ព័ត៌មាន
មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ថ្កោលទោសចំពោះបុគ្គលដែលបានគប់គិតប្រមូលបក្សពួកធ្វើការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដោយវាយកម្ទេច និងដុតបំផ្លាញទីស្នាក់ការរងស្រែជ្រៃ
មន្ទីរបរិស្ថានខេត្តរតនគិរី នៅពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៦ បានចេញមកបដិសេធទាំងស្រុងចំពោះការចោទប្រកាន់មួលបង្កាច់លើមន្ត្រីឧទ្យានុរក្ស និងថ្កោលទោសចំពោះអំពើបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ (ដុតម្ទេចចោលទីស្នាក់ការរងឧទ្យានុរក្សស្រែជ្រៃ)។
ការចេញបដិសេធរបស់មន្ទីរបរិស្ថានខេត្តរតនគិរី បានធ្វើឡើងបន្ទាប់ពីមានករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យមនុស្សស្លាប់ តែត្រូវជនឆ្លៀតឱកាសយកមកធ្វើជាលេស ដើម្បីចោទប្រកាន់ និងញុះញង់ឱ្យប្រជាពលរដ្ឋដុតបំផ្លាញទីស្នាក់ការរងឧទ្យានុរក្សស្រែជ្រៃ។
មន្ទីរបរិស្ថានខេត្តរតនគិរី បានឱ្យដឹងថា នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង១០:១២នាទីព្រឹក មន្ត្រីឧទ្យានុរក្សនៃទីស្នាក់រងស្រែជ្រៃនៃដែនជម្រកសត្វព្រៃលំផាត់ បានចុះល្បាត និងប្រទះឃើញក្រុមជនប្រព្រឹត្តបទល្មើសច្បាប់ប្រមាណ៨០នាក់ កំពុងជីករករ៉ែមាស ដោយអនាធិបតេយ្យនៅចំណុចភូមិថ្មី (ស្រែជ្រៃ) ឃុំជ័យឧត្តមស្រុកលំផាត់ ខេត្តរតនគិរី ស្ថិតក្នុងតំបន់ការពារធម្មជាតិនៃដែនជម្រកសត្វព្រៃលំផាត់។
ក្នុងប្រតិបត្តិការនេះ មន្ត្រីឧទ្យានុរក្សបានធ្វើការទប់ស្កាត់ និងណែនាំឱ្យពួកគាត់បញ្ឈប់សកម្មភាពដោយសន្តិវិធី ពីព្រោះនេះជាសកម្មភាពខុសច្បាប់ត្រង់មាត្រា៨៥០ នៃក្រមបរិស្ថាន និងធនធានធម្មជាតិដោយពុំមានបង្កជាអំពើហិង្សា ឬការផ្ទុះអាវុធឡើយហើយពួកគាត់ក៏បានចាកចេញពីទីនោះនៅវេលាម៉ោង១១:២០នាទី។
ប្រមាណ២ម៉ោងក្រោយមក គឺនៅម៉ោង១៣:១៥ មន្ទីរបរិស្ថានខេត្តរនគិរី បានទទួលព័ត៌មានពីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំរយ៉ ថាមានករណីគ្រោះថ្នាក់ចរាចរណ៍ដួលម៉ូតូបណ្តាលឱ្យមានការបាត់បត់ជីវិតមនុស្សម្នាក់។ ហេតុការណ៍នេះត្រូវបានជនឆ្លៀតឱកាសយកមកធ្វើជាការចោទប្រកាន់មកលើមន្ត្រីឱទ្យានុរក្សផង និងញុះញង់បង្កជាបញ្ហាឈានដល់ការកម្ទេច និងដុតទីស្នាក់ការរងឧទ្យានុរក្ស។
មន្ទីរបរិស្ថានខេត្តសូមធ្វើការបដិសេធទាំងស្រុងចំពោះការចោទប្រកាន់ក្នុងចេតនាមួលបង្កាច់បង្អួចកិត្តិយស និងកេរ្តិ៍ឈ្មោះរបស់មន្ត្រីមានសមត្ថកិច្ចអនុវត្តច្បាប់ដោយគ្មានភស្តុតាង និងសូមថ្កោលទោសចំពោះការប្រព្រឹត្តអំពើខុសច្បាប់៖ ការបរិហារកេរ្តិ៍ជាសាធារណៈការញុះញង់បង្កអំពើហិង្សាបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងការធ្វើឱ្យបាត់បង់ធនធានធម្មជាតិរបស់ជាតិកម្ពុជា៕





-
ព័ត៌មាន1 week agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន1 week agoក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី សម្តេចធិបតីក្រើនរំលឹកឲ្យកងកម្លាំងគ្រប់ប្រភេទត្រៀមអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន1 week agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន4 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន7 days agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន6 days agoអគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា