ព័ត៌មាន
រយៈពេលជាង ៥ខែ កម្ពុជាបណ្តេញជនបរទេសចេញជិត ៣ម៉ឺននាក់ និងជិត ២ពាន់នាក់ទៀតត្រៀមបណ្តេញចេញ ពាក់ព័ន្ធករណី Online Scams និងការប្រព្រឹត្តបទល្មើសផ្សេងៗ
រយៈពេលជាង ៥ខែ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានធ្វើការបណ្តេញជនបរទេសចេញពីកម្ពុជាមានចំនួនជិត ៣ម៉ឺននាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងការប្រព្រឹត្តបទល្មើសផ្សេងៗទៀត។ ហើយជិតបរទេសជិត ២ពាន់នាក់កំពុងស្នាក់នៅកន្លែងមណ្ឌលត្រៀមបណ្តេញចេញ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ សុមនា អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានថ្លែងប្រាប់ BTV ថា ជនបរទេសដែលកំពុងស្នាក់នៅកន្លែងមណ្ឌលត្រៀមបណ្តេញចេញសរុបចំនួន ១៩០៩នាក់ ស្រីចំនួន ១៦០នាក់ មាន៣៦សញ្ជាតិ ក្នុងនោះពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) មានចំនួនសរុប ៦៧១នាក់ ក្នុងនោះស្រីមាន ១១៥នាក់ មាន១៥សញ្ជាតិ។
អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបញ្ជាក់ថា “គិតចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានធ្វើការបណ្តេញចេញជនបរទេសចេញពីព្រះរាជាណាចក្រកម្ពុជាសរុបចំនួន ២៨១៥៧នាក់ ក្នុងនោះមានស្រីចំនួន ៣៤៦០នាក់ មាន៧៨សញ្ជាតិ”។
អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបញ្ជាក់ថា អនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ ក៏ដូចជាអគ្គនាយកដ្ឋានអន្តោប្រវេសន៍ គឺខិតខំប្រឹងប្រែងដើម្បីសម្អាតផ្នែកមួយនៃការងារជនបរទេសដែលល្មើសច្បាប់ ពោលគឺមិនថាបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ការងារឆ្លងដែនខុសច្បាប់ ស្នាក់នៅខុសច្បាប់ គឺនឹងខិតខំប្រឹងប្រែងបន្តការងារនេះ។
ការបណ្តេញចេញនេះ ធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចរកឃើញថា ពួកគេពាក់ព័ន្ធការលួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន និងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្នុងព្រះរាជាណាចក្រកម្ពុជា។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបញ្ជាក់ថា ប្រតិបត្តិការបណ្ដេញចេញជនជាតិបរទេសខុសច្បាប់ចេញពីកម្ពុជា គឺជាការអនុវត្តតាមបទបញ្ជា និងវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់បំផុតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលកន្លងមកសម្តេចធិបតីធ្លាប់បានបញ្ជាក់ជំហរយ៉ាងច្បាស់ៗថា «កម្ពុជាមិនអនុញ្ញាតឱ្យឧក្រិដ្ឋជន ឬជនខុសច្បាប់ប្រើប្រាស់ទឹកដីកម្ពុជា ជាទីតាំងធ្វើសកម្មភាពឆបោក ឬប្រព្រឹត្តបទល្មើសបង្កអសន្តិសុខដល់តំបន់ និងពិភពលោកឡើយ។ អាជ្ញាធរត្រូវតែបន្តបោសសម្អាត បង្ក្រាប និងបណ្ដេញចេញដោយគ្មានការលើកលែង ដើម្បីការពារកិត្តិយស និងសន្តិសុខជាតិ»៕ អត្ថបទ៖ វង្ស សុភាព



-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន7 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣