ព័ត៌មាន
ព្រឹត្តិការណ៍ជិះកង់ទស្សនាសមរាត្រីក្នុងតំបន់អង្គរ នាថ្ងៃទី២០-កញ្ញា បើកទទួលចុះឈ្មោះ ដោយឥតគិតថ្លៃ
ព្រឹត្តិការណ៍កីឡាជិះកង់ទស្សនាសមរាត្រីក្នុងតំបន់អង្គរ ដែលរៀបចំដោយក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរពាក់ព័ន្ធ នឹងប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខ នៅបរិវេណមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប ស្របពេលក្រសួង បានបើកទទួលការចុះឈ្មោះ រហូតដល់ថ្ងៃទី១៥ ខែកញ្ញាខាងមុខ ដោយមិនមានការបង់ថវិកាឡើយ។
ក្រោមការចង្អុលបង្ហាញ និងមានការគាំទ្រពីឯកឧត្តម ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ ព្រឹត្តិការណ៍នេះ នឹងធ្វើឡើងក្រោមប្រធានបទ «កីឡាផ្សារភ្ជាប់នឹងទេសចរណ៍» នឹងធ្វើប្រារព្ធធ្វើឡើងក្នុងគោលបំណងជំរុញការផ្សព្វផ្សាយតំបន់គោលដៅទេសចរណ៍ខេត្តសៀមរាប និងជំរុញសកម្មភាពភ្ញៀវទេសចរជាតិ-អន្ដរជាតិឲ្យមកលេងកម្សាន្ដនៅខេត្តសៀមរាប ក្នុងរដូវកាលបៃតង ពិសេសចូលរួមផ្ដិតយកទិដ្ឋភាពដ៏អច្ឆរិយៈនៃសមរាត្រី ថ្ងៃរះចំកណ្ដាលកំពូលប្រាសាទអង្គរវត្ត ដែលអាចនឹងកើតឡើងចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខ។
ជាមួយព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏មានសារៈសំខាន់នេះដែរ ក្រសួងទេសចរណ៍ ក៏បានជូនដំណឹងដល់ថ្នាក់ដឹកនាំ ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវជាតិ-អន្ដរជាតិ ដែលមានបំណងចូលរួមព្រឹត្តិការណ៍កីឡាជិះកង់ទស្សនាសមរាត្រីក្នុងតំបន់អង្គរ ដែលគ្រោងនឹងរៀបចំឡើងនាព្រឹកថ្ងៃទី២០ ខែកញ្ញានេះ អាចធ្វើការចុះឈ្មោះពីថ្ងៃជូនដំណឹង រហូតដល់ថ្ងៃទី១៥ ខែកញ្ញា ដោយឥតគិតថ្លៃ ។ លើសពីនេះ សម្រាប់អ្នកចុះឈ្មោះជិះកង់ដំបូងចំនួន ១ពាន់នាក់ នឹងទទួលបានអាវយឺតព្រឹត្តិការណ៍ដ៏ស្រស់ស្អាតចំនួន ១ ទៀតផង។
ទន្ទឹមជាមួយការរៀបចំព្រឹត្តិការណ៍ជិះកង់កម្សាន្ដលើទឹកដីអង្គរ ១ថ្ងៃ មុនព្រឹត្តិការណ៍សមរាត្រីនេះដែរ ឯកឧត្តម វ៉ាហេង ដាវុធ រដ្ឋលេខាធិការក្រសួងទេសចរណ៍ ធ្លាប់បានគូសបញ្ជាក់ក្នុងកិច្ចប្រជុំ កាលពីថ្មីៗថា ព្រឹត្តិការណ៍នេះ គ្រោងជិះកង់ចម្ងាយប្រមាណ ១០គីឡូម៉ែត្រ ដែលអ្នកចូលរួម នឹងទទួលបាននូវបទពិសោធន៍ថ្មី ជាមួយការជិះកង់លក្ខណៈផ្សងព្រេងក្នុងព្រៃធម្មជាតិនៃតំបន់អង្គរ ឆ្លងកាត់លើកំពែងក្រុងបុរាណ ស្វែងយល់ពីប្រាសាទលាក់ខ្លួន និងសម្រស់ធម្មជាតិដ៏ស្រស់បំព្រង នារដូវកាលបៃតង ដែលមិនត្រឹមលើកកម្ពស់សុខភាព តែថែមទាំងរួមចំណែកផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរណ៍ ក៏ដូចជារួមចំណែកលើកកម្ពស់សេដ្ឋកិច្ចជាតិផងដែរ។ តាមរយៈនេះ ឯកឧត្តមបានអំពាវនាវដល់ភ្ញៀវជាតិ-អន្ដរជាតិ រួសរាន់ចុះឈ្មោះឲ្យបានទាន់ពេលវេលា ដើម្បីបានចូលរួម មុនបន្ដរីករាយកម្សាន្ដជាមួយព្រឹត្តិការណ៍សមរាត្រីប្រចាំខែកញ្ញា ឆ្នាំ២០២៦ នេះផងដែរ៕ អត្ថបទ លី ឈុនឡា

-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន7 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣