ព័ត៌មាន
កម្ពុជាស្វែងយល់ពីបច្ចេកវិទ្យានវានុវត្តន៍ និងផ្លាស់ប្តូរទស្សនៈជាមួយដៃគូអន្តរជាតិនៅទីក្រុងសៀមិន
ខេត្តហ្វូជៀន៖ គណៈប្រតិភូជាន់ខ្ពស់កម្ពុជា ស្វែងយល់ពីបច្ចេកវិទ្យានវានុវត្តន៍ និងការផ្លាស់ប្តូរទស្សនៈជុំវិញការវិនិយោគ ជាមួយដៃគូ អន្តរជាតិសំខាន់ៗ នៅទីក្រុងសៀមិន ខេត្តហ្វូជៀន លើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ រវាងកម្ពុជានិងដៃគូ អន្តរជាតិ។
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ និងតំណាងវិស័យឯកជនកម្ពុជា បំពេញបេសកកម្មការងារយ៉ាងសកម្ម និងទស្សនកិច្ច សិក្សាស្វែងយល់ ដើម្បីផ្លាស់ប្តូរទស្សនៈ ជាមួយដៃគូអន្តរជាតិសំខាន់ៗ ជាក់ស្តែងក្នុងជំនួបលោក You Lingkan ប្រធានក្រុមហ៊ុន Xiamen Hongda Taxation Service Limited ភាគីទាំងពីរបានផ្តោតលើការប្រាស្រ័យទាក់ទងពាណិជ្ជកម្ម ការបង្កើតបណ្តាញ ទំនាក់ទំនងរវាងវិស័យឯកជន និងការទាក់ទាញវិនិយោគិនពីខេត្តហ្វូជៀន មកបណ្តាក់ទុននៅកម្ពុជា។
នៅថ្ងៃដ៏ដែលនេះដែរ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្តដឹកនាំគណៈប្រតិភូអមដំណើរ អញ្ជើញធ្វើទស្សនកិច្ចសិក្សា និង ស្វែងយល់ពីបច្ចេកវិទ្យានវានុវត្តន៍ នៅក្រុមហ៊ុន SDIC Intelligent Information Technology Co., Ltd. ដោយមានការទទួល ស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់គណៈគ្រប់គ្រងជាន់ខ្ពស់ ដឹកនាំដោយ លោក Teng Da ប្រធានក្រុមហ៊ុន។ ក្នុងឱកាសនោះ គណៈ ប្រតិភូកម្ពុជាបានសិក្សាស្វែងយល់ពីសមត្ថភាពឈានមុខរបស់ក្រុមហ៊ុន លើវិស័យកោសល្យវិច័យឌីជីថល (Digital Forensics) ការធ្វើឌីជីថលូបនីយកម្មនៃសន្តិសុខសាធារណៈ សន្តិសុខសាយប័រ និងរដ្ឋាភិបាលឌីជីថល ដែលជាទុនដ៏សំខាន់សម្រាប់កម្ពុជាក្នុងការ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសន្តិសុខឌីជីថលប្រកបដោយចីរភាព និងសុវត្ថិភាព។
ចំណែកនៅពេលល្ងាច, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងគណៈប្រតិភូ បានអញ្ជើញចូលរួមក្នុងពិធីទទួលទានអាហារពេល ល្ងាចធុរកិច្ច និងវិនិយោគ ដែលត្រូវបានរៀបចំទទួលស្វាគមន៍ដោយគណៈគ្រប់គ្រងជាន់ខ្ពស់ នៃសន្និសីទអង្គការសហប្រជាជាតិ ស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ (UNCTAD)។ សូមបញ្ជាក់ថា កម្មវិធីទាំងបីនេះ បានបញ្ចប់ទៅដោយបរិយាកាសស្និទ្ធស្នាល និង ទទួលបានលទ្ធផលជាផ្លែផ្កា ក្នុងការបើកច្រកផ្លូវបន្ថែមទៀត សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ រវាងកម្ពុជា និងដៃគូអន្តរជាតិនាពេលខាងមុខ៕ អត្ថបទ៖ សុន រ៉ាឌី









-
ព័ត៌មាន1 week agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន1 week agoក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី សម្តេចធិបតីក្រើនរំលឹកឲ្យកងកម្លាំងគ្រប់ប្រភេទត្រៀមអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
-
ព័ត៌មាន5 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន1 week agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន7 days agoអគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា
-
ព័ត៌មាន6 days agoរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលើកទឹកចិត្តម្ចាស់អាជីវកម្មពង្រឹងគុណភាព ជំនាញ និងគាំទ្រផលិតផលក្នុងស្រុក ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា
-
ព័ត៌មាន1 week agoមន្រ្តីឧទ្យានុរក្សបន្តចុះល្បាតនិងទប់ស្កាត់ការកាប់រានដីព្រៃ ចំនួន១២ករណីនៅក្នុងឧទ្យានជាតិគិរីរម្យ
-
ព័ត៌មាន4 days agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦