ព័ត៌មាន
មន្រ្ដីជាន់ខ្ពស់ គ.ជ.គ.ម. ដឹកនាំកិច្ចប្រជុំបូកសរុបរបាយការណ៍ការងារប្រចាំខែសីហាលើការងារគ្រប់គ្រងគ្រោះមហន្តរាយ
នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម គីម វីរៈ អនុប្រធាន និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបរបាយការណ៍ការងារប្រចាំខែសីហា និងលើកទិសដៅអនុវត្តបន្តខែកញ្ញា ឆ្នាំ២០២៦។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អគ្គលេខាធិការរង, លោក ប្រធាននាយកដ្ឋាន និងមន្រ្តីពាក់ព័ន្ធ។
ឯកឧត្តម គីម វីរៈ មានប្រសាសន៍ថា ក្នុងខែសីហា ឆ្នាំ២០២៦ ព្យុះក្នុងតំបន់បានកើតមានជាបន្តបន្ទាប់ខុសប្រក្រតី ដែលមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតីធ្វើឱ្យមានភ្លៀងធ្លាក់ច្រើននៅផ្ទៃរងទឹកភ្លៀងនៃអាងទន្លេមេគង្គលើ និងភូមិសាស្រ្តកម្ពុជា ដែលបណ្តាលឱ្យទឹកទន្លេមេគង្គមានការកើនឡើងយ៉ាងគំហុក ដែលក្នុងនេះកម្ពស់ទឹកស្ថានីយជលសាស្រ្តស្ទឹងត្រែង ឡើងដល់កម្រិតប្រកាសប្រុងប្រយ័ត្ន និងស្ថានីយជលសាស្ត្រក្នុងខេត្តក្រចេះ និងកំពង់ចាម ក៏មានកើនឡើងជិតដល់កម្រិតប្រុងប្រយ័ត្ន។
ឯកឧត្តម គីម វីរៈ មានប្រសាសន៍ទៀតថា ស្ថានភាពជលសាស្ត្រចាប់ពីពាក់កណ្តាលខែសីហាមក តំបន់ទំនាបមួយចំនួនក្នុងខេត្តស្ទឹងត្រែង ខេត្តក្រចេះ កំពង់ចាម និងខេត្តត្បូងឃ្មុំ ចាប់ផ្តើមទទួលការជន់លិចជាបណ្ដើរៗ និងប៉ះពាល់ដល់លំនៅឋាន ដីស្រែចម្ការ និងហេដ្ឋារចនាសម្ព័ន្ធជនបទ ជាបន្តបន្ទាប់។
ក្នុងស្ថានភាពនេះ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានចេញសេចក្ដីណែនាំជាបន្តបន្ទាប់ សម្រាប់ការត្រៀមរៀបចំក្នុងការអន្តរាគមន៍ ឆ្លើយតប និងគ្រោះទឹកជំនន់ ហើយក្នុងនោះក្រសួងស្ថាប័នជំនាញក៏ បានចេញសេចក្តីណែនាំបន្ថែមទៀត ក្នុងការងារជំនាញ ក្នុងគោលដៅកាត់បន្ថយហានិភ័យទឹកជំនន់ នៅតាម តំបន់មូលដ្ឋានទទួលរងគ្រោះ។
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានដាក់ចេញនូវផែនការសកម្មភាពការងារ ដើម្បីជំរុញ ប្រសិទ្ធភាព ក្នុងការត្រៀមរៀបចំ ឆ្លើយតប និងស្តារឡើងវិញពីគ្រោះមហន្តរាយនានាឱ្យមានប្រសិទ្ធភាពខ្ពស់ និងទាន់ពេលវេលា។
ជាចុងក្រោយ ឯកឧត្តម គីម វីរៈ បានជំរុញការអនុវត្តផែនការសកម្មភាព និងវិធានការអាទិភាព ដើម្បីពង្រឹងប្រសិទ្ធភាពនៃការត្រៀមបង្ការ ការត្រៀមបម្រុង ការឆ្លើយតបសង្គ្រោះបន្ទាន់ និងការស្ដារឡើងវិញក្រោយគ្រោះមហន្តរាយឱ្យកាន់តែមានប្រសិទ្ធភាព និងទាន់ពេលវេលា៕





-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន7 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន7 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣