ព័ត៌មាន
ប្រធានក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សាដែលជាអំណោយរបស់សម្ដេចតេជោដឹកនាំក្រុមការងារចុះពិនិត្យ សិក្សា និងវាយតម្លៃស្ថានភាពអគារសិក្សានៅតាមសាលារៀនចំនួន ៩ ក្នុងឃុំរវៀង និងឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ
នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមអ្នកឧកញ៉ា ម៉ម វណ្ណឌី ទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សាដែលជាអំណោយរបស់សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានដឹកនាំក្រុមការងារចុះពិនិត្យ សិក្សា និងវាយតម្លៃស្ថានភាពអគារសិក្សានៅតាមសាលារៀនចំនួន ៩ ក្នុងឃុំរវៀង និងឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ ដោយមានការចូលរួមពីសំណាក់ លោក ញ៉ែម ស្រស់ អភិបាលរង នៃគណៈអភិបាលខេត្តតាកែវ តំណាងឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ, លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តតាកែវ, លោកអភិបាល នៃគណៈអភិបាលស្រុកសំរោង, លោកមេឃុំរវៀង, អាជ្ញាធរមូលដ្ឋាន និងគណៈគ្រប់គ្រងនៅតាមសាលារៀន។
ឯកឧត្តមប្រធានក្រុមការងារ បានពាំនាំនូវ ការផ្ដាំសួរសុខទុក្ខ និងការនឹករឭករបស់ សម្ដេចតេជោ ប្រធានព្រឹទ្ធសភា ជូនចំពោះថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅក្នុងភូមិសាស្ត្រស្រុកសំរោង ខេត្តតាកែវ ព្រមទាំងបានបញ្ជាក់អំពីគោលបំណងរបស់ក្រុមការងារ ក្នុងការចុះសិក្សា ពិនិត្យ និងវាយតម្លៃស្ថានភាពជាក់ស្តែងនៃអគារសិក្សា ដើម្បីកំណត់អាទិភាពសម្រាប់ការជួសជុល និងសាងសង់ឡើងវិញ ឱ្យស្របតាមតម្រូវការ និងស្ថានភាពជាក់ស្តែងរបស់សាលារៀននីមួយៗនៅទូទាំងប្រទេស។
ជាមួយគ្នានោះ លោកអភិបាលរង នៃគណៈអភិបាលខេត្តតាកែវ បានសម្ដែងនូវការគោរពដឹងគុណ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ សម្ដេចតេជោ ប្រធានព្រឹទ្ធសភា ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ជាពិសេសការលើកកម្ពស់វិស័យអប់រំ តាមរយៈការគាំទ្រ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធសិក្សា ឱ្យកាន់តែមានសុវត្ថិភាព គុណភាព និងផាសុកភាព ស្របតាមតម្រូវការរបស់សិស្សានុសិស្ស ដែលជាការរួមចំណែកដ៏សំខាន់ក្នុងការលើកកម្ពស់គុណភាពអប់រំ និងការអភិវឌ្ឍធនធានមនុស្សសម្រាប់សង្គមជាតិ។
គួរបញ្ជាក់ថា សាលារៀនដែលត្រូវបានចុះពិនិត្យ សិក្សា និងវាយតម្លៃទាំង៩នោះ រួមមាន៖
១. វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ស្លារម សាងសង់ក្នុងឆ្នាំ ១៩៩៦ អគារចំនួន ២ ខ្នង។
២. សាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែន ស្លារម សាងសង់ក្នុងឆ្នាំ ១៩៩៦ អគារចំនួន ២ ខ្នង។
៣. សាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែន នាងខ្មៅ សាងសង់ក្នុងឆ្នាំ ១៩៩៦ អគារចំនួន ២ ខ្នង។
៤. សាលាបឋមសិក្សា ហ៊ុន សែន ក្រាំងធ្នង់ សាងសង់ក្នុងឆ្នាំ ១៩៩៦ អគារចំនួន ១ ខ្នង។
៥. សាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែន ភ្នំជីសូរ សាងសង់ក្នុងឆ្នាំ ១៩៩៦ អគារចំនួន ១ ខ្នង។
៦. វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ភ្នំជីសូរ សាងសង់ក្នុងឆ្នាំ ១៩៩៦ និង ១៩៩៨ អគារចំនួន ២ ខ្នង។
៧. សាលារៀន ប៊ុន រ៉ានី ហ៊ុន សែន ស្ដុក សាងសង់ក្នុងឆ្នាំ ១៩៩៧ អគារចំនួន ១ ខ្នង។
៨. សាលាបឋមសិក្សា ឱម សុផាត់ សាងសង់ក្នុងឆ្នាំ ១៩៩៦ អគារចំនួន ១ ខ្នង។
៩. សាលាបឋមសិក្សា បត់រកា សាងសង់ក្នុងឆ្នាំ ១៩៩៧ អគារចំនួន ១ ខ្នង។
ជាលទ្ធផលនៃការពិនិត្យ និងវាយតម្លៃ ក្រុមការងារបានកំណត់ឱ្យចាប់ផ្ដើមអនុវត្តការងារជួសជុល និងកែលម្អ សាលាបឋមសិក្សាបត់រកា ស្ថិតក្នុងឃុំសំរោង ស្រុកសំរោង ជាសាលារៀនអាទិភាព ដោយសារអគារសិក្សានៅទីតាំងនេះមានសភាពចាស់ទ្រុឌទ្រោមខ្លាំង និងត្រូវការការជួសជុលកែលម្អជាបន្ទាន់ ដើម្បីធានាបាននូវសុវត្ថិភាព និងបរិយាកាសសិក្សាដែលសមស្របសម្រាប់សិស្សានុសិស្ស និងគ្រូបង្រៀន។

























-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន7 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣