ព័ត៌មាន
គណៈកម្មការទី៦ នៃរដ្ឋសភា ឯកភាពលើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៣ ដោយរក្សាខ្លឹមសារដើមទាំងស្រុង ត្រៀមបញ្ជូនទៅគណៈកម្មាធិការអចិន្ត្រៃយ៍
ភ្នំពេញ៖ គណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា (គណៈកម្មការទី៦) បានសម្រេចឯកភាពទាំងស្រុងលើទម្រង់ និងខ្លឹមសារដើមនៃសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៣ ក្រោយការពិនិត្យ និងកែសម្រួលអក្ខរាវិរុទ្ធមួយចំនួនរួចរាល់ ដើម្បីរៀបចំរបាយការណ៍បញ្ជូនបន្តទៅកាន់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ចាត់ចែងតាមនីតិវិធី។
ការសម្រេចនេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំផ្ទៃក្នុង នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា ក្រោមអធិបតីភាព ឯកឧត្តម អង្គ វង្ស វឌ្ឍានា ប្រធានគណៈកម្មការទី៦ ដោយមានការចូលរួមពីអនុប្រធាន លេខាធិការ សមាជិក សមាជិកាគណៈកម្មការ និងមន្ត្រីជំនាញបច្ចេកទេសនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា។
សេចក្តីព្រាងច្បាប់ទាំង ៣ ដែលបានឆ្លងកាត់ការពិនិត្យ និងសិក្សាយ៉ាងល្អិតល្អន់នោះ រួមមាន៖
· សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីលក្ខន្តិកៈមេធាវី៖ សំដៅកែសម្រួលក្របខ័ណ្ឌការងារ និងវិជ្ជាជីវៈមេធាវីឱ្យកាន់តែមានប្រសិទ្ធភាព។
· សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារសេប៊ូ (Cebu Protocol)៖ ធ្វើវិសោធនកម្មធម្មនុញ្ញនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។
· សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងកម្ពុជា និងសហព័ន្ធរុស្ស៊ី ផ្តោតលើកិច្ចសហប្រតិបត្តិការការពារ
ពលរដ្ឋទៅវិញទៅមកក្នុងវិស័យយុត្តិធម៌ព្រហ្មទណ្ឌអន្តរជាតិ។
ក្រោយបញ្ចប់ការពិភាក្សា អង្គប្រជុំបានឯកភាពរៀបចំរបាយការណ៍លទ្ធផល ដើម្បីដាក់ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា មុននឹងឈានដល់ការដាក់បញ្ចូលក្នុងរបៀបវារៈសម័យប្រជុំពេញអង្គរដ្ឋសភា ដើម្បីពិភាក្សា និងអនុម័តជាផ្លូវការនាពេលខាងមុខ៕






-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន7 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣