ព័ត៌មាន
រដ្ឋបាលខេត្តត្បូងឃ្មុំ ជំរុញអាជ្ញាពាក់ព័ន្ធបន្តផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងពីបញ្ហាជំងឺអេដស៍
លោកស្រី នី ចាន់ធីតា អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ និងការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍ ប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្តត្បូងឃ្មុំ នៅសាលប្រជុំ សាលាខេត្តត្បូងឃ្មុំ។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីមន្ត្រីជំនាញ នៃមន្ទីរសុខាភិបាលខេត្ត មន្ត្រីសាលាក្រុង-ស្រុក អង្គការដៃគូ និងភាគីពាក់ព័ន្ធនានា ដើម្បីរួមគ្នាពិនិត្យ និងវាយតម្លៃលទ្ធផលការងារដែលបានអនុវត្តកន្លងមក ព្រមទាំងពិភាក្សាអំពីបញ្ហាប្រឈម និងដាក់ចេញទិសដៅការងារបន្តក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍នៅក្នុងខេត្ត។
មានប្រសាសន៍ក្នុងឱកាសនោះ លោកស្រី នី ចាន់ធីតា បានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហការរវាងមន្ទីរ អង្គភាព អាជ្ញាធរមូលដ្ឋាន និងអង្គការដៃគូ ក្នុងការបន្តអនុវត្តការងារប្រយុទ្ធនឹងមេរោគអេដស៍ និងជំងឺអេដស៍ឱ្យកាន់តែមានប្រសិទ្ធភាព។ ក្នុងនោះគ្រប់ភាគីពាក់ព័ន្ធ បន្តពង្រឹងការផ្សព្វផ្សាយអប់រំសុខភាព ដើម្បីលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីវិធីបង្ការមេរោគអេដស៍ និងជំងឺអេដស៍ ព្រមទាំងជំរុញឱ្យអ្នកដែលមានហានិភ័យបានទទួលសេវាពិគ្រោះ ធ្វើតេស្ត និងទទួលការថែទាំព្យាបាលបានទាន់ពេលវេលា។ ជាមួយគ្នានោះអាជ្ញាធរក្រុង-ស្រុក និងមន្ត្រីជំនាញ បន្តយកចិត្តទុកដាក់ចំពោះការងារនៅមូលដ្ឋាន ពង្រឹងការសហការជាមួយអង្គការដៃគូ និងបន្តគាំទ្រអ្នករស់នៅជាមួយមេរោគអេដស៍ ដើម្បីកាត់បន្ថយការរើសអើង និងលើកកម្ពស់គុណភាពជីវិតរបស់ពួកគេ។
នៅក្នុងកិច្ចប្រជុំ មន្ត្រីជំនាញមន្ទីរសុខាភិបាលខេត្ត បានធ្វើបទបង្ហាញ និងរាយការណ៍អំពីស្ថានភាពការងារបង្ការ ការធ្វើតេស្ត ការផ្តល់សេវាថែទាំ និងព្យាបាល ព្រមទាំងការគាំទ្រដល់អ្នករស់នៅជាមួយមេរោគអេដស៍។ ទន្ទឹមនឹងនេះ មន្ត្រីសាលាក្រុង-ស្រុក បានរាយការណ៍អំពីសកម្មភាពការងារ និងការចូលរួមរបស់អាជ្ញាធរមូលដ្ឋានក្នុងការផ្សព្វផ្សាយអប់រំ និងការអនុវត្តវិធានការបង្ការនៅតាមសហគមន៍។ ក្នុងនោះអង្គការដៃគូបានធ្វើការរាយការណ៍អំពីសកម្មភាពដែលបានចូលរួមគាំទ្រ លទ្ធផលការងារ និងបទពិសោធន៍ក្នុងការអនុវត្តកម្មវិធីពាក់ព័ន្ធនឹងការបង្ការ និងការឆ្លើយតបចំពោះមេរោគអេដស៍ និងជំងឺអេដស៍ ព្រមទាំងលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីពង្រឹងកិច្ចសហការនាពេលខាងមុខ៕ អត្ថបទ៖ សេង ឡុង








-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន7 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣