ព័ត៌មាន
បេក្ខជនពិការភាពប្រឡងជាប់បាក់ឌុបសម្លឹងជំនាញ ITសម្រាប់ជាអាជីពទៅថ្ងៃអនាគត
បន្ទាប់ពីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ជាប់ បេក្ខជនពិការ គ ថ្លង់ បានសម្លឹងទៅរកជំនាញបច្ចេកវិទ្យាព័ត៌មាន (IT) ដែលមានលក្ខណៈសមស្របនឹងពួកគេ ដើម្បីធ្វើជាអាជីពប្រចាំជីវិត និងជាជំនាញដែលអាចចូលរួមអភិវឌ្ឍប្រទេសជាតិផងដែរ។
បេក្ខជនពិការ គ ថ្លង់ ប្រឡងជាប់បាក់ឌុប ក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៣ខែកញ្ញា ឆ្នាំ២០២៦នេះ បានប្រាប់BTVថា បន្ទាប់ពីប្រឡងជាប់ ពួកខ្ញុំនឹងចូលរៀនជំនាញ IT ពីព្រោះស្រលាញ់ និងសមសប្របទៅនឹងកាយសម្បទារបស់ពួកខ្ញុំ ព្រោះជំនាញនេះមិនសូវប្រើប្រាស់ការនិយាយច្រើន។ ហើយពួកខ្ញុំប្តេជ្ញាខិតខំប្រឹងប្រែងរៀនជំនាញ ITឱ្យចេះពិតប្រាកដ ដើម្បីលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃ និងចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ ក្នុងយុគសម័យឌីជីថល។ បេក្ខជនពិការទាំងនោះ ក៏បានលើកទឹកចិត្តដល់មិត្តភ័ក្តិប្រឡងធ្លាក់កុំបោះបង់ការសិក្សាត្រូវខិតខំបន្តទៀត ព្រោះឪពុកម្តាយយើងបានខិតខំប្រឹងប្រែងចិញ្ចឹមយើងតាំងពីតូច គឺហត់មែនទែន អញ្ជឹងយើងត្រូវឆ្លើយតបទៅវិញ ដោយខិតខំរៀនសូត្រ និងមនុស្សគ ថ្លង់ទាំងអស់ត្រូវអភិវឌ្ឍសមត្ថភាពខ្លួន។
រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយ និងលិខិតបទដ្ឋានគតិយុទ្តជាច្រើន ដើម្បីលើកកម្ពស់ និងផ្តល់ឱកាសដល់ជនមានពិការភាព ទទួលការអប់នៅកម្រិតឧត្តមសិក្សា ប្រកដោយសមធម៌ និងបរិយាប័ន្ន។ ក្រោយបញ្ចាប់ថ្នាក់ឧត្តមសិក្សា ជនពិការភាពទាំងនោះ បានចូលបម្រើការងារនៅក្រសួង-ស្ថានរដ្ឋ និងវិស័យឯកជនផងដែរ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា ស្តីពីលទ្ធផល នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦ បានបង្ហាញថា បេក្ខជនប្រឡងជាប់មានចំនួនជាង១២ម៉ឺននាក់ ត្រូវជា ៨៤.០៦ភាគរយ នៃចំនួនបេក្ខជនមកប្រឡង ក្នុងនោះក៏បានរាប់បញ្ចូលទាំងជនមានពិការភាពដែរ។ បេក្ខជនជាប់និទ្ទេសA មានចំនួន២,០២២នាក់, និទ្ទេស B ចំនួនជាង៨ពាន់៨រយនាក់,និទ្ទេសC ចំនួនជាង២ម៉ឺននាក់ និទ្ទេស D ចំនួនជាង៤ម៉ឺននាក់ ៤ពាន់នាក់ និងនិទ្ទេស E មានចំនួន៤ម៉ឺន៦ពាន់នាក់៕ អត្ថបទ៖ ទូច សោភ័ណ

-
ព័ត៌មាន1 week agoនាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានព្រមានចាត់វិធានការក្តៅ ដោយគ្មានការលើកលែងចំពោះជនប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់
-
ព័ត៌មាន1 week agoរោងចក្រផ្តុំ និងដំឡើងរថយន្តដ៏ធំមួយនៅខេត្តកំពង់ឆ្នាំងនឹងសម្ភោធដាក់អោយដំណេីរការជាផ្លូវការ ស្អែកនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត
-
ព័ត៌មាន1 week agoសម្ដេចធិបតី ប្រកាសឆ្មក់ចុះពិនិត្យតាមមណ្ឌលសុខភាពនៅម៉ោង២ទៀបភ្លឺ ដើម្បីប្រាកដថាបើក២៤ម៉ោង
-
ព័ត៌មាន7 days agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន1 week agoអគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ នៅជាន់ទី២ បង្កការខូចខាតសម្ភារៈមួយចំនួនធំ
-
ព័ត៌មាន5 days agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន4 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន2 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ