ព័ត៌មាន
កម្លាំងសមត្ថកិច្ចបន្តពង្រឹងការអនុវត្តច្បាប់នៅលើដងផ្លូវប្រឈមគ្រោះថ្នាក់ ខណៈពលរដ្ឋបង្ហាញការគាំទ្រចំពោះការរឹតបន្តឹងច្បាប់
កម្លាំងសមត្ថកិច្ចចរាចរណ៍រាជធានីភ្នំពេញ បន្តពង្រឹងការអនុវត្តច្បាប់នៅលើដងផ្លូវងាយប្រឈមគ្រោះថ្នាក់ ដើម្បីទប់ស្កាត់អត្រាគ្រោះថ្នាក់ចរាចរណ៍។
គិតចាប់តាំងពីថ្ងៃទី១ រហូតមកដល់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦នេះ មានរយៈពេល០៥ថ្ងៃមកហើយ ដែលកម្លាំងសមត្ថកិច្ចបន្តការចុះរឹងបន្តឹងច្បាប់ចរាចរណ៍តាមគោលដៅនានា ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍កុំឲ្យកើតមាន គ្រាដែលអត្រាគ្រោះថ្នាក់ ក្នុងមួយរយៈពេលក្រោយមកនេះ មិនពុំទាន់មានភាពថមថយនៅឡើយ ។

ជាក់ស្តែងនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦នេះ កម្លាំងនគរបាលការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះរឹតបន្តឹងច្បាប់ចរាចរណ៍ តាមរយៈការបាញ់ល្បឿនលើយានយន្ត ដែលបើកបរលើសល្បឿនកំណត់ នៅលើកំណាត់មហាវិថីសម្តេចតេជោ ( ផ្លូវ៦០ម៉ែត្រ) ក្នុងមូលដ្ឋានខណ្ឌដង្កោ ខណៈផ្លូវនេះជាផ្លូវងាយរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ ព្រោះការបើកបរវ៉ាជែងលឿនៗ មិនគោរពច្បាប់ពីសំណាក់អ្នកបើកបរមួយចំនួន។
ការអនុវត្តនៅគោលដៅខាងលើនេះដែរ សមត្ថកិច្ចបានចាប់ឃាត់យានយន្តមួយចំនួន ដែលបើកល្មើសល្បឿន ដោយអនុវត្តតាមច្បាប់ ក្រោមរូបភាពផាកពិន័យ និងដកពិន្ទុបណ្ណបើកបរលើអ្នកបញ្ជាយានទាំងនោះផងដែរ។
ប្រជាពលរដ្ឋ គាំទ្រចំពោះការរឹតបន្តឹងច្បាប់ឡើងវិញជាថ្មី ព្រោះបញ្ហាគ្រោះថ្នាក់ចរាចរណ៍នេះ ជាក្តីព្រួយបារម្ភខ្ពស់មួយនៅក្នុងសង្គមជាតិ ពិសេសសុវត្ថិភាពចរាចរណ៍លើដងផ្លូវសាធារណៈ ព្រោះគ្រោះថ្នាក់ គឺកើតឡើងផ្តើមចេញពីយើងជាអ្នកបញ្ជាយានយន្តពុំមែនកើតឡើង ដោយការអនុវត្តវិធានការច្បាប់របស់សមត្ថកិច្ចនោះឡើយ។
ទន្ទឹមនឹងការអនុវត្តវិធានការចុះរឹតបន្តឹងច្បាប់នេះដែរ កម្លាំងសមត្ថកិច្ចចរាចរណ៍រាជធានីភ្នំពេញ ក៏បានពង្រាយកម្លាំងមួយផ្នែកធំផ្សេងទៀត ក្នុងចុះជួយ និងសម្រួលដល់លំហូរចរាចរណ៍ តាមគោលដៅប្រឈមការកកស្ទះមួយចំនួន ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ អមជាមួយការបន្តផ្សព្វផ្សាយអប់រំណែនាំ លើការបើកបរល្មើសច្បាប់មួយចំនួនតូចរបស់ពលរដ្ឋ និងសិស្សានុសិស្សផងដែរ៕ អត្ថបទ ៖ លីហេង , ថតរូប ៖ កុម្ភៈ











-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន7 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣