ព័ត៌មាន
ពលរដ្ឋ និងយុវជន៖ វត្តមានសម្ដេចធិបតីបន្តចុះដល់មូលដ្ឋានជាស្ពានតភ្ជាប់ទំនុកចិត្តរវាងរដ្ឋ និងរាស្រ្ដ
ប្រជាពលរដ្ឋ និងយុវជន លើកឡើងថា វត្តមានសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បន្តចុះដល់មូលដ្ឋាន ជួបប្រជាពលរដ្ឋ និងពិនិត្យការអនុវត្តការងារជាក់ស្ដែងរបស់មន្រ្ដី គឺជាស្ពានតភ្ជាប់ទំនុកចិត្តរវាងរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ ។

លោក ផ្លុង សៀវឡៃ និស្សិតកំពុងសិក្សា ជំនាញនីតិសាស្រ្ដ ឆ្នាំទី៣ នៃពុទ្ធិកសាកលវិទ្យាព្រះសីហមុនីរាជា ក្នុងរាជធានីភ្នំពេញ បានប្រាប់ BTV ថា ក្នុងនាមជាយុវជនមួយរូប លោកមានមោទនភាពចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី ដែលបានដឹកនាំប្រទេស បន្តការអភិវឌ្ឍ បម្រើសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ។ ហើយចំពោះសកម្មភាពដែលសម្ដេចធិបតី បន្តចុះដល់មូលដ្ឋានដោយផ្ទាល់ មិនស្ដាប់តែរបាយការណ៍របស់មន្រ្ដី លោកពេញចិត្ត ពីព្រោះនេះ គឺជាការពិនិត្យជាក់ស្ដែង ការអនុវត្តការងាររបស់មន្រ្ដីបម្រើប្រជាពលរដ្ឋ និងស្ដាប់រាល់បញ្ហារបស់ប្រជាពលរដ្ឋ។

កញ្ញា វ៉ន វាសនា និស្សិតកំពុងសិក្សានៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងជាពលរដ្ឋមកពីខេត្តរតនគិរី បានប្រាប់ថា រយៈពេល ៣ឆ្នាំកន្លងមកនេះ កញ្ញាឃើញថា មូលដ្ឋានខេត្តរតនគិរី របស់កញ្ញា មានការអភិវឌ្ឍបានល្អច្រើន ពិសេសគឺហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់។ កញ្ញា ថា ផ្លូវគឺជារឿងសំខាន់សម្រាប់អ្នកនៅខេត្តភូមិភាគឦសាន ពីព្រោះនៅរដូវវស្សាតែងតែលិចទឹក បង្កការលំបាកក្នុងការធ្វើដំណើរ។ ប៉ុន្ដែចាប់តាំងពីសម្ដេចធិបតី ចូលកាន់ដំណែង និងបានអញ្ជើញទៅដល់ខេត្តភូមិភាគឦសាន ហេរដ្ឋារចនាសម្ព័ន្ធត្រូវបានអភិវឌ្ឍល្អយ៉ាងខ្លាំង ដែលលទ្ធផលនេះ គឺកើតចេញពីការចុះដល់មូលដ្ឋានដោយផ្ទាល់។

ចំណែកលោក អ៊ុត អឿ ប្រជាពលរដ្ឋ រស់នៅក្នុងស្រុកស្អាង ខេត្តកណ្ដាល បានប្រាប់ថា លោកកត់សម្គាល់ឃើញឥរិយាបថរបស់សម្ដេចធិបតិ ដែលចុះជួបពលរដ្ឋនៅមូលដ្ឋាន ប្រកបដោយភាពសាមញ្ញ។ លោកថា នៅពេលឃើញសកម្មភាពរបស់ថ្នាក់ដឹកនាំ ជួបពលរដ្ឋដោយភាពស្និតស្នាលបែបនេះលោករំភើប ដែលទទួលបានថ្នាក់ដឹកនាំដែលមានទឹកចិត្តកក់ក្ដៅចំពោះពលរដ្ឋបែបនេះ។ លោកចង់ឃើញ សម្ដេចធិបតី បន្តអញ្ជើញទៅឱ្យបានគ្រប់បណ្ដាខេត្តដើម្បីស្ដាប់រាល់តម្រូវការរបស់ប្រជាពលរដ្ឋ។

គួររំឭកជូនថា សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បានចាប់ផ្ដើមចុះដល់មូលដ្ឋានតាមបណ្ដាខេត្តនានា ដោយគ្មានការជូនដំណឹងជាមុនទៅអាជ្ញាធរនោះឡើយ ដើម្បីពិនិត្យការអនុវត្តការងារ របស់មន្រ្ដី និងស្ដាប់រាល់បញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ។ ការអញ្ជើញចុះដល់បណ្ដាខេត្ត ដោយមិនជូនដំណឹងជាមុន មិនមែនជាការចាប់កំហុសរបស់មន្រ្ដីនោះឡើយ ប៉ុន្ដែនេះគឺជាការកែទម្រង់វិធីសាស្រ្ដធ្វើការ និងគ្រប់គ្រង តាមបែបអភិបាលកិច្ចល្អ។ ការចុះដល់មូលដ្ឋាន គឺជាការពង្រឹងការទទួលខុសត្រូវ នាយករដ្ឋមន្រ្ដីទទួលបានទិន្នន័យពិតដើម្បីដោះស្រាយបញ្ហា កសាងវប្បធម៌ធ្វើការដោយស្មោះត្រង់ និងលើកទឹកចិត្តមន្រ្ដីធ្វើការល្អ។ ហើយអ្វីដែលរឹតតែសំខាន់ទៀតនោះ គឺបង្កើនទំនុកចិត្ត និងភាពស្និតស្នាល រវាងប្រមុខរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ៕ អត្ថបទ៖ លៀ ស៊ីណា


-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន7 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣