាគរយ ខណៈជាប់និទ្ទេស A ចំនួន ២ ០២២នាក់។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួង។

នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦នេះ ការប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦ កំពុងប្រព្រឹត្តទៅនៅ នៅតាមមណ្ឌលសំណេរ នៅរាជធានី និងបណ្ដាខេត្តទូទាំងប្រទេស។
បើតាមក្រសួងអប់រំ លទ្ធផលប្រឡងបាក់ឌុបឆ្នាំនេះ បេក្ខជនប្រឡងជាប់សរុប ១២៥ ៩៧៥ នាក់ ត្រូវជា ៨៤.០៦ ភាគរយនៃចំនួន បេក្ខជនមកប្រឡង។ ក្នុងនោះបេក្ខជនជាប់និទ្ទេស A ចំនួន ២ ០២២ នាក់, និទ្ទេស B ចំនួន ៨ ៨៤៨ នាក់, និទ្ទេស C ចំនួន ២៣ ៤២២ នាក់, និទ្ទេស D ចំនួន ៤៤ ៨៦៩ នាក់, និងនិទ្ទេស E ចំនួន ៤៦ ៨១៤ នាក់។
សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង៖ ១០ សីហា ២០២៦ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន៖ ១៥១ ២៣៨ នាក់ (ស្រី ៨៤ ៧៣៥ នាក់)។ បេក្ខជនប្រឡងជាប់សរុប៖ ១២៥ ៩៧៥ នាក់ (៨៤.០៦%)។
តាមទិន្នន័យផ្លូវការរបស់ ក្រសួងអប់រំ សម្រាប់ការប្រឡងបាក់ឌុបឆ្នាំ២០២៦ (សម័យប្រឡង ១០ សីហា ២០២៦) ដែលមានបេក្ខជនជាប់និទ្ទេស A សរុប ២ ០២២ នាក់ ក្នុងនោះ រាជធានី និងខេត្តដែលមានចំនួនសិស្សជាប់និទ្ទេស A ច្រើនជាងគេទាំង ១០ រួមមាន៖ រាជធានីភ្នំពេញ៖ ៧៨៣នាក់, ខេត្តកណ្តាល៖ ១៨៦ នាក់, ខេត្តសៀមរាប៖ ១៦៨ នាក់, ខេត្តកំពង់ចាម៖ ១០០ នាក់, ខេត្តព្រៃវែង៖ ៩៩ នាក់, ខេត្តបាត់ដំបង៖ ៩០ នាក់, ខេត្តបន្ទាយមានជ័យ៖ ៨៨ នាក់, ខេត្តតាកែវ៖ ៧៦ នាក់, ខេត្តត្បងឃ្មុំ៖ ៦៣ នាក់និង ខេត្តកំពត៖ ៦២ នាក់៕


-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន7 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន7 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣