ព័ត៌មាន
រដ្ឋមន្រ្ដីក្រសួងធនធានទឹកចុះពិនិត្យជាក់ស្តែងសំណង់ស្ទាក់ទឹកស្ទឹងតូច និងការងារអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវពលរដ្ឋក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ
នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យជាក់ស្តែងសំណង់ស្ទាក់ទឹកស្ទឹងតូច និងការងារអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រជាពលរដ្ឋក្នុងភូមិសាស្ត្រភូមិថ្មី សង្កាត់កណ្ដោលដុំ ក្រុងច្បារមន និងភូមិកណ្ដោលផើម ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
សូមជម្រាបថា គិតមកដល់ដើមខែកញ្ញា ឆ្នាំ២០២៦នេះ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ បានអន្តរាគមន៍បូមទឹកសង្គ្រោះផ្ទៃដីស្រូវវស្សាប្រជាពលរដ្ឋបានប្រមាណ ១៤ ២៨៥ ហិកតា ដោយប្រើម៉ាស៊ីនបូមទឹកកម្លាំង៦៥សេះ ស្ថានីយបូមទឹកប្រើថាមពលអគ្គិសនី និងការកាយបើកបង្ហូរទឹកតាមប្រឡាយមេ។ បច្ចុប្បន្ន ក្រុមការងារកំពុងបន្តកិច្ចអន្តរាគមន៍បូមទឹកសង្គ្រោះផ្ទៃដីបង្កបង្កើនផលស្រូវប្រមាណ ១១ ៨៩៨ ហិកតា។
ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី និងក្រុមការងារ បានអញ្ជើញពិនិត្យជាក់ស្ដែងសំណង់ស្ទាក់ទឹកស្ទឹងតូចនៃគម្រោងប្រព័ន្ធដោះទឹក និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ និងតំបន់រណប ស្ថិតក្នុងភូមិស្រែកក់ ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលមានសក្ដានុពលពង្វាងទឹកប្រមាណ ៣០០ម៉ែត្រគូបក្នុង១វិនាទី តាមស្ទឹងតូចក្នុងខេត្តកំពង់ស្ពឺ ខេត្តកណ្តាល ហូរធ្លាក់ទៅទន្លេបាទីក្នុងភូមិសាស្ត្រខេត្តតាកែវ និងបន្តធ្លាក់ទៅទន្លេបាសាក់៕







-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន7 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣