ព័ត៌មាន
គណៈប្រតិភូរដ្ឋសភាកម្ពុជា អញ្ជេីញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលេីកទី៧ របស់ក្រុមប្រឹក្សាពិគ្រោះយោបល់ស្តីពីគ្រឿងញៀន (The 7th AIPACODD) នៅប្រទេសឡាវ
ភ្នំពេញ៖ គណៈប្រតិភូរដ្ឋសភាកម្ពុជា ដឹកនាំដោយ ឯកឧត្តម ទី សុគន្ធ លេខាធិការគណៈកម្មការទី៥ រួមជាមួយ លោកជំទាវ អ៊ុន សុគន្ធា លេខាធិការគណៈកម្មការទី៤ ឯកឧត្តម ងួន សុជាតិ សមាជិកគណៈកម្មការទី៧ និងឯកឧត្តម ហ៊ាង ធុល ប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិ នៃរដ្ឋសភា បានអញ្ជេីញចូលរួមកិច្ចប្រជុំលើកទី៧នៃគណៈកម្មាធិការពិគ្រោះយោបល់ស្តីពីគ្រឿងញៀនរបស់អន្តរសភាអាស៊ាន(AIPA) នៅទីក្រុងហ្លួងព្រះបាងនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ពីថ្ងៃទី៦-៨ ខែសីហា ឆ្នាំ២០២៤។

កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម Khambay DAMLATH អនុប្រធានរដ្ឋសភាឡាវ ដោយមានការស្វាគមន៍ពី ឯកឧត្តម Khamkhan Chanthavisouk អភិបាលខេត្តហ្លួងព្រះបាង និងការចូលរួមពីសភាប្រទេសជាសមាជិកអាយប៉ា ចំនួន៩ប្រទេស លើកលែងតែសភាសហភាពមីយ៉ាន់ម៉ាមិនបានចូលរួម។ ក្នុងនោះក៏មានការចូលរួមចែករំលែកព័ត៌មាន និងបទពិសោធពីបញ្ហាពាក់ព័ន្ធនឹងគ្រឿងញៀន ដូចជា៖ តំណាងក្រសួងសន្តិសុខសាធារណៈនៃសាធារណរដ្ឋប្រជាមានិតឡាវ តំណាងឧត្តមមន្ត្រីអាស៊ានស្តីពីបញ្ហាគ្រឿងញៀន(ASOD) និងតំណាងការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម(UNODC) ។ល។




-
ព័ត៌មាន2 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន2 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoជប៉ុនផ្តល់ថវិកា ១៦៤,២៦៩ ដុល្លារអាមេរិកសម្រាប់ការសាងសង់ឃ្លាំង និងកន្លែងសម្រួត ព្រមទាំងការដំឡើងឧបករណ៍វាស់សំណើម សម្រាប់សហគមន៍កសិកម្មក្នុងខេត្តក្រចេះ
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន2 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoអនុប្រធានសមាគមអតីតយុទ្ធជន អញ្ជើញជួបសវនាការជាមួយ អនុប្រធានទី១សមាគមអតីតយុទ្ធជននៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ
-
ព័ត៌មាន6 days agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន1 day agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ