ព័ត៌មាន
កម្ពុជានឹងចូលរួមកិច្ចប្រជុំថ្នាក់អគ្គនាយកអាកាសចរណ៍ស៊ីវិល ប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិក លើកទី៦១ នៅម៉ាឡេស៊ី នៅសប្ដាហ៍ក្រោយ
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នឹងដឹកនាំគណៈប្រតិភូកម្ពុជាទៅអញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់អគ្គនាយក អាកាសចរណ៍ស៊ីវិល ប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិក លើកទី៦១ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ ដល់ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។
កិច្ចប្រជុំនេះនឹងរៀបចំឡើងក្រោមប្រធានបទ «ដែនអាកាសឆ្លាតវៃ៖ បច្ចេកវិទ្យាដែលកំពុងរីកចម្រើន សម្រាប់អាកាសចរណ៍ ប្រកបដោយសុវត្ថិភាព, សន្តិសុខ, ចីរភាព, និងប្រសិទ្ធភាព» ដោយផ្តោតលើការពិភាក្សាអំពីនិន្នាការថ្មីៗ, បច្ចេកវិទ្យាទំនើប និងដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត ដើម្បីជំរុញការអភិវឌ្ឍវិស័យអាកាសចរណ៍ក្នុងតំបន់។
ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល (SSCA) បានបញ្ជាក់ថា ការចូលរួមរបស់គណៈប្រតិភូកម្ពុជា គឺជាការបង្ហាញពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការអាកាសចរណ៍ក្នុងតំបន់ និងជំរុញការអនុវត្តស្តង់ដា និងអនុសាសន៍របស់អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO)។ ជាមួយគ្នានេះ កម្ពុជានឹងបន្តលើកកម្ពស់សុវត្ថិភាព និងសន្តិសុខអាកាសចរណ៍ជំរុញបរិវត្តកម្មឌីជីថល និងការប្រើប្រាស់បច្ចេកវិទ្យាទំនើប ព្រមទាំង គាំទ្រការអភិវឌ្ឍវិស័យអាកាសចរណ៍ប្រកបដោយចីរភាព។
ឯកឧត្តម មានប្រសាសន៍ថា ៖ «កិច្ចប្រជុំថ្នាក់អគ្គនាយកអាកាសចរណ៍ស៊ីវិល ប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិក លើកទី៦១ គឺជា វេទិកាយុទ្ធសាស្ត្រដ៏សំខាន់មួយសម្រាប់កម្ពុជា ក្នុងការផ្លាស់ប្តូរទស្សនៈ ចែករំលែកបទពិសោធន៍ និងឧត្តមានុវត្តន៍ជាមួយថ្នាក់ដឹកនាំ និងអ្នកជំនាញអាកាសចរណ៍មកពីបណ្តាប្រទេសក្នុងតំបន់។ វេទិកានេះនឹងរួមចំណែកពង្រឹងទំនាក់ទំនង, ភាពជាដៃគូជាមួយ អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO) និងសហគមន៍អាកាសចរណ៍អន្តរជាតិ ព្រមទាំង បើកចំហកាលានុវត្តភាពថ្មីៗ ដើម្បីពង្រីកការតភ្ជាប់ផ្លូវអាកាស, កសាងសមត្ថភាពធនធានមនុស្ស និងធ្វើទំនើបកម្មប្រព័ន្ធអាកាសចរណ៍កម្ពុជា»។
កាលពីឆ្នាំទៅ កិច្ចប្រជុំថ្នាក់អគ្គនាយកអាកាសចរណ៍ស៊ីវិលប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិក លើកទី៦០ ត្រូវបានប្រារព្ធឡើងយ៉ាងជោគជ័យនៅទីក្រុងសេនដៃ (Sendai) ប្រទេសជប៉ុន កាលពីថ្ងៃទី២៨ ខែកក្កដា ដល់ ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ក្រោមប្រធានបទ «ផ្ទៃមេឃប្រកបដោយចីរភាពនៃតំបន់អាស៊ីប៉ាស៊ីហ្វិក»៕អត្ថបទ៖ ធូ វិរៈ

-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន7 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣