ព័ត៌មាន
ករណីបងប្អូនរត់កង់បី៖ ក្រសួងបានដោះស្រាយចំនួន ១០លើកដោយយកចិត្តទុកដាក់ ខណៈបញ្ហានៅសេសសល់ ត្រូវបានបញ្ជូនទៅអន្តរក្រសួងដែលមានសមត្ថកិច្ច ដើម្បីដោះស្រាយបន្ត
ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សហការជាមួយក្រសួងពាណិជ្ជកម្ម បានយកចិត្តទុកដាក់ដោះស្រាយកង្វល់ និងសំណើរបស់បងប្អូនអ្នកដឹកជញ្ជូនអ្នកដំណើរតាមថ្នាលបច្ចេកវិទ្យា ដោយបានរៀបចំកិច្ចប្រជុំជាបន្តបន្ទាប់ ទាំងក្នុងក្របខណ្ឌក្រសួងដោយឡែក និងក្របខណ្ឌអន្តរក្រសួង សរុបចំនួន ១០លើក ដើម្បីពិភាក្សា សម្របសម្រួល និងស្វែងរកដំណោះស្រាយដែលអាចទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធ។
លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា៖ «ក្រសួងការងារតែងតែយកចិត្តទុកដាក់ស្តាប់កង្វល់ និងសំណើរបស់បងប្អូនអ្នកដឹកជញ្ជូនអ្នកដំណើរទាំងអស់។ កិច្ចប្រជុំចំនួន ១០លើកនេះ បង្ហាញពីការខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់របស់ក្រសួង ក្នុងការស្វែងរកដំណោះស្រាយជាក់ស្តែងដែលអាចទទួលយកបាន និងធានាផលប្រយោជន៍សម្រាប់គ្រប់ភាគីពាក់ព័ន្ធ»។
បើតាមក្រសួងការងារ ភាគីពាក់ព័ន្ធទាំងអស់បានឯកភាពទទួលយកដំណោះស្រាយលើសំណើចំនួន ៣ចំណុច។ ដោយឡែក សំណើចំនួន ៣ចំណុចទៀត ដែលពាក់ព័ន្ធនឹងការប្រកួតប្រជែង គោលការណ៍កំណត់តម្លៃ និងសិទ្ធិរបស់អ្នកប្រើប្រាស់ មិនទាន់ទទួល បានការឯកភាពរួមនៅឡើយ។ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជូនសំណើ កំណត់ហេតុកិច្ចប្រជុំ និងឯកសារពាក់ព័ន្ធទៅគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា ដែលជាស្ថាប័នមានសមត្ថកិច្ច ដើម្បីពិនិត្យ និងមានចំណាត់ការបន្តតាមនីតិវិធីជាធរមាន។
អ្នកនាំពាក្យរូបនេះ បានបន្ថែមថា គោលដៅរបស់យើង គឺរក្សាតុល្យភាពរវាងជីវភាព និងប្រាក់ចំណូលរបស់បងប្អូនអ្នកបើកបរ និរន្តរភាពអាជីវកម្មរបស់ក្រុមហ៊ុន និងផលប្រយោជន៍របស់អ្នកប្រើប្រាស់។ ទន្ទឹមនឹងនេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងបន្តទទួលយកកង្វល់ និងសំណើរបស់បងប្អូនអ្នកដឹកជញ្ជូនអ្នកដំណើរតាមថ្នាលបច្ចេកវិទ្យា ព្រមទាំងសហការជាមួយក្រសួង ស្ថាប័នមានសមត្ថកិច្ច និងគ្រប់ភាគីពាក់ព័ន្ធ ក្នុងការស្វែងរកដំណោះស្រាយសមស្រប សំដៅធានាផលប្រយោជន៍របស់គ្រប់ភាគី៕








-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន7 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣