ព័ត៌មាន
CATA៖ ភ្ញៀវទេសចរអន្តរជាតិចាប់ផ្តើមមានមកទស្សនាកម្ពុជាជាបណ្តើរៗឡើងវិញ
នាចុងរដូវ Green Season ចាប់ពីខែសីហានេះ កម្ពុជាចាប់ផ្តើមមានភ្ញៀវទេសចរអន្តរជាតិ មកទស្សនា ជាបណ្តើៗឡើងវិញហើយ ខណៈក្នុងរដូវភ្លៀងតិចនេះដែរ បណ្តាសណ្ឋាគារធំៗ ភោជនីយដ្ឋាន និងកញ្ចប់ទេសចរណ៍នានាបានរៀបចំបញ្ចុះតម្លៃពិសេស ជាច្រើនផ្សព្វផ្សាយទៅក្រៅប្រទេស និងមានភាពទាក់ទាញ។

លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ទេសចរណ៍កម្ពុជា CATA ក៏ដូចបណ្តាការីទេសចរណ៍ នានាបានថ្លែងប្រាប់ BTV នៅថ្ងៃទី៧ ខែសីហានេះថាជាក់ស្តែងកម្ពុជារៀងរាល់ឆ្នាំ ចាប់ពីខែឧសភា ដល់ខែកញ្ញា គឺមានភ្ញៀវទេសចរអន្តរជាតិទស្សនាតិចតួច ហើយជាការកត់សំគាល់ នៅក្នុងចុងរដូវភ្ញៀវតិចនេះ ពោលពីចាប់ពីខែសីហានេះ តទៅ បណ្តាក្រុមហ៊ុនការីទេសចរណ៍ និងមគ្គុទេសក៏ទេសចរណ៍ គឺចាប់ផ្តើមទទួលបានភ្ញៀវអន្តរជាតិ មកទស្សនាកម្ពុជាជាបណ្តើរៗឡើងវិញ ហើយនឹងមានខ្លាំងគឺនៅក្នុងខែ តុលា និង ខែវិច្ឆិកា។

បណ្តាភ្ញៀវទេសចរអន្តរជាតិ ដែលមមកទស្សនារាជធានីភ្នំពេញថ្លែងដែរថា ជាក់ស្តែងក្នុងពេលមកទស្សនាកម្ពុជា ក្នុងរដូវពេលនេះ គឺមានទេសភាពបៃតងស្រស់ស្អាត ហើយគេក៏បានណែនាំភ្ញៀវទេសចរអន្តរជាតិផ្សេងៗទៀត គួរជ្រើសរើស និងនំាគ្នាមកទស្សនាកម្ពុជា ក្នុងអំឡុងពេលរដូវទេសចរណ៍បៃតងនេះ គឺមានភាពស្រស់ស្អាត។
បើតាមរបាយការណ៍ស្ថិតិទេសចរណ៍កម្ពុជា ក្នុងឆមាសទី១ ឆ្នាំ២០២៤នេះ កម្ពុជាបានទទួលទេសចរអន្តរជាតិមកទស្សនាកម្សាន្តប្រមាណ ៣លាន១៦ម៉ឺននាក់ កើនប្រមាណ២២% បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣ ដែលមានប្រមាណ ២លាន៥៧ម៉ឺននាក់ ហើយជាការកត់សម្គាល់ ភ្ញៀវអន្តរជាតិមកទស្សនាកម្ពុជា ធ្វើដំណើរមកកម្ពុជា តាមផ្លូវគោគ និងផ្លូវទឹក មានចំនួនច្រើនជាង ធ្វើដំណើរមកកម្ពុជាតាមផ្លូវអាកាស៕






អត្ថបទ៖ ស៊ុម សុខជា
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧