ព័ត៌មាន
រដ្ឋមន្ត្រីមកពីបណ្តាក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) បានឯកភាពលើជំហររួមគ្នា ដើម្បីចូលរួមសន្និសិទសហប្រជាតិស្តីពីការប្រែប្រួលអាកាសធាតុ CoP31
រដ្ឋធានីឌីលី ប្រទេសទីម័រឡេស្តេ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ដឹកនាំគណៈប្រតិភូកម្ពុជា ទៅចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) ស្តីពីការប្រែប្រួលអាកាសធាតុ ដោយបានចូលរួមថ្លែងសន្ទរកថាគន្លឹះបង្ហាញពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុដល់សេដ្ឋកិច្ច និងសង្គមរបស់យើង ជាពិសេសវិស័យវិស័យកសិកម្ម សុខាភិបាល បរិស្ថាន និងធនធានធម្មជាតិ ។
ឯកឧត្តមរដ្ឋមន្រ្តី បានសង្កត់ធ្ញន់ថា កម្ពុជាបានប្តេជ្ញាចិត្តជាមួយសហគមន៍អន្តរជាតិ តាមរយៈការដាក់ផែនការជាតិរួមចំណែកការឆ្លើយតបការប្រែប្រួលអាកាសធាតុដំណាក់កាលទី៣ (NDC 3.0) ដោយកំណត់គោលដៅកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ រហូតដល់ ៥៥ % ត្រឹមឆ្នាំ២០៣៥ និងការឆ្ពោះទៅគោលដៅកម្ពុជាជាប្រទេសអព្យាក្រឹតកាបូនត្រឹមឆ្នាំ២០៥០។ ឯកឧត្តមបានជំរុញឱ្យសហគមន៍អន្តរជាតិត្រូវរក្សាសីតុណ្ហភាពត្រឹម ១.៥ អង្សាសេ តាមកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ។ ឯកឧត្តមបានអំពាវនាវឱ្យសហគមន៍អន្តរជាតិ ជាពិសេសប្រទេសអភិវឌ្ឍន៍ត្រូវបង្កើននូវកញ្ចប់ថវិកាច្បាស់វាស់ និងងាយស្រួលទទួលបានសម្រាប់ការដោះស្រាយនិងឆ្លើយតបការប្រែប្រួលអាកាសធាតុតាមការស្នើសុំរបស់ប្រទេសដែលមានការអភិវឌ្ឍន៍តិចតួច (LDC)។
សូមបញ្ជាក់ថា កិច្ចប្រជុំបានអនុម័តលើ សេចក្តីប្រកាសរួមទីក្រុងឌីលីឆ្នាំ ២០២៦ ស្តីពីការប្រែប្រួលអាកាសធាតុ ក្នុងគោលបំណងបង្ហាញពីជំហររួមរបស់ប្រទេសអភិវឌ្ឍន៍តិចតួចបំផុត (LDCs) ឆ្ពោះទៅកាន់ COP31 ដោយអំពាវនាវឱ្យបង្កើនសកម្មភាពអាកាសធាតុដើម្បីរក្សាគោលដៅ សីតុណ្ហភាព 1.5°C បង្កើនហិរញ្ញប្បទានអាកាសធាតុ ជំរុញការបន្ស៊ាំ ការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ ការផ្ទេរបច្ចេកវិទ្យា ការកសាងសមត្ថភាព និងការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃ NDCs និង ផែនការជាតិបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ ។









-
ព័ត៌មាន1 week agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន6 days agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន7 days agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ
-
ព័ត៌មាន6 days agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន5 days agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន5 days agoអាជ្ញាធររៀបចំឱ្យអាជីវករដែលរងផលប៉ះពាល់ដោយគ្រោះអគ្គីភ័យនៅផ្សារនាគមាស អាចចូលទៅលក់នៅក្នុងទីតាំងអតីតដីមជ្ឈមណ្ឌលម៉ង់ឌីយ៉ាល់ជាបណ្តោះអាសន្នសិន