ព័ត៌មាន
កម្ពុជា-ចិន បើកកិច្ចសន្ទនាលើកទី២ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ
កម្ពុជា-ចិនរៀបចំវេទិកាសន្ទនា រវាងរដ្ឋនិងវិស័យឯកជនលើកទី២ ដើម្បីពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ និងធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងសេដ្ឋកិច្ច កសាងជំនឿទុកចិត្តពីសំណាក់សហគមន៍ធុរកិច្ចចិន ដើម្បីពង្រីក វិសាលភាពវិនិយោគ និងទាក់ទាញវិនិយោគថ្មីៗមកបណ្តាក់ទុនបន្ថែម។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) រួមជាមួយនិងឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦នេះ បានអញ្ជើញសហធិបតីដឹកនាំកិច្ចសន្ទនាលើកទី២ រវាងរដ្ឋនិងវិស័យឯកជនកម្ពុជា-ចិន ដែលត្រូវបានរៀបចំ ឡើងក្នុងគោលបំណងដើម្បីពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ព្រមទាំងធ្វើឱ្យប្រសើរឡើង នូវទំនាក់ទំនងសេដ្ឋកិច្ច កសាងជំនឿទុកចិត្តពីសំណាក់សហគមន៍ធុរកិច្ចចិន សំដៅជំរុញឱ្យមានការពង្រីកវិសាលភាពវិនិយោគបន្ថែម និងទាក់ទាញការវិនិយោគថ្មីៗទៀតមកកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ទៅកាន់ឯកឧត្តមឯកអគ្គរដ្ឋទូត ទីប្រឹក្សាទទួលបន្ទុកការងារសេដ្ឋកិច្ច និងទំនាក់ទំនងពាណិជ្ជកម្ម នៃស្ថានទូតចិន, ថ្នាក់ដឹកនាំក្រសួង-ស្ថាប័នជាសមាជិក ក.អ.ក., ក៏ដូចជាវិនិយោគិន ធុរជន និងតំណាង ក្រុមហ៊ុនសហគ្រាសចិនទាំងអស់ ដែលមានវត្តមានចូលរួមក្នុងជំនួបសន្ទនាដ៏មានសារៈសំខាន់នេះ។ ឯកឧត្តមបានរំលឹកអំពីផ្លែផ្កា នៃកម្មវិធី «Open Day with DPM» លើកទី១ ដែលទើបតែបានប្រព្រឹត្តទៅកាលពីថ្ងៃទី១ ខែកញ្ញា កន្លងទៅថ្មីៗ។ តាមរយៈជំនួប ផ្ទាល់ជាមួយថ្នាក់ដឹកនាំនៃក្រុមហ៊ុនចំនួន ២០ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានទទួលស្ដាប់ដោយយកចិត្តទុកដាក់នូវរាល់កង្វល់ បញ្ហា ប្រឈម និងតម្រូវការជាក់ស្តែង ហើយបានប្តេជ្ញានាំយកនូវរាល់បញ្ហាទាំងនោះទៅពិភាក្សា និងធ្វើការងារយ៉ាងជិតស្និទ្ធ ជាមួយភាគី ពាក់ព័ន្ធទាំងអស់ ដើម្បីស្វែងរកដំណោះស្រាយសមស្រប និងទាន់ពេលវេលា។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា តាមរយៈ ក.អ.ក. ចំពោះ ការផ្តល់កិច្ចគាំទ្រពេញទំហឹង និងការយកចិត្តទុកដាក់រៀបចំ «កិច្ចសន្ទនារវាងរដ្ឋនិងវិស័យឯកជនកម្ពុជា-ចិន» ប្រកបដោយលទ្ធផល ផ្លែផ្កា និងទទួលបានជោគជ័យត្រចះត្រចង់ ដែលសបញ្ជាក់ពីមិត្តភាពដ៏ស្មោះត្រង់និងរឹងមាំ ជាមួយកិច្ចសហប្រតិបត្តិការអភិវឌ្ឍកម្រិត ខ្ពស់រវាងប្រទេសទាំងពីរ ក្នុងក្របខណ្ឌ “សហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មីគ្រប់រដូវកាល”។
ឯកឧត្តម លើកឡើងបន្តថា តាមរយៈការផ្លាស់ប្តូរមតិយោបល់ប្រកបដោយស្មារតីស្ថាបនា នៅក្នុងកិច្ចសន្ទនាលើកទី១ បាន កត់សម្គាល់ឃើញថា សំណូមពរ និងបញ្ហាប្រឈមមួយចំនួនធំ ដែលវិស័យឯកជនចិនបានលើកឡើង ត្រូវបានយកចិត្តទុកដាក់ ដោះស្រាយបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ដែលនេះឆ្លុះបង្ហាញឱ្យឃើញពីតម្លៃយ៉ាងធំធេង នៃការគិតគូរយកចិត្តទុក ដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការថែទាំគាំទ្រការវិនិយោគពីវិស័យឯកជន។
សូមបញ្ជាក់ថា កិច្ចសន្ទនាលើកទី២ រវាងរដ្ឋនិងវិស័យឯកជនកម្ពុជា-ចិន បានផ្តោតលើរបៀបវារៈសំខាន់ៗរួមមាន៖ ១. ការពិនិត្យលើ បច្ចុប្បន្នភាព និងវឌ្ឍនភាពការងារ តាមរយៈការវាយតម្លៃរួមគ្នាលើស្មារតីដែលដាក់ចេញនៅក្នុងកិច្ចសន្ទនាលើកទី១, ២. ការពិភាក្សា លើបច្ចុប្បន្នភាពស្តីពីគោលនយោបាយ និងបទប្បញ្ញត្តិពាក់ព័ន្ធនានា, ៣. ការចូលរួមមតិយោបល់បញ្ចេញទស្សនៈ និងសំណូមពរ ពី តំណាងក្រុមហ៊ុនសហគ្រាសចិន ភ្ជាប់ជាមួយការឆ្លើយតប បកស្រាយពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ, និង៤. ការកំណត់ និងដាក់ ចេញនូវទិសដៅការងារបន្ត៕ អត្ថបទ៖ សុន រ៉ាឌី





-
ព័ត៌មាន1 week agoនាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានព្រមានចាត់វិធានការក្តៅ ដោយគ្មានការលើកលែងចំពោះជនប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់
-
ព័ត៌មាន1 week agoរោងចក្រផ្តុំ និងដំឡើងរថយន្តដ៏ធំមួយនៅខេត្តកំពង់ឆ្នាំងនឹងសម្ភោធដាក់អោយដំណេីរការជាផ្លូវការ ស្អែកនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត
-
ព័ត៌មាន1 week agoសម្ដេចធិបតី ប្រកាសឆ្មក់ចុះពិនិត្យតាមមណ្ឌលសុខភាពនៅម៉ោង២ទៀបភ្លឺ ដើម្បីប្រាកដថាបើក២៤ម៉ោង
-
ព័ត៌មាន7 days agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន1 week agoអគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ នៅជាន់ទី២ បង្កការខូចខាតសម្ភារៈមួយចំនួនធំ
-
ព័ត៌មាន5 days agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន4 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន2 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ