ព័ត៌មាន
រាជរដ្ឋាភិបាល គ្រោងឧបត្ថម្ភធនលើការបំប្លែងរ៉ឺម៉កកង់បី ដើម្បីកាត់បន្ថយការប្រើប្រេងឥន្ធនៈ និងឧស្ម័ន
រាជរដ្ឋាភិបាលគ្រោងដាក់ឲ្យអនុវត្តនូវកម្មវិធីឧបត្ថម្ភធន និងផ្តល់ឥណទានសម្បទាន សម្រាប់ការបំប្លែងរ៉ឺម៉កកង់បីពីការប្រើប្រាស់ប្រេងឥន្ធនៈ និងឧស្ម័ន ទៅជាការប្រើប្រាស់អគ្គិសនី ដោយគម្រោងនេះនឹងចាប់ផ្តើមសាកល្បងលើរ៉ឺម៉កកង់បីជាង ៦ម៉ឺនគ្រឿង នៅរាជធានីភ្នំពេញ ដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រេងឥន្ធនៈទាំងនេះ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងនៅក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវឯកសារ «កម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិ” នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ថា នៅក្នុងកម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយ ឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិនេះ ចំណែកកញ្ចប់អន្តរាគមន៍ទី៣៖ ដែលគ្រប់គ្រងការធ្វើអន្តរកម្ម និងការបំប្លែងថាមពល ត្រូវបានរៀបចំឡើងក្នុងគោលបំណងជំរុញការប្រើប្រាស់ថាមពលអគ្គិសនី ឬថាមពល ស្អាតផ្សេងទៀត ដើម្បីកាត់បន្ថយការពឹងផ្អែកលើឧស្ម័នឥន្ធនៈ ឬប្រេងឥន្ធនៈ ក្នុងនោះរាជរដ្ឋាភិបាលបានបញ្ចុះអត្រាពន្ធនាំចូល លើមុខ ទំនិញមួយចំនួនរួមមាន ឧបករណ៍សាកអាគុយរថយន្តអគ្គិសនី, ឆ្នាំងដាំបាយអគ្គិសនី, ចង្កៀងសូឡា, ចង្ក្រានកម្ដៅអគ្គិសនី, រថយន្តដឹក អ្នកដំណើរ និងដឹកទំនិញប្រភេទ HEV, PHEV និង EV ជាដើម ដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រេងឥន្ធនៈ ឬឧស្ម័នឥន្ធនៈ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បន្តឱ្យដឹងថា ជាមួយគ្នានេះ, រាជរដ្ឋាភិបាលក៏កំពុងសិក្សារៀបចំយន្តការ និងគ្រោងដាក់ឲ្យអនុវត្ត នូវកម្មវិធីឧបត្ថម្ភធន និងផ្តល់ឥណទានសម្បទានសម្រាប់ការបំប្លែងរ៉ឺម៉កកង់បី ពីការប្រើប្រាស់ប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈ ទៅជាការ ប្រើប្រាស់អគ្គិសនី។ កម្មវិធីនេះនឹងចាប់ផ្តើមសាកល្បងលើការបំប្លែងរ៉ឺម៉កកង់បី ចំនួនប្រមាណជាង ៦ ម៉ឺនគ្រឿង នៅរាជធានីភ្នំពេញ មុន នឹងពង្រីកទៅតាមបណ្តាខេត្តនានា។ កញ្ចប់អន្តរាគមន៍ទី៣នេះ ក៏មានការគិតគូរដាក់ចេញផងដែរ នូវវិធានការពង្រឹងសន្តិសុខថាមពល, កាត់បន្ថយហានិភ័យ ពីការរំខាននៃការផ្គត់ផ្គង់ និងធានាលទ្ធភាពឆ្លើយតបក្នុងគ្រាអាសន្ន ឬវិបត្តិថាមពល បញ្ហានេះការរៀបចំផែនការប្រតិបត្តិស្តីពីការគ្រប់គ្រងការផ្គត់ផ្គង់ប្រេងឥន្ធនៈ ក្នុងករណីមានភាពអាសន្នផ្នែកថាមពល ការអភិវឌ្ឍប្រព័ន្ធ QR Code សម្រាប់ការគ្រប់ គ្រងការផ្តល់កូតាប្រើប្រាស់ប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈ និងការពង្រឹងស្តុកបម្រុងយុទ្ធសាស្ត្រប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈ ស្របតាម ស្តង់ដាអន្តរជាតិ។
ជុំវិញការបំប្លែងរ៉ឺម៉កកង់បីនេះ, ឯកឧត្តមបណ្ឌិតសភាចារ្យ ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គ លេខាធិការគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងផងដែរថា ទាក់ទិនការប្រែក្លាយរ៉ឺម៉កកង់បីពីការប្រើ ប្រាស់ប្រេងឥន្ធនៈ និងឧស្ម័ន ទៅប្រើប្រាស់អគ្គិសនីនេះ ក្រសួងកំពុងសិក្សាឱ្យបានច្បាស់បន្ថែមទៀតដូចជា ការរត់ចម្ងាយផ្លូវ និងការចង់ បានរបស់អ្នកប្រើប្រាស់ ដើម្បីជំរុញការដាក់ចេញឱ្យចំគោលដៅ និងមានប្រសិទ្ធភាព។

ទាក់ទិនរ៉ឺម៉កកង់បីនេះ បើយោងតាមទិន្នន័យពីសមាគម និងក្រសួងនៅក្នុងឆ្នាំ២០២០ កម្ពុជាមានចំនួនរ៉ឺម៉កកង់បី (រួមទាំងរ៉ឺម៉កកង់បី បែបប្រពៃណី និងម៉ូតូកង់បីបែបទំនើប និងកង់បីឥណ្ឌា) សរុបនៅទូទាំងប្រទេសមានប្រមាណជាង ១០ ម៉ឺនគ្រឿង ក្នុងនោះនៅរាជធានី ភ្នំពេញ តាមការប៉ាន់ប្រមាណ របស់សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) មានអ្នកប្រកបរបរ និងរ៉ឺម៉កកង់បី អនឡាញ (PassApp, Grab ជាដើម) រួមទាំងកង់បីឥណ្ឌា និងកង់បីបែបប្រពៃណីខ្មែរខ្លះៗ មានប្រមាណជាង ៥ ម៉ឺនគ្រឿង៕ អត្ថបទ៖ សុន រ៉ាឌី



-
ព័ត៌មាន6 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន5 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន4 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន6 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន6 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន4 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន6 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា
-
ព័ត៌មាន6 days agoសម្តេចធិបតី ៖ ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បង្ហាញឱ្យពិភពលោកបានឃើញថាកម្ពុជាជាប្រទេសដែលមានសន្តិភាព សន្តិសុខ និងសុវត្ថិភាពពេញលេញ