ព័ត៌មាន
ឯកឧត្តម ហ៊ុន ម៉ានី ចាត់ទុកវេទិកាកម្ពុជា ៤.០ លើកទី៦ ស្ដីពី «ឥទ្ធិពលនៃ AI លើទីផ្សារការងារ និងអនាគតនៃការងារ» បង្ហាញពីវឌ្ឍនភាពនៃការចាប់យក និងប្រើប្រាស់បច្ចេកវិទ្យា AI នៅកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលកម្ពុជា ៤.០ចាត់ទុក វេទិកាកម្ពុជា ៤.០ លើកទី៦ ស្ដីពី «ឥទ្ធិពលនៃ AI លើទីផ្សារការងារ និងអនាគតនៃការងារ» បានបង្ហាញពីវឌ្ឍនភាពនៃការចាប់យក និងប្រើប្រាស់បច្ចេកវិទ្យា AI នៅកម្ពុជា។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានថ្លែងបញ្ជាក់បែបនេះ ក្នុងឱកាស អញ្ជើញជាអធិបតី ថ្លែងសុន្ទរកថាគន្លឹះ ក្នុងវេទិកាកម្ពុជា ៤.០ លើកទី៦ ស្ដីពី «ឥទ្ធិពលនៃ AI លើទីផ្សារការងារ និងអនាគតនៃការងារ»នេះ កាលពីរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦នេះ នៅអគារ The Kampus រាជធានីភ្នំពេញ។

វេទិកាកម្ពុជា ៤.០ លើកទី៦ ស្ដីពី «ឥទ្ធិពលនៃ AI លើទីផ្សារការងារ និងអនាគតនៃការងារ» រៀបចំឡើងដោយមជ្ឈមណ្ឌលកម្ពុជា ៤.០ ដែលមានការចូលរួមពី ព្រះថេរានុត្ថេរៈ តំណាងក្រសួង ស្ថាប័នរដ្ឋ វិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាល សមាគម និងគ្រឹះស្ថានអប់រំ ក្នុងគោលបំណងលើកកម្ពស់បញ្ជ្រាបការយល់ដឹងឱ្យកាន់តែទូលំទូលាយអំពីឥទ្ធិពលនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត លើទីផ្សារការងារ ក្នុងបរិបទសកល និងកម្ពុជា។
ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្ដីបានថ្លែងថា៖«នេះគឺជាឱកាសចែករំលែកវឌ្ឍនភាពនៃការចាប់យក និងប្រើប្រាស់បច្ចេកវិទ្យា AI ព្រមទាំងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធ ក្នុងការកសាងមូលដ្ឋានគ្រឹះ និងពង្រឹងសមត្ថភាព ជាពិសេសការត្រៀមខ្លួនរបស់ប្អូនៗយុវជន សិស្ស-និស្សិត ដែលជាធនធានមនុស្សដ៏សំខាន់ សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើន ប្រកបដោយចីរភាព និងបរិយាប័ន្ន ក្នុងយុគសម័យឌីជីថល»។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត គួច សុមាន រដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលបានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសក្នុងវេទិកានេះ បានជំរុញគ្រប់ភាគីពាក់ព័ន្ធត្រៀមកម្លាំងពលកម្មកម្ពុជាឱ្យសម្របខ្លួននឹងឥទ្ធិពល AI និងអនាគតទីផ្សារការងារ។
ឯកឧត្តមថ្លែងថា តាមរយៈវេទិកានេះ បានចែករំលែកទស្សនៈ និងធាតុចូលពាក់ព័ន្ធនឹងការត្រៀមខ្លួនរបស់កម្លាំងពលកម្មកម្ពុជា ដើម្បីបត់បែន និងសម្របខ្លួនទៅនឹងការរីកចម្រើននៃបញ្ញាសិប្បនិម្មិត (AI) ព្រមទាំងរួមចំណែកជំរុញបរិវត្តកម្មឌីជីថល និងការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលនៅកម្ពុជា។
ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត គួច សុមាន បានធ្វើបទបង្ហាញ និងចែករំលែកទស្សនៈ ព្រមទាំងធាតុចូលពាក់ព័ន្ធនឹងការត្រៀមខ្លួនរបស់កម្លាំងពលកម្មកម្ពុជា ក្នុងការបត់បែន និងសម្របខ្លួនទៅនឹងការរីកចម្រើននៃ AI។ ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យមានការផ្សព្វផ្សាយបន្តនូវចំណេះដឹង និងខ្លឹមសារដែលទទួលបានពីវេទិកានេះ ដល់សាធារណជន និងភាគីពាក់ព័ន្ធ ដើម្បីរួមចំណែកជំរុញបរិវត្តកម្មឌីជីថល និងការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលនៅកម្ពុជា។
ជាមួយគ្នានេះ អង្គវេទិកាបានលើកឡើងពីសារៈសំខាន់ និងឥទ្ធិពលរបស់បញ្ញាសិប្បនិម្មិត (AI) លើទីផ្សារការងារ ព្រមទាំងតម្រូវការក្នុងការអភិវឌ្ឍមូលធនមនុស្ស និងជំនាញឌីជីថល ដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូរនៃពិភពការងារ។ ទន្ទឹមនេះវេទិកាបានជំរុញឱ្យយុវជន និងកម្លាំងពលកម្មកម្ពុជា ពង្រឹងចំណេះដឹង ជំនាញឌីជីថល គំនិតច្នៃប្រឌិត និងភាពបត់បែន ដើម្បីអាចសម្របខ្លួន និងរក្សាបាននូវភាពប្រកួតប្រជែងក្នុងទីផ្សារការងារនាពេលអនាគត៕







-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន7 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣