ព័ត៌មាន
សហព័ន្ធកីឡាក្នុងទឹកកម្ពុជានឹងបញ្ជូនកីឡាករ កីឡាការិនី៤រូប ចូលរួមការប្រកួតកីឡាអាស៊ី២០២៦ នៅជប៉ុន
កីឡាអាស៊ី២០២៦នៅប្រទេសជប៉ុន នឹងចូលមកដល់នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦នេះ ហើយ។ កីឡាហែលទឹកជាកីឡាមួយក្នុងចំណោមកីឡា១៣ប្រភេទដែលកម្ពុជានឹងបញ្ជូនទៅចូលរួមការប្រកួតកីឡា៤ឆ្នាំម្ដងប្រចាំទ្វីបអាស៊ីនេះ។
មន្ត្រីសហព័ន្ធកីឡាកីឡាក្នុងទឹកកម្ពុជា បានបញ្ជាក់ថាពេលនេះសហព័ន្ធបានត្រៀមអត្តពលិករួចរាល់ដើម្បីចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍កីឡាដ៏ធំប្រចាំទ្វីបនេះ។
កំឡុងពេលពិនិត្យវឌ្ឍនភាពនៃការហ្វឹកហាត់របស់កីឡាករ លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធកីឡាក្នុងទឹកកម្ពុជា ប្រាប់ប៊ីធីវីថា សហព័ន្ធបញ្ជូនកីឡាករ បីរូប និងកីឡាការិនីមួយទៅចូលរួមការប្រកួត រួមជាមួយគ្រូបង្វឹកមួយរូប។ លោកបន្តថាតាមពិតទៅនៅក្នុងកីឡាអាស៊ីនេះ កីឡាក្នុងទឹកមានវិញ្ញាសាជាច្រើនតែសម្រាប់សហព័ន្ធបញ្ជួនតែកីឡាហែលទឹកប៉ុណ្ណោះដោយសារវិញ្ញាសាផ្សេងទៀតដូចជាលោកទឹក បាល់ទឹក ជាដើមនៅមានកម្រិត។
កញ្ញា ហែម ថុនវិទីនី គ្រូបង្វឹកហែលទឹកជម្រើសជាតិកម្ពុជា បានប្រាប់ឱ្យដឹងដែរថាសម្រាប់ផែនការនៃការហ្វឹកហាត់ គឺដំណើរការតាំងពីដើមឆ្នាំមកម្លេះ ទោះបីជាជម្រើសជាតិរំសាយក៏មិនមិនបានបន្ធួរបន្ថយការហ្វឹកហាត់នោះទេ មិនថាកីឡាករ កីឡាការិនីហាត់នៅក្នុងស្រុក ក៏ដូចជាក្រៅស្រុក។
ចំណែកកីឡាករជម្រើសជាតិហែលទឹក សុខ ឥស្សរៈ ដែលធ្លាប់បង្ហាញខ្លួនក្នុងការប្រកួតកីឡាយុវជនអាស៊ីបង្ហាញជំនឿជាក់ថាខ្លួននឹងធ្វើបានល្អ ពិសេសបំបែកកំណត់ត្រារបស់ខ្លួនដែលបានធ្វើកន្លងមក។
គ្រូបង្វឹក និងកីឡាករ–កីឡាការិនី ដែលនឹងត្រូវចូលរួមប្រកួតតំណាងឱ្យកម្ពុជា ក្នុងព្រឹត្តិការណ៍ កីឡាអាស៊ី លើកទី២០ ឆ្នាំ២០២៦ (20th Asian Games Aichi-Nagoya 2026) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ នៅទីក្រុង Aichi-Nagoya ប្រទេសជប៉ុន រួមមាន៖
១. កញ្ញា ហែម ថុនវិទីនី គ្រូបង្វឹក
២. កញ្ញា សាក់ប៊ុន ហាលី រ៉ូស កីឡាការិនី
៣. លោក កូសុងដឺ ឡាប៉ារ៉ង់ អង់ត្វ័ន កីឡាករ
៤. លោក វ៉ានអូស្តិន ពិទ័រសុខខា កីឡាករ
៥. លោក សុខ ឥស្សរៈ កីឡាករ
សូមជម្រាបជូនថា ការប្រកួតកីឡាអាស៊ី២០២៦នៅប្រទេសជប៉ុន នឹងដំណើរការប្រកួតពីថ្ងៃទី១៩ ខែកញ្ញាដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦។ កម្ពុជាបញ្ជួន១៣ប្រភេទកីឡាទៅចូលរួមប្រកួត៕

-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន7 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន7 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣