ព័ត៌មាន
ឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងក្នុង បាឋកថាជាស៊េរី នៅថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០២៦នេះថា «វេទិកានេះដើរតួជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ តាមរយៈការចែករំលែកចំណេះដឹង និងបទពិសោធរបស់ថ្នាក់ដឹកនាំជំនាន់មុន[…] ដើម្បីបំពេញបន្ថែមជាមួយថាមពល និងនវានុវត្តន៍របស់ថ្នាក់ដឹកនាំជំនាន់ក្រោយ ដែលជាកម្លាំងបន្តវេនដឹកនាំពង្រឹងវិបុលភាព និងធានាអនាគតប្រទេសជាតិ»។

នេះជាការថ្លែងក្នុងបាឋកថាជាស៊េរី “កេរដំណែលរស់៖ គុណតម្លៃ ៧មករា” ក្រោមប្រធានបទ “វេទិកាបើកចំហដំណើរជីវិត និងបទពិសោធពិតរបស់ ឯកឧត្តម ខៀវ កាញារីទ្ធ” នៅសាលប្រជុំ នៃវិមាន ៧ មករា។
ផ្សារភ្ជាប់នឹងការលើកឡើងខាងលើនេះ ឯកឧត្តមបានគូសបញ្ជាក់ថាបទពិសោធ និងពុទ្ធិរបស់ថ្នាក់ដឹកនាំជាចាស់ទុំ គឺជា «មេរៀន» ដែលគ្មានសាលា អាចបង្រៀនបានពេញលេញនោះទេ លុះត្រាតែយើងទទួលបានឱកាស ដើម្បីស្តាប់ និងរៀន សូត្រផ្ទាល់ពី «សាក្សីរស់» នៃប្រវត្តិសាស្ត្រ។ ការចែករំលែកនូវបទពិសោធជាក់ស្តែងនេះ ពិសេសមូលដ្ឋានគ្រឹះ នៃការគ្រប់គ្រង ការដឹកនាំ និងការដោះស្រាយបញ្ហា បានផ្តល់ឱកាសដល់ថ្នាលយុវជនបក្សជំនាន់ក្រោយ បានដឹងឮ និងសន្ទនាដោយផ្ទាល់ ពាក់ព័ន្ធនឹងដំណើរប្រវត្តិសាស្រ្តរបស់កម្ពុជា។
ឯកឧត្តមបានបន្ថែមថា វេទិកានេះជាការបណ្តុះមនសិការ និងការដឹងគុណ ក៏ជាយន្តការសម្រាប់ដាស់តឿន ស្មារតីយុវជនជំនាន់ក្រោយឱ្យបានយល់ច្បាស់អំពីគំរូវីរភាពរបស់ថ្នាក់ដឹកនាំ ក្នុងបុព្វហេតុ គណបក្ស ជាតិ និងប្រជាជន ព្រមទាំងជាការចូលរួមពង្រឹងទស្សនៈឯកភាពបក្ស តាមរយៈការផ្សារភ្ជាប់អន្តរជំនាន់រវាងថ្នាក់ដឹកនាំជំនាន់មុន និងអ្នកបន្តវេនជំនាន់ក្រោយ ដើម្បីពង្រឹងការយល់ដឹង ការចែករំលែក និងសាមគ្គីភាពអន្តរជំនាន់ សម្រាប់ការសិក្សា ស្រាវជ្រាវ បណ្តុះបណ្តាល បំផុសគំនិត និងផ្ទេរ បន្តទៅអ្នកបន្តវេនជំនាន់ក្រោយតទៅមុខរបស់គណបក្ស៕















-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន7 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣