ព័ត៌មាន
តស់! ចប់បាក់ឌុបហើយបន្តរៀនអ្វី? វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរបើកទ្វារ ៧ជំនាញ សម្រាប់យុវជនជ្រើសរើស
សៀមរាប៖ វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ កំពុងផ្តល់ឱកាសដល់ប្អូនៗដែលទើបប្រឡងបាក់ឌុបថ្មីៗនេះឱ្យទទួលបានការបណ្តុះបណ្តាលជំនាញបច្ចេកទេសកម្រិតសញ្ញាជាន់ខ្ពស់បច្ចេកទេស (សិក្សារយៈពេល ២ឆ្នាំ) ដែលអាចយកទៅប្រើប្រាស់ក្នុងការប្រកបមុខរបរ និងចូលបម្រើការងារតាមស្ថាប័ន ក្រុមហ៊ុនវិស័យឯកជន រោងចក្រ សហគ្រាស ព្រមទាំងអាចយកទៅប្រកបអាជីវកម្មផ្ទាល់ខ្លួនបានផងដែរ។

បើតាមរបាយការណ៍របស់វិទ្យាស្ថាន ការសិក្សាផ្តោតលើជំនាញទាំង ៧ រួមមាន វិស្វកម្មអគ្គិសនី, វិស្វកម្មសំណង់ស៊ីវិល, វិស្វកម្មអេឡិចត្រូនិក, វិស្វកម្មមេកាត្រូនិក, វិស្វកម្មមេកានិករថយន្ត, វិស្វកម្មបរិក្ខារត្រជាក់ និងព័ត៌មានវិទ្យា និងវិទ្យាសាស្រ្ត។
កម្មវិធីសិក្សារបស់វិទ្យាស្ថានត្រូវបានរៀបចំឡើងតាមស្តង់ដារប្រទេសសិង្ហបុរី ប្រទេសកូរ៉េ (KOICA) និងក្រុមហ៊ុនដំឡើងរថយន្ត FORD ដែលឆ្លើយតបទៅនឹងតម្រូវការជំនាញរបស់ទីផ្សារការងារ និងជួយឱ្យយុវជនមានសមត្ថភាពជាក់ស្តែងសម្រាប់ត្រៀមខ្លួនប្រឡូកចូលទៅកាន់ទីផ្សារប្រកួតប្រជែងនាពេលបច្ចុប្បន្ន និងអាគត។
តាមរបាយការណ៍របស់វិទ្យាស្ថាន ទិន្នន័យនិស្សិតកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសឆ្នាំសិក្សា២០២៥-២០២៦ បានទទួលការបណ្តុះបណ្តាលមានចំនួន ១,៣២៤នាក់ ស្រី ១៧២នាក់។ វិទ្យាស្ថាននឹងរៀបចំកម្មវិធីប្រឡងបញ្ចប់ការសិក្សាដល់និស្សិតឆ្នាំទី២ ដែលក្នុងមាននិស្សិតចំនួន ៥៨១នាក់ ស្រី ៨៦នាក់ ដែលនឹងត្រៀមប្រឡងបញ្ចប់នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ។
ផែនការឆ្នាំសិក្សាថ្មី វិទ្យាស្ថានកំពុងផ្សព្វផ្សាយជ្រើសរើសសិស្សចូលរៀនសម្រាប់ឆ្នាំសិក្សាថ្មី ២០២៦-២០២៧ និងផ្តល់ឱកាសដល់ប្អូនៗដែលទើបប្រឡងបញ្ចប់បាក់ឌុបនាពេលថ្មីៗនេះគួរចាប់យកជំនាញស្របតាមចំណង់ចំណូលចិត្ត សមត្ថភាព មានការងារសមរម្យ និងទទួលបានប្រាក់ចំណូលប្រកបដោយស្ថេរភាព។
តាមរយៈការបើកទូលាយនូវជម្រើសជំនាញបច្ចេកទេស វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ កំពុងចូលរួមចំណែកសកម្មក្នុងការផលិតធនធានមនុស្សប្រកបដោយជំនាញពិត ស្របតាមគោលនយោបាលរបស់រាជរដ្ឋាភិបាល (យុវជន ១ ជំនាញ ១) ដើម្បីឱ្យយុវជនមានជំនាញប្រើប្រាស់បានជាក់ស្តែង ពង្រឹងសមត្ថភាពប្រកួតប្រជែង និងឈានទៅរកការងារ និងប្រាក់ចំណូលប្រកបដោយចីរភាព៕







-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន7 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣