ព័ត៌មាន
ក្រសួងអប់រំរៀបចំសិក្ខាសាលាស្តីពីវិន័យ និងក្រមសីលធម៍ ពង្រឹងការយល់ដឹងរបស់អត្តពលិកមុនចូលរួមការប្រកួតកីឡាអាស៊ីនៅជប៉ុន
មុនចេញទៅចូលរួមការប្រកួតកីឡាអាស៊ីនៅជប៉ុន ដែលព្រឹត្តិទៅចាប់ពីថ្ងៃទី១៩ ខែកញ្ញា ដល់ថ្ងៃទី០៤ ខែតុលាខាងមុខ ក្រសួងអប់រំ យុជន និងកីឡា បើកវគ្គសិក្ខាសាលាស្តីពីវិន័យ និងក្រមសីលធម៌មានរយៈពេល៣ថ្ងៃ រៀបចំឡើងដើម្បីពង្រឹងការយល់ដឹងរបស់កីឡាករ កីឡាការិនី និងគ្រូបង្វឹក មកពីសហព័ន្ធជាតិចំនួន ១៤ គោរពវិន័យច្បាប់នៃការប្រកួត និងក្រមសីលធម៌ក្នុងនាមជាតំណាងជាតិ។

ក្នុងពិធីបើកសិក្ខាសាលា នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា កាលពីម្សិលមិញ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុជន និងកីឡា បានគូសបញ្ជាក់ថា សិក្ខាសាលានេះផ្តោតសំខាន់លើការណែនាំឱ្យកីឡាករ កីឡាការិនី មានវិន័យខ្ពស់ គោរពបទបញ្ជា និងគោរពគូប្រកួត មន្ត្រីអាជ្ញាកណ្តាល ព្រមទាំងគោរពវប្បធម៌ និងច្បាប់របស់ប្រទេសម្ចាស់ផ្ទះផងដែរ។ ឯកឧត្តម បន្តថា ប្រតិភូ មន្ត្រី គ្រូបង្វឹក ជាពិសេសកីឡាករ កីឡាការិនីទាំងអស់ត្រូវគោរព ក្រមវិជ្ជាជីវៈកីឡាឱ្យបានខ្ជាប់ខ្ជួន ដើម្បីមុខមាត់ប្រទេសជាតិ រួមទាំងត្រៀមខ្លួន ថែរក្សាសុខភាពឱ្យបានល្អ ដើម្បីត្រៀមការប្រកួតក្នុងព្រឹត្តិការណ៍ដ៏ធំប្រចាំទ្វីបអាស៊ីរៀងរាល់៤ឆ្នាំម្តងមួយនេះ។ការត្រៀមខ្លួននេះ ជាស្មារតីទទួលខុសត្រូវ ដើម្បីបង្ហាញពីភាពអង់អាចរបស់កីឡាករកម្ពុជាលើឆាកអន្តរជាតិ។

ជាមួយគ្នានេះដែរ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា លោក យាន គីស៊ីវត្ថា បានបញ្ជាក់ឲ្យដឹងថា កម្ពុជាបានត្រៀមបញ្ជូនប្រភេទកីឡាចូលរួមប្រកួត ចំនួន ១៤ប្រភេទកីឡា ដូចជាកីឡាហែលទឹក អត្តពលកម្ម ប្រដាល់សកល ជីជីតស៊ូ យូដូ ការ៉ាតេ តេក្វាន់ដូWT ទ្រីយ៉ាត្លុង ចំបាប់ អេឡិចត្រូនិក បាល់ទាត់លើតុ គុនចម្រុះ ទូកក្តោង និងសូហ្វតិន្នីស ១០៦នាក់ ក្នុងនោះប្រតិភូដឹកនាំ ២៥នាក់ កីឡាករ ៣៩នាក់ កីឡាការិនី ២០នាក់ សរុប ៥៩នាក់ និងគ្រូបង្វឹក ២១នាក់ សរុបចំនួន ១០៦នាក់៕




-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន7 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣