ព័ត៌មាន
គណៈប្រតិភូរដ្ឋសភាកម្ពុជា លើកកម្ពស់តួនាទីសភាក្នុងការឆ្លើយតបបម្រែបម្រួលប្រជាសាស្ត្រ នៅលើវេទិកាសន្និសីទប្រចាំឆ្នាំ AFPPD នៅប្រទេសម៉ាឡេស៊ី
កូឡាឡាំពួរ៖ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា អនុប្រធានប្រចាំការសមាគមសមាជិកសភាកម្ពុជាដើម្បីប្រជារាស្ត្រ និងការអភិវឌ្ឍ និងជាអនុប្រធានវេទិកាសមាជិកសភាអាស៊ីស្តីពីប្រជាជន និងការអភិវឌ្ឍ (AFPPD) ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានដឹកនាំគណៈប្រតិភូចូលរួមសន្និសីទប្រចាំឆ្នាំរបស់វេទិកាសមាជិកសភាអាស៊ីស្តីពីប្រជាជន និងការអភិវឌ្ឍ (AFPPD) ក្រោមមូលបទ «ការដឹកនាំរបស់សភាសម្រាប់អនាគត» នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦ នេះនៅរដ្ឋធានីកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

វត្តមានរបស់គណៈប្រតិភូរដ្ឋសភាកម្ពុជាក្នុងវេទិកាតំបន់នេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងសកម្មរបស់កម្ពុជា ក្នុងការពង្រឹងតួនាទីនីតិប្បញ្ញត្តិ ដើម្បីដោះស្រាយវិបត្តិបម្រែបម្រួលប្រជាសាស្ត្រ និងការជំរុញការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងចីរភាព រួមជាមួយសមាជិកសភាជាង ១០០ រូប មកពី ២២ ប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងអាហ្វ្រិក។

នៅក្នុងសន្និសីទនេះ គណៈប្រតិភូកម្ពុជាបានចូលរួមពិភាក្សា និងផ្លាស់ប្តូរទស្សនទានជុំវិញការកែលម្អបរិយាកាសគោលនយោបាយ និងយន្តការច្បាប់ សំដៅគាំទ្រការអនុវត្តកម្មវិធីសកម្មភាពនៃសន្និសីទអន្តរជាតិស្តីពីប្រជាជន និងការអភិវឌ្ឍ ព្រមទាំងរបៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។
ទន្ទឹមនឹងនេះ អង្គសន្និសីទទាំងមូលបានផ្តោតការយកចិត្តទុកដាក់ខ្ពស់លើសសរស្តម្ភយុទ្ធសាស្ត្រគន្លឹះទាំង ៤ របស់ AFPPD រួមមាន៖
· សមភាពយេនឌ័រ និងការផ្តល់អំណាចដល់ស្ត្រី
· ការវិនិយោគលើថាមពល និងសក្តានុពលយុវជន
· ការលើកកម្ពស់មនុស្សចាស់សកម្ម
· ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ
ពិធីបើកសន្និសីទនេះ បានប្រព្រឹត្តទៅក្រោមការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ឥស្សរជនជាន់ខ្ពស់អន្តរជាតិ រួមមាន ឯកឧត្តម Dato Awang Bemee Awang Ali Basah ប្រធានព្រឹទ្ធសភានៃប្រទេសម៉ាឡេស៊ី, ឯកឧត្តម Alexander Nanta Linggi រដ្ឋមន្ត្រីក្រសួងការងារម៉ាឡេស៊ី, លោកជំទាវ Kamikawa Yoko សមាជិកសភាជប៉ុន និងជាប្រធាន AFPPD ព្រមទាំងលោក Pio Smith អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាអនុប្រធាននាយកប្រតិបត្តិទទួលបន្ទុកផ្នែកកម្មវិធីនៃមូលនិធិប្រជាជនអង្គការសហប្រជាជាតិ (UNFPA)៕



-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន7 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣