ព័ត៌មាន
ក្រសួងប្រៃសណីយ និងក្រសួងកសិកម្ម សម្រេចដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យ នៅវិទ្យាស្ថានជាតិចំនួន ២ ដើម្បីធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (ក.ស.ក.) បានសម្រេចដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ “ប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យ (University Management System – UMS)” នៅវិទ្យាស្ថានជាតិចំនួន២ គឺ វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម ដើម្បីធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

កិច្ចសហប្រតិបត្តិការនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងឆ្លើយតបទៅនឹងតម្រូវការប្រព័ន្ធគ្រប់គ្រងសកលវិទ្យាល័យតាមបច្ចេកវិទ្យាឌីជីថល របស់ ក.ស.ក. សម្រាប់វិទ្យាស្ថានទាំងពីរ ដើម្បីធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងរដ្ឋបាលហិរញ្ញវត្ថុ ធនធានមនុស្ស ស្របតាម យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល គោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និង គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ក្នុងការកសាងមូលធនមនុស្សឌីជីថល និងការធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

ក្រសួងទាំងពីរនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធក្នុងការតាមដាន វាយតម្លៃ និងពង្រឹងការអនុវត្តប្រព័ន្ធ UMS នៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម ឱ្យដំណើរការទៅដោយរលូនប្រកបដោយប្រសិទ្ធភាព តម្លាភាព និងបរិយាបន្ន។
ប្រព័ន្ធ UMS នេះ ត្រូវបានអភិវឌ្ឍឡើងដោយរួមបញ្ចូលនូវមុខងារស្នូលចំនួន ៣ រួមមាន៖
១. ប្រព័ន្ធគ្រប់គ្រងព័ត៌មាននិស្សិត (Student Information System – SIS)៖ សម្រាប់គ្រប់គ្រងទិន្នន័យ
និស្សិត ការចុះឈ្មោះចូលរៀន ប្រវត្តិសិក្សា និងការគ្រប់គ្រងរដ្ឋបាលទូទៅ។
២. ប្រព័ន្ធគ្រប់គ្រងការសិក្សា (Learning Management System – LMS)៖ ជាថ្នាលគាំទ្រដល់ការសិក្សា
ការចែករំលែកឯកសារមេរៀន ការដាក់កិច្ចការ និងការវាយតម្លៃលទ្ធផលសិក្សាតាមបែបឌីជីថល។
៣. ប្រព័ន្ធគ្រប់គ្រងបណ្ណាល័យ (Library System – LS)៖ សម្រាប់សម្រួលដល់ការគ្រប់គ្រងធនធានឯកសារ សៀវភៅ និងការស្រាវជ្រាវរបស់និស្សិតតាមប្រព័ន្ធអេឡិចត្រូនិក។
បន្ថែមពីលើមុខងារស្នូលទាំងនេះ ប្រព័ន្ធ UMS ក៏ត្រូវបានធ្វើសមាហរណកម្មតភ្ជាប់ជាមួយថ្នាល verify.gov.kh ដែលជាថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល ដើម្បីលុបបំបាត់ការក្លែងបន្លំឯកសារ និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារផងដែរ៕







-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន7 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣