ព័ត៌មាន
កម្ពុជានាំចេញអង្ករជិត ៨០ម៉ឺនតោន រកចំណូលបានជាង ៤៦៤លានដុល្លារ ក្នុងរយៈពេល ៨ខែ ឆ្នាំ២០២៦
ភ្នំពេញ៖ ក្នុងរយៈពេល ៨ខែឆ្នាំ២០២៦ កម្ពុជាបាននាំចេញអង្ករចំនួន ៧៩២ ២១២តោន ទទួលបានចំណូលសរុបជាង ៤៦៤,១៧លានដុល្លារអាមេរិក។ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥ បរិមាណនាំចេញអង្ករកើនឡើង ៦៧,៥៥ ភាគរយ ខណៈតម្លៃនាំចេញកើនឡើង ៣៣,៣១ ភាគរយ។
របាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា ក្នុងអំឡុងពេលនេះ ក្រុមហ៊ុននាំចេញអង្ករចំនួន ៦១ ក្រុមហ៊ុន បាននាំចេញទៅកាន់ទីផ្សារគោលដៅចំនួន ៦៦ ជុំវិញពិភពលោក ក្នុងបរិមាណអង្ករសរុប ៧៩២ ២១២តោន។
បណ្តាប្រទេសនៅតំបន់អឺរ៉ុបនៅតែជាទីផ្សារធំជាងគេសម្រាប់កម្ពុជា ដែលបានបញ្ជាទិញអង្ករចំនួន ២៣២ ៣១៩ តោន គិតជាទឹកប្រាក់ចំនួន ១៧៥,៥៧ លានដុល្លារអាមេរិក។ ចំណែក ប្រទេសចិន និងហុងកុង គឺជាទីផ្សារធំឈរនៅលំដាប់ទី២ របស់កម្ពុជា បាននាំចូលអង្ករចំនួន ១៧៧ ៧៨៣ តោន គិតជាទឹកប្រាក់ចំនួន ១០៥,៣៤ លានដុល្លារអាមេរិក។
បន្ទាប់មកទីផ្សារអាស៊ានឈរនៅលំដាប់ទី៣ ដែលបាននាំចូលអង្ករពីកម្ពុជាក្នុងបរិមាណចំនួន ៣១៥ ០៨៨ តោន គិតជាទឹកប្រាក់ចំនួន ១២២,៩៣ លានដុល្លារអាមេរិក និងទៅកាន់គោលដៅ ២៥ ប្រទេសផ្សេងទៀត ដូចជា អាហ្វ្រិក, មជ្ឈឹមបូព៌ា, អាមេរិក,កាណាដា,អូស្ត្រាលី,ញ៉ូហ្សេឡេន។ល។ បានចំនួន ៦៧ ០២២ តោន គិតជាទឹកប្រាក់ចំនួន ៦០,៣៣ លានដុល្លារអាមេរិក។
ចំពោះប្រភេទអង្ករដែលបាននាំចេញមាន អង្ករក្រអូបចំនួន ៥៧,៩៦%, ប្រភេទអង្ករសគ្រាប់វែង ២៤,៤០% , អង្ករចំហុយ ១,៩១%, អង្ករសរីរាង្គចំនួន ១,២៨%, អង្ករបាក់គ្រប់ប្រភេទ ១៤,២៦%, និងអង្ករផ្សេងៗចំនួន ០,១៩%។
ក្រៅពីអង្ករ កម្ពុជាក៏បាននាំចេញស្រូវសើមចំនួន ៣ ៣៥៦ ៩៦៩ តោន គិតជាទឹកប្រាក់ប៉ាន់ប្រមាណបានចំនួន ៧៥៣,៤១ លានដុល្លារសហរដ្ឋអាមេរិក៕ អត្ថបទ៖ ធូ វិរៈ

-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន7 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣