ព័ត៌មាន
ពលរដ្ឋនឹងផ្តល់ព័ត៌មានទៅក្នុង App Kapea Scams ប្រសិនបើមានការសង្ស័យអំពើបទល្មើស Online Scams
ពលរដ្ឋបង្ហាញការពេញចិត្ត ក្នុងការចូលរួមផ្តល់ព័ត៌មានទៅក្នុង App Kapea Scams ប្រសិនបើមានការសង្ស័យលើអំពើឆបោកតាមប្រព័ន្ធអនឡាញ ដែលទាក់ទងទៅកាន់ពួកគេ។
App Kapea Scams ត្រូវបានអគ្គស្នងការដ្ឋាននគរបាលជាតិ បានដាក់ឲ្យដំណើរការសាកល្បងគិតចាប់ពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦កន្លងទៅ ដោយចាប់អនុវត្តសាកល្បងរយៈពេល០៣ខែ មុនឈានទៅដាក់ឲ្យដំណើរការជាផ្លូវការ សម្រាប់ការទទួលព័ត៌មាន ទន្និន័យ ឬលេខទូរស័ព្ទ ដែលពលរដ្ឋមានការសង្ស័យថា ជាប់ពាក់ព័ន្ធអំពើឆបោក តាមរូបភាពសន្ទនានានា ដើម្បីសមត្ថកិច្ចយកព័ត៌មានទៅវិភាគ និងឈានទៅការចាត់វិធានការ ប្រសិនបើរកឃើញមានជាប់ពាក់ព័ន្ធអំពើបទល្មើស ឆបោកតាមប្រព័ន្ធអនឡាញនោះ ។
ពលរដ្ឋ យល់ឃើញថា ៖ កម្មវិធី Kapea Scams នេះ បានដើរតួនាទីសំខាន់ ក្នុងការបើកឱកាសឲ្យអ្នកដែលប្រឈមនឹងការរងគ្រោះដោយអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទាំងឡាយ ដែលបង្កឡើងដោយក្រុមជនខិលខូច ឬក្រុមឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាដើម អាចផ្តល់ព័ត៌មានទៅកាន់អាជ្ញាធរមានសមត្ថកិច្ចដើម្បីមានចំណាត់ការ និងវិធានការបន្ទាន់ ។
ពួកគាត់សម្តែងក្តីសាទរ ចំពោះស្ថាប័ន្ថមានសមត្ថកិច្ច ដែលបានការបង្កើតកម្មវិធី App នេះឡើងមក ដែលបច្ចុប្បន្ននេះ មានពលរដ្ឋយើងមួយចំនួនធំហើយ ដែលបានជួបប្រទះនឹងការឆបោក តាមរយះការ Hack គណនេយ្យធនាគារ ឬទន្និន័យផ្សេងៗ ក៏ដូចជាខលទំនាក់ទំនងដើរតួជាតួអង្គមន្ត្រីស្ថាប័ន្ថរដ្ឋ សន្ទនាប្រឌិតដើរដើម្បីឆបោកទារប្រាក់ ជាដើម។
ពលរដ្ឋបន្ថែមថា យន្តការថ្មីនេះ នឹងជួយចូលរួមលុបបំបាត់រាល់បទល្មើសទាំងឡាយដែលកំពុងកើតមានក្នុងព្រះរាជាណាចក្រកម្ពុជា ហើយនេះជាការសបញ្ជាក់ឲ្យឃើញពីជំហររបស់រាជរដ្ឋាភិបាល ក្នុងការថែរក្សាការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងសង្គមជាតិ កុំឲ្យពលរដ្ឋធ្លាក់ខ្លួនចូលទៅក្នុងការអូសទាញ ពីសំណាក់ជនដែលមិនស្គាល់មុខ ហើយនាំឲ្យខាតបង់ផលប្រយោជន៍ផ្ទាល់ខ្លួនតែម្តង ។
កាលពីពេលថ្មីៗកន្លងទៅ លោកឧត្តមសេនីយ៍ទោ សុខ នីត្យា ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក៏បានរំលេចខ្លះៗ អំពីបទល្មើសឆបោកបច្ចេកវិទ្យាដែលកំពុងប្រឈមរួមមាន ៖ ការឆបោកតាមរយៈការទិញលក់ឥវ៉ាន់ , ការលួចគណនេយ្យ ទាំងគណនេយ្យបណ្តាញសង្គម គណនេយ្យធនាគារ , ការឆបោកវិនិយោគ , ការឆបោកក្រោមរូបភាពលួងលោមស្នេហា ។ ហើយជាពិសេសនោះ ក្នុងបច្ចុប្បន្នភាពនេះ ក្រុមជនខិលខូចបានបន្លំខ្លួនធ្វើជាសាច់ញាតិ ធ្វើជាបុគ្គលិកស្ថាប័ន្ថឯកជន ឬមន្ត្រីស្ថាប័ន្ថរដ្ឋជាដើម ដោយធ្វើការទំនាក់ទំនងតាមរយៈប្រព័ន្ធទូរគមនាគមន៍ប្រពៃណី ( ប្រព័ន្ធទូរស័ព្ទដៃ ) បន្លំថាមានគ្រោះថ្នាក់ចរាចរណ៍ រួចទាមទារតម្រូវឲ្យមានការដោះស្រាយ តាមរយៈការបង់ប្រាក់ទៅពួកគេ ដើម្បីកុំឲ្យមានរឿងរ៉ាវវែងឆ្ងាយ ជាដើម ។
ប្រធាននាយកដ្ឋានដដែល ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទូទៅទាំងអស់នៅទូទាំងសូមព្យាយាមស្វែងយល់អំពីអត្ថប្រយោជន៍របស់ កម្មវិធី Kapea Scams ឲ្យបានទូលំទូលាយ ខណៈកម្មវិធីនេះ ត្រូវបានតម្លើងរួចរាល់ជាស្រេច នៅក្នុង App Store ឬ Play Store ៕







-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន7 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣