ព័ត៌មាន
អន្តរក្រសួង ចុះវាយតម្លៃការងារថែទាំផ្លូវជនបទ ១២ខ្សែ នៅខេត្តត្បូងឃ្មុំ
ត្បូងឃ្មុំ ៖ គណៈប្រតិភូអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំដោយឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ និងជាសមាជិកគណៈកម្មាធិការលទ្ធកម្ម នៃក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចុះត្រួតពិនិត្យ និងវាយតម្លៃដំណាក់កាលទី១ លើការងារថែទាំជាប្រចាំផ្លូវជនបទចំនួន ១២ខ្សែ មានប្រវែងសរុប ១២០,៨២០ម៉ែត្រ ស្ថិតក្នុងភូមិសាស្ត្រស្រុកអូររាំងឪ ស្រុកត្បូងឃ្មុំ ស្រុកពញាក្រែក ស្រុកតំបែរ និងក្រុងសួង ខេត្តត្បូងឃ្មុំ។
ការចុះត្រួតពិនិត្យនេះ ដើម្បីពិនិត្យវឌ្ឍនភាព និងវាយតម្លៃគុណភាពការងារថែទាំផ្លូវ តាមលក្ខខណ្ឌបច្ចេកទេស និងកិច្ចសន្យាដែលបានកំណត់។ ការងារនេះមានគោលបំណងធានាថា ផ្លូវជនបទមានគុណភាពល្អ សុវត្ថិភាព ប្រើប្រាស់បានយូរអង្វែង និងអាចបម្រើការធ្វើដំណើរ និងការដឹកជញ្ជូនរបស់ប្រជាពលរដ្ឋបានប្រកបដោយប្រសិទ្ធភាព។ ក្នុងចំណោមផ្លូវទាំង ១២ខ្សែ មានផ្លូវក្រាលកៅស៊ូប្រភេទ DBST ចំនួន ១១ខ្សែ ប្រវែងសរុប ១០៦,៨២០ម៉ែត្រ ទទឹង ៥ម៉ែត្រ និង៦ម៉ែត្រ ស្ថិតនៅឃុំទួលសុភី ឃុំគងជ័យ ឃុំព្រះធាតុ ឃុំអំពិលតាពក ឃុំកោងកាង ឃុំកក់ ឃុំត្រពាំងផ្លុង ឃុំក្រែក សង្កាត់សួង និងតំបន់មួយចំនួនក្នុងស្រុកអូរាំងឪ ស្រុកត្បូងឃ្មុំ ស្រុកពញាក្រែក និងក្រុងសួង។ ចំណែកផ្លូវក្រាលល្បាយក្រួសមានចំនួន ១ខ្សែ ប្រវែង ១៤,០០០ម៉ែត្រ ទទឹង ៥,៥ម៉ែត្រ ស្ថិតនៅឃុំតំបែរ ស្រុកតំបែរ។
ការងារថែទាំផ្លូវខាងលើ ស្ថិតក្រោមគម្រោងរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ ជាអ្នកអនុវត្តគម្រោង។ ការចុះត្រួតពិនិត្យ និងវាយតម្លៃនៅពេលនេះ ក៏ផ្អែកលើលទ្ធផលការងារដែលបានរាយការណ៍ដោយគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃគុណភាពការងារសាងសង់ ស្តារឡើងវិញ កែលម្អ ជួសជុល ថែទាំ និងលើកកម្រិតផ្លូវជនបទ និងសំណង់សិល្បការ្យ ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦។
ក្នុងអំឡុងពេលចុះពិនិត្យ គណៈប្រតិភូអន្តរក្រសួង ដឹកនាំដោយឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង បានយកចិត្តទុកដាក់លើស្ថានភាពជាក់ស្តែងនៃផ្លូវនីមួយៗ គុណភាពការងារថែទាំ និងការអនុវត្តតាមស្តង់ដារបច្ចេកទេស ដើម្បីកំណត់ចំណុចដែលត្រូវកែលម្អ និងធានាបាននូវប្រសិទ្ធភាពនៃការប្រើប្រាស់ថវិកាសាធារណៈ ដែលការងារនេះ ជាផ្នែកសំខាន់ក្នុងការពង្រឹងគុណភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ឱ្យកាន់តែមានសុវត្ថិភាព និងធន់នឹងការប្រើប្រាស់។ ជាមួយគ្នានេះ ការថែទាំ និងត្រួតពិនិត្យគុណភាពផ្លូវជាប្រចាំ កឺបានរួមចំណែកសម្រួលការធ្វើដំណើរ កាត់បន្ថយការលំបាកក្នុងការដឹកជញ្ជូនកសិផល និងជំរុញសកម្មភាពសេដ្ឋកិច្ចនៅតាមមូលដ្ឋាន ជាពិសេសការតភ្ជាប់រវាងសហគមន៍ និងទីផ្សារ៕ ដោយ ៖ សេងឡុង




-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន7 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣