ព័ត៌មាន
ក្រសួងសុខាភិបាល បើកសិក្ខាសាលាស្តីពី លទ្ធផលវាយតម្លៃប្រព័ន្ធរាយការណ៍ការចម្លងរោគ ក្នុងមូលដ្ឋានព្យាបាល និងថែទាំសុខភាព
ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការបង្ការ និងត្រួតពិនិត្យការចម្លងរោគ បានអញ្ជើញបើកសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពីលទ្ធផលវាយតម្លៃប្រព័ន្ធរាយការណ៍ការចម្លងរោគ ក្នុងមូលដ្ឋានព្យាបាល និងថែទាំសុខភាព និងការកែសម្រួលគោលការណ៍ណែនាំជាតិ។
សិក្ខាសាលានេះរៀបចំឡើងមានរយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី២-៣ ខែកញ្ញា ឆ្នាំ២០២៦ ដោយនាយកដ្ឋានសេវាសុខភាព រួមសហការជាមួយអង្គការ FHI 360 (គម្រោង STRIDES), US CDC និងអង្គការសុខភាពពិភពលោក (WHO) ប្រចាំនៅកម្ពុជា។
ដើម្បីធានាបាននូវភាពជោគជ័យ និងនិរន្តរភាពនៃប្រព័ន្ធរាយការណ៍ និងអង្កេតតាមដាន ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការ បានជូននូវអនុសាសន៍គន្លឹះចំនួន ៦ចំណុច រួមមាន៖
១.ការពង្រឹងការរាយការណ៍ទាន់ពេលវេលា ដោយត្រូវបញ្ជូនទិន្នន័យ HAI ឱ្យបានទៀងទាត់មកកាន់ក្រសួងសុខាភិបាល ដើម្បីជាមូលដ្ឋានក្នុងការធ្វើអន្តរាគមន៍បានទាន់ពេល។
២.ការពង្រឹងការតាមដាន និងវាយតម្លៃជាប្រចាំ ពីបញ្ហាប្រឈម និងសក្តានុពលនៃការអនុវត្តការអង្កេតតាមដាននៅតាមមូលដ្ឋានសេវានីមួយៗជាប្រចាំ។
៣.ការធានាគុណភាពទិន្នន័យ ដោយត្រូវផ្ទៀងផ្ទាត់ការប្រមូល និងកត់ត្រាឱ្យបានម៉ត់ចត់ ដែលទិន្នន័យនេះជាគ្រឹះនៃការសម្រេចចិត្តប្រកបដោយប្រសិទ្ធភាព។
៤.ការពង្រឹងការអង្កេតផ្ទាល់នៅនឹងកន្លែង តាមការកំណត់កាលវិភាគច្បាស់លាស់ក្នុងការចុះប្រមូលទិន្នន័យផ្ទាល់តាមផ្នែកពាក់ព័ន្ធ ដើម្បីធានាភាពត្រឹមត្រូវតំណាងឱ្យស្ថានភាពជាក់ស្តែង។
៥.ការបង្កើតស្តង់ដាររួមលើប្រភេទ និយមន័យរួម អាទិភាព នីតិវិធីរាយការណ៍ និងការបណ្តុះបណ្តាល មន្ត្រីនៅនឹងកន្លែងផ្ទាល់។
៦.ការរៀបចំប្រព័ន្ធផ្តល់ព័ត៌មានត្រឡប់ (Feedback Mechanism) ពីលទ្ធផលអង្កេត ជូនថ្នាក់ដឹកនាំ និងបុគ្គលិកមន្ទីរពេទ្យជាប្រចាំ (ប្រចាំខែ ឬត្រីមាស) ដើម្បីចាត់វិធានការកែលម្អ។
ជាចុងក្រោយ ឯកឧត្តមសាស្ត្រាចារ្យ បានសង្កត់ធ្ងន់ថា ការពង្រឹង IPC និងការតាមដាន HAIs មិនមែនជាភារកិច្ចរបស់ផ្នែកណាមួយឡើយ តែជាការទទួលខុសត្រូវរួមរបស់បុគ្គលិកសុខាភិបាលគ្រប់លំដាប់ថ្នាក់ និងគ្រប់ជំនាញ ដើម្បីធានាបាននូវបរិយាកាសព្យាបាលប្រកបដោយសុវត្ថិភាពខ្ពស់បំផុត ជូនប្រជាពលរដ្ឋទូទាំងប្រទេស៕
អត្ថបទ រដ្ឋា







-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន7 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣