ព័ត៌មាន
ទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ ជួបជាមួយអាជ្ញាធរកូរ៉េ និងស្នើជួយគាំទ្រការធ្វើទំនើបកម្មវិស័យកសិកម្មមានសក្ដានុពលនៅកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយលោក Baek Seong-hyeon អភិបាលក្រុងនួនសាន់ នៅសាលាក្រុងនួនសាន់ ខេត្តឈុងឆង់ណាមដូ សាធារណរដ្ឋកូរ៉េ ដែលក្នុងជំនួបនេះ ឯកឧត្តមឯកអគ្គរដ្ឋទូតបានស្នើដល់ភាគីកូរ៉េ ជួយគាំទ្រការធ្វើទំនើបកម្មលើវិស័យកសិកម្មមានសក្ដានុពលនៅក្នុងប្រទេសកម្ពុជា ។

ក្នុងជំនួបនោះ ឯកឧត្តមឯកអគ្គរាជទូត បានសម្តែងការអបអរសាទរ ចំពោះលោក Baek ដែលត្រូវបានប្រជាពលរដ្ឋក្រុងនួនសាន់ បានផ្តល់ទំនុកចិត្ត និងបោះឆ្នោតជូនលោក សម្រាប់តំណែងអភិបាលក្រុងនួនសាន់អាណត្តិ ទី២របស់លោក ។
ក្នុងឱកាសនោះ លោក Baek បានជម្រាបជូន ឯកឧត្តមឯកអគ្គរាជទូត ថាក្នុងអាណត្តិទី២នេះ លោកមានបំណងអភិវឌ្ឍក្រុងនួនសាន់ ឱ្យក្លាយជាទីក្រុង ដែលមានសក្តានុពលផ្នែកឧស្សាហកម្មយោធា និងកសិកម្ម ហើយលោកបានអញ្ជើញទូតកម្ពុជា ចូលរួមកម្មវិធី “ពិព័រណ៍ឧស្សាហកម្មស្ត្របឺរីពិភពលោកនួនសាន់ ២០២៧- 2027 Nonsan World Strawberry Industry Expo” នៅដើមឆ្នាំ២០២៧ ខាងមុខនេះផងដែរ ។
ជាការឆ្លើយតប ឯកឧត្តម ឃួន ផុនរតនៈ បានថ្លែងអំណរគុណ ចំពោះការអញ្ជើញសម្រាប់កម្មវិធីពិព័រណ៍ខាងលើ ហើយឯកឧត្តមក៏បានអញ្ជើញលោកអភិបាលក្រុង មកបំពេញទស្សនកិច្ចនៅកម្ពុជា និងពិភាក្សាអំពីការចងសម្ព័ន្ធមេត្រីជាមួយខេត្តណាមួយក្នុងប្រទេសកម្ពុជា ដែលមានសក្តានុពលស្រដៀងនឹងក្រុងនួនសាន់ ។
ទន្ទឹមនឹងគ្នានេះ ដោយសម្លឹងឃើញពីគម្រោងអភិវឌ្ឍន៍ របស់ក្រុងនួនសាន់ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានស្នើសុំក្រុងនួនសាន់ សហការក្នុងការធ្វើទំនើបកម្ម នៃវិស័យកសិកម្មកម្ពុជា ពិសេសលើដំណាំឧស្សាហកម្មដូចជា ស្រូវ និងគ្រាប់ស្វាយចន្ទីជាដើម ព្រមទាំងស្នើលោកអភិបាលក្រុងពិចារណា នាំយកបច្ចេកទេសដាំដុះស្ត្របឺរីដ៏ល្អរបស់នួនសាន់ ទៅកាន់ប្រទេសកម្ពុជា។ លើសពីនេះ ឯកឧត្តមក៏បានស្នើសាលាក្រុងជួយជំរុញបន្ថែម លើកិច្ចសហការរវាងសាកលវិទ្យាល័យ Konyang និងសាកលវិទ្យាល័យយោធារបស់កម្ពុជាផងដែរ ។
បន្ថែមពីនេះ ភាគីទាំងពីរ ក៏បានពិភាក្សាអំពីទិសដៅសហប្រតិបត្តិកា ររវាងស្ថានទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ និងក្រុងនួនសាន់ និងកិច្ចសហការក្នុងការគាំពារអត្ថប្រយោជន៍របស់ប្រជាជនកម្ពុជា ដែលកំពុងរស់នៅក្នុងតំបន់នួនសាន់ផងដែរ៕ អត្ថបទ បាន សុខរិទ្ធិ



-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន7 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣